លោក ហ៊ុន ម៉ាណែត៖ យើងមិនអាចជប់កម្ពុជាឱ្យដូច អាមេរិកបានទេ តែយើងខំធ្វើឱ្យកម្ពុជារីកចម្រើន និងសម្បូរសប្បាយបាន បើធៀបនឹងអតីតកាល

FN ៖ លោក ហ៊ុន ម៉ាណែត ក្នុងពិធីសំណេះសំណាល ជាមួយប្រជាកសិករ នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧នេះ បានលើកឡើងថា យើងមិនអាចជប់កម្ពុជាឱ្យដូចអាមេរិកបានទេ ប៉ុន្តែយើងខិតខំធ្វើឱ្យមាតុភូមិយើងនេះ មានភាពរីកចម្រើន និងមានភាពសម្បូរសប្បាយបាន បើប្រៀបធៀបនឹងអតីតកាល។ លោកបានបន្តថា រាជរដ្ឋាភិបាលបានចូលរួមជួយប្រជាពលរដ្ឋ ទោះបានច្រើនក្តីតិចក្តី ក៏ជាការយកចិត្តទុកដាក់យ៉ាងគាប់ប្រសើរដែរ។ ជាក់ស្តែងថ្ងៃនេះ សមាគមកសិកម្មក្រុម៨ បានផ្ដល់ជូននូវបច្ចេកទេសថ្មី ពូជថ្មី របៀបដាំដុះថ្មី និងជួយជាគំនិតថ្មីៗមួយចំនួន ក្នុងការបង្កបង្កើនផលកសិកម្មជូនប្រជាពលរដ្ឋ នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម។ លោកថ្លែងយ៉ាងដូច្នេះថា «យើងមិនអាចជប់កម្ពុជាឱ្យដូចអាមេរិចបានទេ ប៉ុន្តែយើងខិតខំធ្វើឱ្យប្រទេសមានភាពរីកចម្រើន មានភាពសម្បូរសប្បាយ បើប្រៀបធៀបនឹងអតីតកាល»។ ជាក់ស្តែងរាជរដ្ឋាភិបាលបានខិតខំលើកស្ទួយសេដ្ឋកិច្ចជាតិនិងជួយដល់ប្រជាពលរដ្ឋ។ រដ្ឋមិនយកពន្ធលើដីកសិកម្ម និងសម្ភារកសិកម្ម ខិតខំស្វែងរកអ្នកវិនិយោគគិនបរទេស បង្កើតរោងចក្រ បង្កើតការងារជូនកូនចៅប្រជាពលរដ្ឋ ស្វែងរកទីផ្សារលក់កសិផល រដ្ឋបានទម្លាក់ ការប្រាក់ ១៨% ក្នុងមួយឆ្នាំ សំដៅលើកស្ទួយជីវភាពប្រជាពលរដ្ឋ។ លោក ហ៊ុន ម៉ាណែត ក៏បានណែនាំដល់ប្រជាពលរដ្ឋដែរថា កុំពឹងលើការសន្យា និងសំណាងក្រៅខ្លួន ត្រូវពឹងលើខ្លួនឯងព្រោះប្រទេស…

ព្រឹកថ្ងៃអាទិត្យនេះ លោក ហ៊ុន ម៉ានី ដឹកនាំក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តជាង២០០នាក់ ចុះពិនិត្យព្យាបាលជំងឺជូនពលរដ្ឋ នៅស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ

FN ៖ លោក ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២៣ ខែមេសានេះ បាននាំថ្នាំពេទ្យ និងដឹកនាំក្រុមការងារ គ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ចំនួន២១៦នាក់ ចុះពិនិត្យ ព្យាបាលជំងឺ និងចែកជូនអំណោយថ្នាំពេទ្យ ដល់ប្រជាពល​រដ្ឋចំនួន១៩៩៦នាក់ ក្នុងនោះស្រ្ដីមានចំនួន១៤១៧នាក់ នៅវិទ្យាល័យអ៉ីតិយិគិវាលពង់ ស្ថិតក្នុងឃុំវាលពង់ ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ។ ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ របស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានីនេះ ដឹកនាំផ្ទាល់ដោយ លោក ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ អមដំណើរដោយ លោក ហ៊ូ តាំងអេង រដ្ឋលេខាធិការក្រសួងផែនការ, លោក យឹម យ៉ាន់ អនុរដ្ឋលេខាធិការក្រសួងសុខា​ភិបាល លោក នួន ថារ័ត្ន សមាជិកអចិន្ដ្រៃយ៍ សហភាពសហព័ន្ធយុវជនកម្ពុជា, លោក លេង ផាលី ប្រធានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន…

ត្រីមាសទី១ឆ្នាំ២០១៧ បេឡាជាតិរបបសន្តិសុខសង្គមចំណាយជាង ៤ពាន់លានរៀល ជួយសង្រ្គោះកម្មករនិយោជិតជួបគ្រោះថ្នាក់ការងារ

FN ៖ រយៈពេល៣ខែឆ្នាំ២០១៧នេះ បេឡាជាតិរបបសន្តិសុខសង្គម បានចំណាយថវិកាជាង ៤ពាន់លានរៀល ដើម្បីជួយសង្រ្គោះ កម្មករ និយោជិត ដែលរងគ្រោះក្នុងពេលបំពេញការងារដូចជាដួលសន្លប់ ឬជួបគ្រោះថ្នាក់ចរាចរពេលធ្វើដំណើរទៅបំពេញការងារជាដើម ។ នេះបើតាមការបញ្ជាក់របស់លោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣១ ទិវាពលកម្មអន្តរជាតិ ១ឧសភា ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន ប្រមុខ គណបក្សប្រជាជនកម្ពុជា និង ជាប្រមុខរាជរដ្ឋាភិបាល នៅមជ្ឈមណ្ឌលកោះពេជ្រនាព្រឹកថ្ងៃអាទិត្យ ទី២៣ ខែមេសា ឆ្នាំ២០១៧នេះ លោក អ៉ិត សំហេង បានថ្លែងថា រាជរដ្ឋាភិបាល បានយកចិត្ដទុកដាក់ជំរុញការអនុវត្តច្បាប់ស្តីពីរបបសន្ដិសុខសង្គម សម្រាប់ជនទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្ដិនៃច្បាប់ស្ដីពីការងារ។ បើតាមលោក អ៉ិត សំហេង ក្នុងត្រីមាសទី១ ឆ្នាំ២០១៧នេះ បេឡាជាតិរបសសន្តិសុខសង្គមចំណាយថវិកាសរុបជាង ៤ពាន់លានរៀល ដើម្បីជួយសង្រ្គោះដល់កម្មករនិយោជិតដែលមានគ្រោះថ្នាក់ការងារដួលសន្លប់ និងគ្រោះថ្នាក់ពេលធ្វើដំណើរទៅធ្វើការ។ល។ លោករដ្ឋមន្រ្តី ក៏បានឲ្យដឹងដែរថា ឆ្នាំ២០១៦ បេឡាជាតិរបបសន្តិសុខសង្គមបានចំណាយថវិកាជួយសង្រ្គោះ ការព្យាបាល និងអត្ថប្រយោជន៍ ផ្សេងៗ…