សម្តេចតេជោ ហ៊ុន សែន៖ តើអ្វីទៅដែលនៅពីក្រោយការផ្លាស់ប្តូរគំនិតរបស់ សម រង្ស៊ី, នោះគឺគុក !

FN ៖ បន្ទាប់ពីលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ បានប្រកាសថា នឹងមិនទាន់វិលត្រឡប់ចូលមកកម្ពុជាវិញទេ លុះត្រាឧបសគ្គនានា ត្រូវបានដោះស្រាយ ដើម្បីសុវត្ថិភាពរបស់លោក, ភ្លាមៗនៅយប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ឆ្លើយតបនឹងលើកឡើងរបស់លោក សម រង្ស៊ី យ៉ាងដូច្នេះថា៖ អ្វីដែលជាឧបសគ្គសម្រាប់លោក សម រង្ស៊ី នោះគឺគុក។ សម្តេចតេជោបានបញ្ជាក់ថា បើប្រកាសមិន ខ្លាចគុក ចុះម៉េចមិនមករកគុក។ បើគុកជាឧបសគ្គ មួយជីវិតនេះគាត់នឹងមិនត្រឡប់មកវិញទេ។ សម្តេចតេជោ ហ៊ុន សែន បានចូលទៅ Comment លើ Facebook របស់ Fresh News នាយប់ថ្ងៃនេះដែលមានខ្លឹមសារទាំងស្រុងយ៉ាងដូច្នេះថា៖ «តើអ្វីទៅដែលនៅពីក្រោយការផ្លាស់ប្តូរគំនិតរបស់គាត់ ដែលម្សិលមិញប្រកាសថា នឹងវិលត្រឡប់មកវិញភ្លាមប្រសិនដកបំរាមចេញ ដែលបំរាមនោះមានគោលដៅការពារ ជិវិតគាត់ទៅវិញទេ ព្រោះបើគាត់ចូលមកច្បាស់ជាត្រូវចាប់ខ្លួនយកទៅញាត់គុក ព្រោះខ្ញុំមិនអាចសុំលើកលែងទោសឲ្យគាត់បានដូចលើកមុនៗទៀតទេ។ ក្រោយពីការស្តាប់គាត់និយាយតាមវិទ្យុបរទេស ខ្ញុំខំបញ្ជាឲ្យដកបំរាមការពារជីវិតគាត់ ដែលគាត់ចាត់ទុកថា ជាឧបសគ្គសំរាប់ការវិលត្រឡប់របស់គាត់ចេញ ដើម្បីបើកច្រកសំរាប់អ្នកក្លាហានវិលមកជាប់គុកក្នុងស្រុកតាមបំណងរបស់គាត់។…

សម្តេចតេជោ ហ៊ុន សែន ផ្តល់ប្រាក់រង្វាន់ដល់កីឡាករកម្ពុជា ម្នាក់១០០០ដុល្លារ សរុបទាំងអស់ចំនួន៣៥០០០ដុល្លារ ! បន្ទាប់ពីកម្ពុជាឈ្នះអាហ្វហ្គានីស្ថាន

FN ៖ បន្ទាប់ពីបញ្ចប់ការប្រកួត AFC Asian Cup ក្រុមគោព្រៃកម្ពុជា បំបាក់អាហ្វហ្គានីស្ថាន លទ្ធផល 1-0 ដោយកីឡាករ ប្រាក់ មុន្នីឧត្តម នៅនាទីទី៥៩។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចផ្តល់ប្រាក់រង្វាន់ដល់កីឡាករកម្ពុជា ម្នាក់១០០០ដុល្លារ និងមន្រ្តី ព្រមទាំងគ្រូបង្វឹក សរុបទាំងអស់ចំនួន៣៥០០០ដុល្លារ នេះបើយោងតាមលោក ខៀវ សាម៉េត អនុប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅមុននេះបន្តិចក្រោយពីបញ្ចប់ការប្រកួត។ លោក ខៀវ សាម៉េត បានបញ្ជាក់បន្ថែមថា៖ សម្តេចបានប្រកាសថានឹងផ្តល់ប្រាក់រង្វាន់ម្នាក់ៗ១០០០ដុល្លារជារៀងរហូត ប្រសិនបើប្រកួតឈ្នះគ្រប់ការប្រកួត៕

សម្តេចតេជោ ហ៊ុន សែន ពន្យល់អំពីការតែងតាំង អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅប៉ុន្មាននាទីមុននេះ នារសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧ បានពន្យល់អំពីការតែងតាំង លោក ឃឹម វុទ្ធី ជាអគ្គនាយកទូរទស្សន៍ជាតិកម្ពុជាជំនួស លោក កឹម គុណវឌ្ឍន៍ ដែលត្រូវចូលនិវត្ត។ ជាមួយគ្នានេះ សម្តេចក៏បានប្រតិកម្មទៅនឹងការលើកឡើងរបស់មន្រ្តីមួយចំនួន នៅលើកាសែតខេមបូឌាដេលីផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅលើ Facebook ផ្លូវការមុននេះបន្តិចយ៉ាងដូច្នេះ៖​ «តើនាយករដ្ឋមន្ត្រី មានសិទ្ធិបដិសេធ សំណើរបស់រដ្ឋមន្រ្តីក្នុងការសុំ តែងតាំងមន្ត្រីឬទេ? ហើយនាយករដ្ឋមន្ត្រីមានសិទ្ធិជ្រើសរើសមន្ត្រី ជំនួសមន្ត្រីដែលខ្លួន មិនឯកភាពឬទេ? តើនាយករដ្ឋមន្ត្រី មានការចាំបាច់អង្គុយរង់ចាំពិគ្រោះជាមួយរដ្ឋមន្ត្រី ដែលហៅទូរស័ព្ទ ៥ដង មិនចូលឬទេ? និងនាយករដ្ឋមន្ត្រី ពិគ្រោះយោបល់ជាមួយ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ដែលជាអ្នកធ្វើសំណើតាមការស្នើសុំរបស់ក្រសួងព័ត៌មាន សុំតែងតាំងលោក ខ្វៃ អាទិត្យា បន្តពីលោក កឹម គុណវឌ្ឍន៍ ដែលត្រូវនិវត្តន៍គ្រប់គ្រាន់ឬទេ?(សុំមើលលិខិតក្រសួងមុខងារសាធារណៈនិងចំណារនាយករដ្ឋមមន្រ្តី)។ តើមានគ្រាប់ភ្នែកមើលព្រះរាជក្រិត្យដែលចែងថា ( បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់ សមេ្តចអគ្គមហាសេនាបតីតេជោ…