សម្តេចតេជោ ហ៊ុន សែន៖ គោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម ឆ្នាំ២០១៥-២០២៥ នឹងបង្កើតការងារថ្មីជាច្រើន ដល់ប្រជាពលរដ្ឋ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា ប្រទេសកម្ពុជា នៅតែដាក់ចេញនូវយុទ្ធសាស្រ្ត និងគោលនយោបាយ ជាច្រើន ដូចជាគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មឆ្នាំ២០១៥-២០២៥ ដែលនឹងអាចបង្កើតការងារថ្មីជាច្រើនដល់ប្រជាពលរដ្ឋ ដើម្បីចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ការអះអាងរបស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រាប់ភាគីចិននាពេលនេះ បានធ្វើឡើង ខណៈសម្តេចបានអនុញ្ញាតឲ្យ លោក Li Yong អគ្គនាយក អង្គការអភិវឌ្ឍន៍ឧស្សាហកម្មសហប្រជាជាតិ (UNIDO) ជួបសម្តែងការគួរសម នៅវិមានសន្តិភាព រសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៧នេះ។ សម្តេចតេជោ បានមានប្រសាសន៍ថា ចាប់តាំងពីយុទ្ធសាស្រ្តសេដ្ឋកិច្ចផែនការ មកជាសេដ្ឋកិច្ចទីផ្សារសេរី និងមានកំណើន សេដ្ឋកិច្ច រង្វង់៧.៧% ប្រចាំឆ្នាំដូចពេលនេះ។ សម្តេចតេជោ បានលើកឡើងថា កម្ពុជាមានធនធានដើមជាច្រើន ដូចជាអង្ករ ដំឡូង និងកៅស៊ូជាដើម ដែលជាកត្តាធ្វើឲ្យ មានតម្លៃបន្ថែម សម្រាប់វិស័យឧស្សាហកម្ម។ ជាមួយគ្នានោះ សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យអង្គការ UNIDO ជួយជម្រុញអ្នកវិនិយោគវិស័យឧស្សាហកម្ម មកកម្ពុជាបន្ថែមទៀត…

ប្រសាសន៍សំខាន់របស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឲ្យ​ប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៦ ប្រវែងជាង៤០គីឡូម៉ែត្រ

FN ៖ នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៧នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ កំណាត់ផ្លូវជាតិលេខ៦ ប្រវែងជាង៤០គីឡូម៉ែត្រ ចាប់ពីសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ទៅដល់ថ្នល់កែង ស្ថិតក្នុងឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម។ ខាងក្រោមនេះជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកកំណាត់ផ្លូវជាតិលេខ៦ ដែលបើកដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃនេះ គឺជាសមិទ្ធផលដ៏ធំមួយ ដែលកើតចេញពីកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-ចិន។ * សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា គម្រោងជួសជុល និងពង្រីកផ្លូវជាតិលេខ៦ បានកើតឡើងនៅអំឡុងពេលដំណើរទស្សនកិច្ច របស់លោកប្រធានាធិបតីចិន ហ្ស៊ី ជីនពីង កាលពីខែធ្នូ ២០០៩ ពេលដែលលោកនៅជាអនុប្រធានាធិបតីនៅឡើយ។ សម្តេចតេជោ បានឲ្យដឹងទៀតថា ក្នុងដំណើរទស្សនកិច្ចនោះ មានកិច្ចព្រមព្រៀងរហូតដល់ទៅ៨ បានចុះហត្ថលេខា ដែលមានទំហំទឹកប្រាក់សម្រាប់ អភិវឌ្ឍន៍រហូតដល់ ៤០០លានដុល្លារ។ * សម្តេចតេជោ ហ៊ុន…

រាជរដ្ឋាភិបាល បង្កើតក្រុមការងារពិសេស ដើម្បីធ្វើការជាមួយអង្គការសហប្រជាជាតិ និង បណ្តាប្រទេសផ្តល់ជំនួយ លើការទ្រទ្រង់ដំណើរការសាលាក្តីខ្មែរក្រហម

FN ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតក្រុមការងារមួយ ដើម្បីធ្វើសហប្រតិបត្តិការ ជាមួយអង្គការសហប្រជាជាតិ និងបណ្តាប្រទេសផ្តល់ជំនួយ សម្រាប់ទ្រទ្រង់ដំណើរការ អង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា ហៅកាត់សាលាក្តីខ្មែរក្រហម និងបណ្តាប្រទេសផ្តល់ជំនួយ លើការទ្រទ្រង់ដំណើរការសាលាក្តីខ្មែរក្រហម។ នេះបើតាមសេចក្តីសម្រេច របស់រាជរដ្ឋាភិបាលកម្ពុជា ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៧។ បង្កើតក្រុមការងារកម្ពុជានេះមានលោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន រដ្ឋមន្រ្តីស្តីទី ទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ជាប្រធាន, លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង និង លោក ហេង វង្សប៊ុនឆាត ជាអនុប្រធាន និងមានសមាសភាព១០រូប។