សម្តេចតេជោ ហ៊ុន សែន៖ កងទ័ព និងប្រជាពលរដ្ឋ គឺតែមួយ

FN ​៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា កងទ័ព និងប្រជាពលរដ្ឋ គឺតែមួយ។ ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងចំពេល ដែលកងយោធពលខេមរភូមិន្ទបានរៀបចំការប្រកួតកីឡាកងយោធពលខេមរភូមិន្ទនៅមជ្ឈមណ្ឌលកោះពេជ្រ។ សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៧នេះ កងយោធពលខេមរភូមិន្ទ បានរៀបចំការប្រកួតកីឡាកងយោធពលខេមរភូមិន្ទ ដើម្បីអបអរសាទរខួប ៣៨ឆ្នាំ ថ្ងៃជ័យជម្នះ ៧មករា ថ្ងៃវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ការរៀបចំការប្រកួតកីឡា ដែលបើកឲ្យមហាជនចូលរួមទស្សនាដោយសេរីនេះ ដើម្បីរំលឹកដល់គុណូបការៈរបស់កងទ័ព និងវីរភាពរបស់ អតីតយុទ្ធជន ដែលបានពលីជីវិត និងកម្លាំងកាយសព្វបែបយ៉ាងដោយមិនរុញរារំដោះប្រទេសជាតិចេញពីរបប ប៉ុល ពត។ ការប្រកួតកីឡាកងទ័ព ក៏ចង់បង្កើននូវភាពស្និទ្ធស្នាលរវាងប្រជាពលរដ្ឋ ជាមួយនិងកងទ័ព ជាពិសេសចង់បង្ហាញពីគុណតម្លៃរបស់កងទ័ពទៅកាន់ ប្រជាពលរដ្ឋផងដែរ។ តាមរយៈទំព័រ Facebook សម្តេចនាយករដ្ឋមន្រ្តី ក៏បានរំលេចផងដែរពីគុណូបការៈ នៃថ្ងៃជ័យជម្នះ ៧មករា ដែលកើតចេញពីការតស៊ូដ៏ អង់អាចរបស់កងទ័ព។ សម្តេចតេជោ បានថ្លែងថា ថ្ងៃប្រវត្តិសាស្រ្តជ័យជម្នះ ៧មករា គឺមិនត្រឹមតែផ្តល់នូវអាយុជីវិតទី២…

រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យមួយ ស្តីពីការកំណត់ និងការបែងចែកតំបន់គ្រប់គ្រង ដែនជម្រកសត្វព្រៃលំផាត់ ខេត្តរតនគីរី និងមណ្ឌលគីរី ដែលមានផ្ទៃដីសរុបទំហំ ២៥០,០០០ (ពីរសែនប្រាំម៉ឺន) ហិកតា

FN ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យមួយ ស្តីពីការកំណត់ និងការបែងចែកតំបន់គ្រប់គ្រង ដែនជម្រកសត្វព្រៃលំផាត់ ខេត្តរតនគីរី និងមណ្ឌលគីរី ដែលមានផ្ទៃដីសរុបទំហំ ២៥០,០០០ (ពីរសែនប្រាំម៉ឺន) ហិកតា នេះបើយោងតាមអនុក្រឹត្យ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៧នេះ។ ដែនជម្រកសត្វព្រៃលំផាត់ ខេត្តរតនគីរី និងមណ្ឌលគីរី ត្រូវបានបែងចែកជា៤ តំបន់រួមមាន៖ តំបន់ស្នូល តំបន់អភិរក្ស តំបន់ប្រើប្រាស់ដោយចីរភាព និងតំបន់សហគមន៍ សម្រាប់ប្រើដល់ការងារគ្រប់គ្រង ថែរក្សា អភិរក្ស និងអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមប្រកបដោយនិរន្តភាព៕

​លោក ថោង ខុន៖ ពានដែលប្រគល់ជូនសម្តេចតេជោ ហ៊ុន សែន នៅពេលខាងមុខនេះ គឺជាពានដ៏ពិសេសអស្ចារ្យ និងជាពានរង្វាន់ដ៏ខ្ពស់បំផុត របស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ

FN ៖ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ខាងមុខនេះ ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ លោក ថូម៉ាស់ បាច់ នឹងចាត់បញ្ជូនតំណាងរបស់ខ្លួន នាំយកពានរង្វាន់ដ៏ពិសេសមួយទៀតប្រគល់ជូនដល់​សម្ដេច​តេជោ ហ៊ុន​ សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅវិមានសន្តិភាព។ ពានរង្វាន់ប្រធានអូឡាំពិកអន្តរជាតិ ប្រគល់ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅពេលខាងមុខនេះ ត្រូវបានលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា បានបញ្ជាក់ឲ្យដឹងថា នេះគឺជាពានដ៏ពិសេសអស្ចារ្យ និងជាពានរង្វាន់ដ៏ខ្ពស់បំផុត របស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ។ រដ្ឋមន្រ្តី ថោង ខុន បានអះអាងថា៖ នេះគឺជាកិត្តិយសប្រជាពលរដ្ឋខ្មែរ និងមហាគ្រួសារកីឡាជាតិ សង្គមជាតិកម្ពជាទាំងមូលពិតជាមានមោទនភាពបំផុតចំពោះ ពានរង្វាន់ដ៏ឧត្តុងឧត្តមនេះ និងសូមចូលរួមអបអរសាទរយ៉ាងក្រៃលែងបំផុតចំពោះពានរង្វាន់នេះ។ លោករដ្ឋមន្រ្តីបានរៀបរាប់ជាមួយខ្លឹមសារយ៉ាងដូច្នេះថា៖ គណកម្មាធុការអូឡាំពិកអន្តរជាតិ បានតាមដាននិងស្គាល់ច្បាស់ អំពីសភាការណ៍ស្តារនិង អភិវឌ្ឍន៏វិស័យកីឡានៅកម្ពុជា ដែលបានចាប់ផ្តើមឡើងវិញ ពីគ្រូបង្វឹក និងកីឡាករល្បីៗដែលនៅសេសសល់តិចតួច ពីការកាប់សម្លាប់របស់ពួកប៉ុលពត។ ក្នុងបរិការនេះប្រសិនបើប្រទេសជាតិកម្ពុជាគ្មានសន្តិភាព ថ្នាក់ដឹកនាំគ្មានឆន្ទះ នយោបាយ មោះមុត វិស័យកីឡានៅកម្ពុជា មិនអាចរីកចំរើនដូចសព្វថ្ងៃបានឡើយ។…