នាយក​រដ្ឋមន្រ្តី​ឡាវ ​ប្រាប់​សម្តេច​តេជោ ​ហ៊ុន ​សែន ​ព័ត៌មាន​ប៉ះទង្គិច​កងទ័ព​នៅ​តាម​ព្រំដែន ​គឺជា​ពាក្យ​ចចាមអារ៉ាម​

FN ៖ ​លោក ​Thongloun ​SISOULITH ​នាយក​រដ្ឋមន្រ្តី​ឡាវ ​បាន​ជម្រាប​ជូន​សម្តេច​តេជោ ​ហ៊ុន ​សែន ​នាយក​រដ្ឋមន្រ្តី​នៃ​កម្ពុជា​ថា ​ព័ត៌មាន​នៃ​ការ​ប៉ះទង្គិច​គ្នា​រវាង​កងទ័ព​ឡាវ ​និង​កម្ពុជា ​នៅ​តាម​បន្ទាត់​ព្រំដែន​ប្រទេស​ទាំងពីរ​ក្នុង​ខេត្ត​ស្ទឹងត្រែង​គ្រាន់តែ​ជា​ពាក្យ​ចចាមអារ៉ាម ​តែប៉ុណ្ណោះ​។ ការបញ្ជាក់របស់នាយករដ្ឋមន្រ្តីឡាវ បានធ្វើឡើងក្នុងពេលអញ្ជើញជួបសម្តែងការគួរសម និងសំណេះសំណាលការងារជាមួយសម្តេចតេជោ ហ៊ុន សែន នៅវិមានសន្តិភាពនារសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧នេះ។ ក្នុង​ជំនួប​នោះ​លោក ​Thongloun ​SISOULITH ​បាន​លើកឡើង​ពី​ការងារ​ពាក់ព័ន្ធ​កិច្ច​សហប្រតិបត្តិ​ការ​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ ​ដែល​មាន​កិច្ច​សហប្រតិបត្តិ​ការ​គ្នា​ល្អជា​បងប្អូន ​ហើយ​អ្វី​ដែល​ថ្នាក់ដឹកនាំ​កំពូល​ទាំងពីរ​បាន​ព្រមព្រៀង ​និង​បាន​ចុះហត្ថលេខា​រួចហើយ ​គឺ​ការងារ​ទាំងនោះ ​កំពុងតែ​ដំណើរការ​ទៅមុខ ​ប្រសិនបើ​មាន​កិច្ចការ​ណា​ដែល​មិនទាន់​ដំណើរការ ​គឺ​ភាគី​ទាំងពីរ​នឹង​ពិនិត្យមើល​ឡើងវិញ​ឲ្យបាន​ឆាប់​។ សម្តេច​តេជោ ​ហ៊ុន ​សែន ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​កម្ពុជា​ឡាវ​ជា​បងប្អូន​គ្នា ​និង​ជា​មិត្ត ​ហើយក៏​កំពុង​សហការ​គ្នា​យ៉ាង​ល្អ​។ ​ទន្ទឹម​នឹង​នោះ ​សម្តេច​តេជោ ​បាន​ឯកភាព​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី​ឡាវ​ក្នុង​ការពិភាក្សា​ជំរុញ​ការងារ​ទាំងឡាយ​ណា​ដែល​នៅ​សេសសល់ ​ដែល​បាន​ព្រមព្រៀង​គ្នា​រួច ​ឲ្យ​មានការ​វិវឌ្ឍន៍​ឆាប់រហ័ស​ទៅមុខ​ទៀត ​ជាពិសេស​ដើម្បី​សម្រួល​ឲ្យ​ប្រជាជន​រស់ ​នៅ​តាម​ព្រំដែន​បាន​ធ្វើដំណើរ​ឆ្លងកាត់​ទៅវិញទៅមក​បាន ​និង​ប្រកប​របរ​ផ្សេង​ៗ​កាន់តែ​ងាយស្រួល ​ដើម្បី​លើកកម្ពស់​ជីវភាពរស់នៅ​របស់​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំងពីរ​អោយ​កាន់តែ​ប្រសើរ​ឡើង​ឡើង​។ លោក​រដ្ឋមន្រ្តី​បន្ត​ថា ​ព័ត៌មាន​ប៉ះពាល់​គ្នា​រវាង​កម្ពុជា ​និង​ឡាវ ​នៅ​តំបន់​ព្រំដែន ​នា​ពេល​កន្លងមក​គ្រាន់តែ​ជា​ពាក្យ​ចរ​ចាម​អារ៉ាម​ប៉ុណ្ណោះ​។ ​លោក​បាន​បញ្ជាក់​ថា…

ប្រធានធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ីថ្លែងថា ខ្លួននឹងជួយរាល់សំណើអភិវឌ្ឍន៍របស់កម្ពុជា

FN ៖ ក្នុងជំនួបសំណេះសំណាលជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅល្ងាចថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧នេះ លោក លី គុនជីន (Li Qun Jin ) ប្រធានធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី The Asian Infrastructure Investment Bank (AIIB) បានថ្លែងថា ខ្លួនពេញចិត្តនឹងជួយរាល់សំណើអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា។ លោក ​Li ​Qun ​Jin ​បាន​ថ្លែង​ថា ​លោក​បាន​មើលឃើញ​ពី​ការ​អភិវឌ្ឍ​ដ៏​ជឿនលឿន​របស់​កម្ពុជា ​ហើយ​លោក​ពេញចិត្ត​ចំពោះ​ស្ថេរ​ភាព ​នយោបាយ ​សន្តិភាព ​និង​មាន​គោលនយោបាយ​គាំទ្រ​អ្នក​វិនិយោគ​របស់​កម្ពុជា ​ដែល​ផ្តល់​កិច្ច​គាំពារ ​និង​ទំនុកចិត្ត​ដល់​អ្នក​វិនិយោគ​។ ​លោក​បន្ត​ថា ​កម្ពុជា​កំពុង​ស្ថិតនៅ​លើ​ផ្លូវ​ត្រឹមត្រូវ​មួយ​ដែល​ពោរពេញ​ដោយសក្តានុពល​ខ្ពស់​បំផុត ​ហើយ​ធនាគារ ​AIIB ​គឺ​គាំទ្រ​នូវ​ការ​អភិវឌ្ឍ​របស់​កម្ពុជា​។ ​ធនាគារ ​AIIB ​មាន​សមាជិក​ចំ​នូន៧០ ​ប្រទេស​ហើយ ​ក្នុង​នោះ​មាន​ទាំង​សមាជិក​មក​ពី​ប្រទេស​តំបន់​អឺរ៉ុប ​និង​កាណាដា​ផង​ដែរ​។ លោក Jin បានជម្រាបសួរទៅសម្តេចតេជោនាយករដ្ឋមន្ត្រី តើកម្ពុជាមានគម្រោងអភិវឌ្ឍន៍សំខាន់ៗអ្វីខ្លះ ដែលធនាគារ AIIB អាចជួយដល់កម្ពុជាបាន។…