នាយកមន្ទីរ​ពេទ្យរុស្ស៊ី៖ បណ្ណាល័យ​ថ្មីរបស់​មន្ទីរពេទ្យ ចំណាយ​ថវិកា​ជាង៣ម៉ឺន​ដុល្លារនេះ នឹងជួយបង្កើន​ចំណេះដឹង​ឯកសារ​ស្រាវជ្រាវ ដល់បុគ្គលិក និងនិស្សិត​មកសិក្សា​នៅទីនេះ

FN ៖ លោកសាស្រ្តាចារ្យ ងី ម៉េង នាយកមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (មន្ទីរពេទ្យរុស្ស៊ី) បានថ្លែងថា បណ្ណាល័យថ្មីរបស់មន្ទីរពេទ្យរុស្ស៊ី ដែលសាងសង់នេះចំណាយថវិកាជាង៣ម៉ឺនដុល្លារ នឹងជួយបង្កើនចំណេះដឹង និងឯកសារស្រាវជ្រាវ ដល់បុគ្គលិក និងនិស្សិតមកសិក្សានៅទីនេះ។ លោកថ្លែងបែបនេះ ក្នុងឱកាសបានបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវបណ្ណាល័យរបស់ខ្លួននៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧នេះ ។ លោកសាស្រ្តាចារ្យ ងឺ ម៉េង បានថ្លែងថា បណ្ណាល័យថ្មីសន្លាងមួយនេះ ត្រូវបានចំណាយថវិការសាងសង់ ជាង៣ម៉ឺនដុល្លារ ក្នុងនោះថវិកា ជាង២ម៉ឺន៦ពាន់ដុល្លារ ត្រូវបានផ្ដល់ដោយសមាគមបេសកកម្មអាស៊ី ដែលមានលោក Olvier Rodien ប្រធានសមាគម និងថវិកាជាង១ម៉ឺនដុល្លារទៀត ជាធនធានរបស់មន្ទីរពេទ្យផ្ទាល់។ លោកសាស្រ្តាចារ្យបានបន្តថា កន្លងមក មន្ទីរពេទ្យបានទទួលនិស្សិតឲ្យចូលទៅធ្វើកម្មសិក្សាទាំងក្នុង និងក្រៅប្រទេស ក្នុងនោះមាននិស្សិតកពីប្រទេសបារាំង ប៊ែលហ្សិក កាណាដា សហរដ្ឋអាមេរិក អាឡឺម៉ង់ និងមួយចំនួនទៀត។ សូមជម្រាបថា ក្នុងឆ្នាំ២០១៦ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានទទួលនិស្សិតឲ្យចូលទៅធ្វើកម្មសិក្សាចំនួន ៦៣៩០នាក់ ក្នុងនោះមាននិស្សិតបរទេសចំនួន ២៣០នាក់។ ចាប់តាំងពីឆ្នាំ២០១៤មក និស្សិតមកពីសមាគមបេសកកម្មអាស៊ី ចូលទៅធ្វើកម្មសិក្សាក្នុងមន្ទីរពេទ្យនេះ…

លិខិតមិត្តអ្នកអាន៖ សន្ទុះនិងចំណាប់អារម្មណ៍ លើកំណែទម្រង់បរិស្ថាន និងធនធានធម្មជាតិនៅកម្ពុជា

FN ៖ ការគ្រប់គ្រងធនធានធម្មជាតិនៅកម្ពុជា ក្នុងគោលដៅដើម្បីរក្សាបាននូវចីរភាព​ នៃធនធានព្រៃឈើ នៅកម្ពុជា រាជរដ្ឋាភិបាលបច្ចុប្បន្នដែលនៅ ក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល បាននិងកំពុងបំពេញភារកិច្ចយ៉ាងមុតមាំ ក្នុងការកាពារធនធានព្រៃឈើ និងធនធានធម្មជាតិដែលកម្ពុជាមាន។ ផ្អែកលើការកែទម្រង់វិស័យបរិស្ថានក្នុងពេលថ្មីៗនេះ ផ្ទៃដីតំបន់ការពារធម្មជាតិបានកើនឡើងរហូតដល់ទៅ ៧,៥លានហិចតា ស្មើនឹង ៤១% នៃផ្ទៃប្រទេស ដែលចំនួននេះច្រើនជាង២ដង នៃគោលដៅជីវៈចម្រុះសកល ដែលបានកំណត់នៅក្នុងកិច្ចប្រជុំកំពូលលើកទី១០ នៅប្រទេសជប៉ុន។ ផែនការ និងយុទ្ធសាស្រ្តទាំងអស់ ដែលកម្ពុជាបានរៀបចំ និងកំពុងអនុវត្តនាពេលបច្ចុប្បន្ននេះ បានឆ្លុះបញ្ចាំងឱ្យឃើញច្បាស់ពីជំហររបស់រាជរដ្ឋាភិបាលក្នុងការគ្រប់គ្រង ធនធានធម្មជាតិ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ហើយដែលគោលការណ៍នេះបានដើរទន្ទឹមគ្នាជាមួយ និងនិន្នាការពិភពលោក។ នៅក្នុងអាណតិ្តរបស់រាជរដ្ឋាភិបាលបច្ចុប្បន្ន ប្រមុខរាជរដ្ឋាភិបាល បានប្រកាសជាសាធារណៈអំពីវិធានការការពារព្រៃឈើ និងវិធានការបង្រ្កាបបទល្មើព្រៃឈើ នៅលើផ្ទៃប្រទេស។ ឆ្លើយតបទៅនឹងស្ថានភាពនៃឧក្រិដ្ឋកម្មព្រៃឈើ ដែលអាចកើតមាន ប្រមុខរដ្ឋាភិបាលបានប្រកាសជាផ្លូវការបង្កើតគណៈកម្មាធិការជាតិ ទប់ស្កាត់និងបង្រ្កាបបទល្មើសព្រៃឈឺ ដែលបានធ្វើប្រត្តិការជាក់ស្ដែងកន្លងមក ក្នុងការបង្ក្រាបបទ ល្មើសព្រៃឈឺនេះឯង គណៈកម្មាធិការនេះត្រូវបានដឹកនាំ ប្រតិ្តបត្តិការដោយមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ កិច្ចប្រតិបត្តិការនេះបានបង្កាបបទល្មើសព្រៃឈើ ហើយទទួលបានលទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ គួរឱ្យសម្គាល់នូវឈើហ៊ុបត្រូវបានកាប់ដោយជនទុច្ចរិត។ រាជរដ្ឋាភិបាលបានសម្រេចប្រើប្រាស់ឈើហុប ដែលរឹបអូសបានទាំងនេះ ដើម្បីជាប្រយោជន៍ជាតិទាំងមូល ជាពិសេសដើម្បីប្រើប្រាស់ក្នុងវិស័យអប់រំ។…

ក្រសួងទេសចរណ៍៖ ឥណ្ឌាស្នើឲ្យកម្ពុជាផ្សព្វផ្សាយ ពីខេត្តសៀមរាប និងខេត្តព្រះសីហនុ ឲ្យបានសុះសាយទៅដល់ទេសចររបស់ខ្លួន

FN ៖ ក្នុងជំនួបសម្ដែងការគួរសម និងជម្រាបលាលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧នេះ លោក ណាវិន ស្រីវ៉ាស្ដាវ៉ា ឯកអគ្គរដ្ឋទូតចប់អាណត្តិប្រចាំកម្ពុជា នៃសាធារណរដ្ឋឥណ្ឌា បានស្នើឲ្យកម្ពុជាផ្សព្វផ្សាយពីសក្ដានុពល ទេសចរណ៍ នៅខេត្តសៀមរាប និងខេត្តព្រះសីហនុ ឲ្យសុះសាយទូលំទូលាយទៅដល់ទេសចរឥណ្ឌាបន្ថែមទៀត។ លោក ណាវិន បានផ្ដល់ជាមតិយោបល់ និងស្នើឲ្យកម្ពុជាធ្វើការផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍របស់ខ្លួន ពិសេសខេត្តសៀមរាប ជាគោលដៅសម្រាប់អាពាណ៍ពិពាណ៍ និងខេត្តព្រះសីហនុ ជាគោលដៅក្រេបចន្ទទឹកឃ្មុំ សម្រាប់ភ្ញៀវទេសចរឥណ្ឌា។ លោកឯកអគ្គរដ្ឋទូតបានបន្តថា នៅពេលចេញដើរកម្សាន្តក្រៅប្រទេសម្ដងៗ ទេសចរឥណ្ឌាពេញនិយមដើរជាក្រុមៗ យ៉ាងហោចពី ២០០នាក់ ទៅ៣០០នាក់ ហើយពួកគេក៏ចូលចិត្តស្នាក់នៅរយៈពេលយូរ និងចាយវាយច្រើន ដែលជាប្រយោជន៍ធំ សម្រាប់ប្រទេស ដែលទទួលភ្ញៀវពីប្រទេសមហាអំណាចមួយនេះ។ មូលហេតុដែលលោក ណវិន ស្នើបែបនេះ ដោយសារប្រជាជនឥណ្ឌាបានស្គាល់ប្រាសាទអង្គវត្តហើយ តែចំពោះកន្លែងផ្សេងទៀត នៅកម្ពុជា ប្រជាជនឥណ្ឌាភាគច្រើន មិនទាន់ស្គាល់នៅឡើយទេ ដែលជាហេតុចាំបាច់តម្រូវឲ្យមានការជំរុញការបង្កើតពិព័រណ៍ ទេសចរណ៍ធំៗបន្ថែមទៀត ប្រាប់ទៅប្រជាជនឥណ្ឌា។ ទាំងរាជរដ្ឋាភិបាលកម្ពុជា ទាំងលោករដ្ឋមន្រ្តី ថោង ខុន…