ក្រសួងអប់រំ ចេញសេចក្ដីណែនាំ ស្ដីពីការលើកកម្ពស់ការបង្រៀន និងរៀនពីចម្ងាយ ឬតាមប្រព័ន្ធអេឡិចត្រូនិក ដោយគ្រឹះស្ថានសិក្សាឯកជនគ្រប់កម្រិត

FN​ ៖ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០នះ បានចេញសេចក្តីណែនាំថ្មីមួយ ស្ដីពីការលើកកម្ពស់ការបង្រៀន និងរៀនពីចម្ងាយ ឬតាមប្រព័ន្ធអេឡិចត្រូនិក ដោយគ្រឹះស្ថានសិក្សាឯកជនគ្រប់កម្រិត។ សេចក្តីណែនាំដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០នេះ ក្រសួងអប់រំបានឲ្យដឹងថា ក្នុងអំឡុងពេលនៃការរីករាលដាល នៃជំងឺកូវីដ១៩ ក្រសួងអប់រំសូមលើកទឹកចិត្តឱ្យ គ្រឹះស្ថានសិក្សាឯកជន លើកកម្ពស់ការបង្រៀន និងរៀនតាមប្រព័ន្ធសិក្សាពីចម្ងាយ ឬប្រព័ន្ធអេឡិចត្រូនិក ដើម្បី ផ្តល់ឱកាសឱ្យសិស្សានុសិស្ស អាចបន្តការសិក្សា និងកាត់បន្ថយហានិភ័យដែលសិស្សនិស្សិតអាចនឹងប្រឈមមុខ នៅពេលដែលគេទៅជួបជុំនៅកន្លែង ដែលមានហានិភ័យខ្ពស់ ក្នុងគោលដៅចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្ការ និងទប់ស្កាត់ការឆ្លង និងរីករាលដាលនៃជំងឺកូវីដ១៩។ ក្នុងស្មារតីធានាប្រសិទ្ធភាព នៃវិធានការនេះក្រសួងសូមធ្វើការណែនាំដូចខាងក្រោម៖ ទី១៖ គ្រឹះស្ថានសិក្សាដែលកំពុងដំណើរការការបង្រៀន និងរៀនតាមប្រព័ន្ធសិក្សាពីចម្ងាយ ឬប្រព័ន្ធអេឡិចត្រូនិក ត្រូវរៀបចំរៀងៗខ្លួននូវយន្តការ និងប្រតិទិននៃការបង្រៀន រៀន និងការវាយតម្លៃ តាមប្រព័ន្ធសិក្សាពីចម្ងាយ ឬប្រព័ន្ធអេឡិចត្រូនិក ឱ្យបានត្រឹមត្រូវ ដើម្បីធានាគុណភាព និងប្រសិទ្ធភាពនៃការបង្រៀន…

ក្រសួងសេដ្ឋកិច្ច តម្រូវឲ្យម្ចាស់អាជីវកម្មអភិវឌ្ឍដីឡូតិ៍ តម្រូវឲ្យដាក់ពាក្យស្នើសុំអាជ្ញាបណ្ណ

FN ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្ដីជូនដំណឹង ដល់ម្ចាស់អាជីវកម្មអភិវឌ្ឍន៍ដីឡូតិ៍ទាំងអស់ ត្រូវដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត អាជីវកម្មអភិវឌ្ឍន៍ដីឡូតិ៍ ពីមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្ត និងសុំអាជ្ញាបណ្ណអភិវឌ្ឍន៍ដីឡូតិ៍ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ យោងតាមសេចក្ដីជូនដំណឹងបញ្ជាក់ថា «សម្រាប់អាជីវកម្មអភិវឌ្ឍន៍ដីឡូតិ៍ ដែលមានទំហំក្រោម១០,០០០ម៉ែត្រការ៉េ (១ហិចតា) ត្រូវដាក់ពាក្យស្នើសុំពីមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្ត ចំណែកអាជីវកម្មអភិវឌ្ឍន៍ដីឡូតិ៍ មានទំហំចាប់ពី១០,០០០ម៉ែត្រការរ៉េ (១ហិចតា)ឡើងទៅ ត្រូវដាក់ពាក្យស្នើសុំ អាជ្ញាបណ្ណអភិវឌ្ឍន៍ដីឡូតិ៍ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ»។ ក្នុងករណីមិនអនុវត្តតាមការណែនាំខាងលើក្រសួង ឬមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងចាត់វិធានការរដ្ឋបាលធ្វើការផាកពិន័យ៕

ក្រសួងការងារ ជូនដំណឹងអំពីការប្រើប្រាស់ប័ណ្ណអនុញ្ញាតដឹកជញ្ជូនកម្មករនិយោជិត និងការធ្វើការនៅក្នុងអំឡុងពេលការដាក់កំហិតការធ្វើដំណើរក្នុងប្រទេស

FN ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងបន្ទាន់មួយអំពីការប្រើប្រាស់ប័ណ្ណអនុញ្ញាតដឹកជញ្ជូនកម្មករនិយោជិត និងការធ្វើការនៅក្នុងអំឡុងពេលការដាក់កំហិតការធ្វើដំណើរក្នុងប្រទេស នៅក្នុងគោលដៅបង្ការ និងទប់ស្កាត់ការរាកត្បាតនៃជំងឺកូវីដ១៩​ ។