សម្តេចតេជោ ហ៊ុន សែន៖ «សូមផ្តាំទៅអង្គការ Global Witness និងបក្សពួកល្មមឈប់ល្ងង់ និងឆ្កួតៗទៀតទៅ»

FN ៖ «សូមផ្តាំទៅអង្គការក្លូបលវិចណេស និងបក្សពួកល្មមឈប់ល្ងង់និងឆ្កួតៗទៀតទៅ។ ប្រធានាធិបតី ឬនាយករដ្ឋមន្ត្រី គេធ្វើការជាមួយគ្នាបែបនេះដែលជាទម្លាប់ធម្មតានៃទំនាក់ទំនងរវាងរដ្ឋ និងរដ្ឋ។ បើខួរក្បាលមិនទាន់ឡប់ ឬឆ្កួតទេ គួរចូលសាលារៀនថែមទៀតទៅ កុំមកប្រឆាំងខ្ញុំទាំងឆ្កួតលីលា» នេះជាសាររបស់សម្តេចតេជោ ហ៊ុន​ សែន ផ្ញើចេញពីទីក្រុង Davos ប្រទេសស្វីស នាវេលាថ្ងៃត្រង់ទី២០ ខែមករា ឆ្នាំ២០១៧នេះ។ ការប្រតិកម្មឆ្លើយតបបែបនេះរបស់នាយករដ្ឋមន្រ្តីកម្ពុជា ធ្វើឡើងបន្ទាប់ពីអង្គការ Global Witness ដែលមានមូលដ្ឋាននៅ ប្រទេសអង់គ្លេស បានប្រតិកម្មចំពោះវត្តមានរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសំណូមពរឲ្យអង្គប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុង Davos ប្រទេសស្វីស បិទទ្វារបណ្តេញកម្ពុជាចេញ។ «វេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុង ដាវ៉ូស គួរតែងាកចេញពីនាយករដ្ឋមន្ត្រីកម្ពុជា និងបិទទ្វារចំពោះមេដឹកនាំនេះ មិនគួរអនុញ្ញាតឱ្យនាយករដ្ឋមន្ត្រីកម្ពុជាសម្តេច ហ៊ុន សែន ធ្វើជាភ្ញៀវកិត្តិយសក្នុងព្រឹត្តិការណ៍នេះ ក្នុងបំណងទាក់ទាញវិនិយោគទុនថ្មីពីបរទេសនោះទេ» នេះជាការលើកឡើងរបស់គេហទំព័រ Global Witness។ កាលពីម្សិលមិញលោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា សំដីរបស់ជនពាល និងអង្គការបិសាចអន្តរជាតិ «Alice…

នាយករដ្ឋមន្រ្តីកម្ពុជា ពិភាក្សាជាមួយប្រធានាធិបតីស្វីស រកវិធីជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីបន្តជួយដល់កុមារកម្ពុជាតទៅទៀត

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ថា កម្ពុជា និងស្វីស បានរួមគ្នាដើម្បីរកវិធីជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងការបន្តជួយដល់កុមារកម្ពុជាតទៅទៀត។ ការព្រមព្រៀងគ្នារវាងថ្នាក់ដឹកនាំកំពូលនៃកម្ពុជា និងស្វីសបែបនេះ បានធ្វើឡើងខណៈសម្តេចតេជោ ហ៊ុន សែន បានជួបសំណេះសំណាលជាមួយ លោកស្រី Doris Leuthard ប្រធានាធិបតីនៃសហព័ន្ធស្វីស នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧នេះ។ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះឲ្យដឹងនៅលើ Facebook ផ្លូវការមុននេះបន្តិចថា «ក្នុងការពិភាក្សា ជាមួយលោកជំទាវ ប្រធានាធិបតីស្វីស យើងបានរួមគ្នារកវិធីជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីបន្តជួយដល់កុមារកម្ពុជាតទៅទៀត ឲ្យកាន់តែប្រសើរ»។ នៅក្នុងជំនួបពិភាក្សានោះ លោកស្រី Doris Leuthard ប្រធានាធិបតីនៃសហព័ន្ធស្វីស បានលើកឡើងពី ទំនាក់ទំនងកម្ពុជាស្វីស គឺមានរយៈពេល៤០ឆ្នាំមកហើយ ពេលនេះគឺកាន់តែជិតស្និទ្ឋជាងមុន។ លោកស្រីប្រធានាធិបតីស្វីស រីករាយស្វាគមន៍ សម្តេចតេជោ និងកោតសរសើរដល់ការរីកចម្រើនរបស់កម្ពុជា។ លោកស្រី ទទួលស្គាល់អំពីការប្រឹងប្រែង របស់សម្តេចតេជោដែលបានចេញជាលទ្ឋផល ផ្លែផ្កាល្អមកទល់សព្វថ្ងៃនេះ។ គួរបញ្ជាក់ថា យោងតាមរបាយការណ៍មន្ទីរពេទ្យគន្ធបុប្ផាបានបញ្ជាក់ឲ្យដឹងថា រហូតមកដល់ពេលនេះ…

សម្តេចតេជោ ហ៊ុន សែន ប្តឹងលោក សម រង្ស៊ី ទាមទារសំណងជំងឺចិត្ត១លានដុល្លារសហអាមេរិក ពីបទបរិហាកេរ្តិ៍ជាសាធារណៈ

FN ៖ លោក គី តិច មេធាវីការពារក្តីរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅមុននេះបន្តិចនាយប់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧នេះថា ករណីលោក សម រង្ស៊ី ចោទប្រកាន់ «សម្តេចតេជោ ហ៊ុន សែន សូកលុយ១លានដុល្លារដល់កញ្ញា ធី សុវណ្ណថា» នៅពេលនេះសម្តេចតេជោ ហ៊ុន សែន តាមរយៈលោកជាមេធាវីបានសម្រេចដាក់ពាក្យបណ្តឹងប្តឹងលោក សម រង្ស៊ី ទាមទារសំណងជំងឺចិត្តទឹកប្រាក់ ចំនួន១លានដុល្លារសហរដ្ឋអាមេរិក ចំពោះការចោទប្រកាន់ខុសការពិត។ លោកមេធាវី គី តិច បានបញ្ជាក់យ៉ាងដូច្នេះថា «សម្តេចតេជោ ហ៊ុន សែន បានប្រគល់សិទ្ធិឲ្យខ្ញុំតាំងពីមុនថ្ងៃសម្តេចអញ្ជើញទៅប្រទេសស្វីសម្ល៉េះ, ឲ្យខ្ញុំសិក្សាលើករណីលោក សម រង្ស៊ី ចោទប្រកាន់សម្តេចនាយករដ្ឋមន្រ្តីសូកលុយ១លានដុល្លារដល់កញ្ញា ធី សុវណ្ណថា, បន្ទាប់ពីខ្ញុំសិក្សារួចបានរកឃើញថា មានបទល្មើសបរិហាកេរ្តិ៍ជាសាធារណៈ និងមានភស្តុតាងគ្រប់គ្រាន់ ដូច្នេះតាមរយៈខ្ញុំជាមេធាវីមានសិទ្ធពេញលេញនឹងដាក់ពាក្យបណ្តឹងប្តឹងលោក សម រង្ស៊ី ពីបទបរិហាកេរ្តិ៍ជាសាធារណៈ…