សម្តេចតេជោ ហ៊ុន សែន ផ្តល់កិច្ចសម្ភាសន៍ផ្តាច់មុខ ឆ្លើយតបជុំវិញការបង្ហោះ «សារសំងាត់បញ្ជាទ័ព» នៅលើ Facebook របស់លោក សម រង្ស៊ី

FN ៖ ជុំវិញការបង្ហោះសារសំងាត់បញ្ជាទ័ព​នៅលើ Facebook ផ្លូវការរបស់លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងរត់ចោលស្រុក នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៧នេះ ដោយបានចោទប្រកាន់ថា នេះជាសារបទបញ្ជាសំងាត់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បញ្ជាឲ្យចាប់ខ្លួន លោក សម រង្ស៊ី នៅពេលត្រឡប់ចូលប្រទេស។ ការចោទប្រកាន់របស់លោក សម រង្ស៊ី នេះត្រូវបានសម្តេចតេជោ ហ៊ុន សែន ព្រមានធ្ងន់ៗត្រឡប់វិញថា នេះការជាចោទប្រកាន់បែបមនុស្សល្ងង់ និងឆ្កួតៗតែប៉ុណ្ណោះ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ក្នុងកិច្ចសម្ភាសន៍ផ្តាច់មុខជាមួយ លោក លឹម ជាវុត្ថា នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News ​យ៉ាងដូច្នេះ ថា៖ «រង្ស៊ី ជាមនុស្សល្ងង់ណាស់ ដែលថាសារបទបញ្ជាកម្លាំងយោធា ដែលទទួលបាននោះថាជារបស់ខ្ញុំ, កន្លែងណាដែលថាជារបស់ខ្ញុំ មានត្រានិង ហត្ថលេខាអត់ ពិតជាល្ងីល្ងើមែន…ប៉ុន្តែខ្ញុំសូមសរសើរអ្នកសរសេរបទបញ្ជាទ័ពនេះ ព្រោះការបញ្ជាទ័ពក៏ខ្ញុំប្រើវិធីបែបនេះដែរ, អ្នកសរសេរនេះដូចជា យល់ចិត្ត របស់ខ្ញុំមែន, ការបញ្ជាទ័ពគឺត្រូវតែអញ្ជឹងហើយ,…

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមពិសាអាហារស្រាយបួសជាមួយបបងប្អូនខ្មែរ-អ៉ីស្លាម នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ នាល្ងាចថ្ងៃនេះ

FN​ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ អញ្ជើញចូលរួមពិសា អាហារស្រាយបួស ជាមួយបងប្អូនខ្មែរ-អ៉ីស្លាម រាប់ពាន់នាក់នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ។ ពិធីស្រស់ស្រូបអាហារ ស្រាយបួសនៅល្ងាចថ្ងៃនេះ ក៏មានការអញ្ជើញចូលរួមពីមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំខ្មែរ-អ៉ីស្លាមជាច្រើនរូប ផ្សេងទៀត។ ឆ្នាំ២០១៧នេះ គឺជាឆ្នាំទី៤ហើយ ដែលសម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលស្រស់ស្រូបអាហារស្រាយបួសជាមួយ បងប្អូនខ្មែរ-អ៉ីស្លាម។ ក្រៅពីការចូលរួមស្រស់ស្រូបអាហារជាមួយបងប្អូនខ្មែរ-អ៉ីស្លាមហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏តែងតែបានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរកាន់សាសនាគ្រិស្តផងដែរ។ ខាងក្រោមនេះប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា បញ្ហាសុខដុមនីយកម្មផ្នែកសាសនា និងមនុស្សជាតិ គឺជារឿងដែលមិនអាចមើលរំលងបាន។ * សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅតាមបណ្តាប្រទេសមួយចំនួន ព្រោះតែបញ្ហាជំនឿសាសនា បានបង្កទៅជាបញ្ហា អស្ថេរភាព។ * សម្តេចតេជោ ហ៊ុន សែន…

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញ​ចែកសញ្ញាបត្រ​ជូននិស្សិត​សកលវិទ្យាល័យ​បញ្ញាសាស្រ្ត នៅវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃនេះ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧នេះ អញ្ជើញចែកសញ្ញាបត្រជូនដល់និស្សិត សកលវិទ្យាល័យបញ្ញាសាស្រ្តនៅវិទ្យាស្ថានជាតិអប់រំ។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងវាយតម្លៃខ្ពស់ចំពោះនិស្សិត ដែលបានប្រឹងប្រែងធ្វើការងារពេលថ្ងៃ ហើយឆ្លៀតពេលប្រឹងប្រែងរៀនសូត្រនៅពេលយប់។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងយុវជនជំនាន់មុនឈឺចាប់ណាស់ ដោយសារភ្លើងសង្រ្គាម តែយុវជននាពេលបច្ចុប្បន្នមានឱកាសច្រើនសម្រាប់ការសិក្សា។ * សម្តេចតេជោ ហ៊ុន សែន ថ្លែងថា យុវជននាពេលបច្ចុប្បន្នមានសំណាងច្រើន ដូច្នេះត្រូវរៀបចំផ្លូវសម្រាប់បណ្តុះបណ្តាលយុវជន ដើម្បីពង្រឹងសមត្ថភាពយុវជន ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍សង្គមជាតិ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរបុរសពិការម្នាក់ ដែលបានប្រឹងប្រែងដើរចាប់សរសៃ ដើម្បីរកថវិកាឲ្យសិក្សាប្រមាណ៨០០ដុល្លារក្នុងមួយឆ្នាំ នៅសាលាប៊ែលធី។ ទីបំផុតសម្តេច ក៏បានស្នើសុំឲ្យសាលានេះផ្តល់អាហារូបករណ៍ជូនកូនបុរសពិការម្នាក់នេះ។ សម្តេចតេជោ ហ៊ុន សែន ចាត់ទុកការប្រឹងប្រែង របស់បុរសពិការនេះថា ជាការចូលរួមចំណែកដើម្បីលើកកម្ពស់ការអប់រំនៅកម្ពុជា។ សម្តេចតេជោ ថ្លែងថា…