ក្រសួងសេដ្ឋកិច្ច តម្រូវឲ្យម្ចាស់អាជីវកម្មអភិវឌ្ឍដីឡូតិ៍ តម្រូវឲ្យដាក់ពាក្យស្នើសុំអាជ្ញាបណ្ណ

FN ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្ដីជូនដំណឹង ដល់ម្ចាស់អាជីវកម្មអភិវឌ្ឍន៍ដីឡូតិ៍ទាំងអស់ ត្រូវដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត អាជីវកម្មអភិវឌ្ឍន៍ដីឡូតិ៍ ពីមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្ត និងសុំអាជ្ញាបណ្ណអភិវឌ្ឍន៍ដីឡូតិ៍ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ យោងតាមសេចក្ដីជូនដំណឹងបញ្ជាក់ថា «សម្រាប់អាជីវកម្មអភិវឌ្ឍន៍ដីឡូតិ៍ ដែលមានទំហំក្រោម១០,០០០ម៉ែត្រការ៉េ (១ហិចតា) ត្រូវដាក់ពាក្យស្នើសុំពីមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្ត ចំណែកអាជីវកម្មអភិវឌ្ឍន៍ដីឡូតិ៍ មានទំហំចាប់ពី១០,០០០ម៉ែត្រការរ៉េ (១ហិចតា)ឡើងទៅ ត្រូវដាក់ពាក្យស្នើសុំ អាជ្ញាបណ្ណអភិវឌ្ឍន៍ដីឡូតិ៍ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ»។ ក្នុងករណីមិនអនុវត្តតាមការណែនាំខាងលើក្រសួង ឬមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងចាត់វិធានការរដ្ឋបាលធ្វើការផាកពិន័យ៕

ក្រសួងការងារ ជូនដំណឹងអំពីការប្រើប្រាស់ប័ណ្ណអនុញ្ញាតដឹកជញ្ជូនកម្មករនិយោជិត និងការធ្វើការនៅក្នុងអំឡុងពេលការដាក់កំហិតការធ្វើដំណើរក្នុងប្រទេស

FN ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងបន្ទាន់មួយអំពីការប្រើប្រាស់ប័ណ្ណអនុញ្ញាតដឹកជញ្ជូនកម្មករនិយោជិត និងការធ្វើការនៅក្នុងអំឡុងពេលការដាក់កំហិតការធ្វើដំណើរក្នុងប្រទេស នៅក្នុងគោលដៅបង្ការ និងទប់ស្កាត់ការរាកត្បាតនៃជំងឺកូវីដ១៩​ ។

ក្រសួងអប់រំ សម្រេចពន្យារពេលការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងទុតិយភូមិ

FN ៖ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០នេះ បានសេចក្តីណែនាំថ្មីមួយ ស្តីពីការពន្យារពេលការប្រឡង សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា២០១៩-២០២០ ដោយមិនទាន់កំណត់កាលបរិច្ឆេទថ្មីនោះឡើយ។ ការសម្រេចពន្យារពេល ប្រឡងសញ្ញាបត្រទាំង២នេះ ត្រូវបានក្រសួងអប់រំអះអាងថា ជាវិធានការការពារ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩៕