សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតិឲ្យឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីហិរញ្ញវត្ថុឡាវ ជួបពិភាក្សាការងារ បង្កើនទំនាក់ទំនងកាន់តែខ្លាំងឡើង

FN ៖ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧នេះ បានជួបពិភាក្សាការងារជាមួយ លោក សំឌី ឌួងឌី (Somdy Douangdy) ឧបនាយករដ្ឋមន្ត្រី ​រដ្ឋមន្រ្តី​ក្រសួងហិរញ្ញវត្ថុឡាវ នាវិមានសន្ដិភាព។ លោក Somdy Douangdy បានសំដែងនូងការអបអរសាទរជូនចំពោះ សម្តេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា ដែលបានទទួលជោគជ័យក្នុងការបោះឆ្នោតឃុំ សង្កាត់កន្លងមកនេះ ហើយក៏បាន សំដែងនូវការអបអរសាទរ ជូនចំពោះរដ្ឋាភិបាលកម្ពុជា ដែលសេដ្ឋកិច្ចរបស់កម្ពុជានាពេលនេះ កំពុងតែ​មានកំណើន។ លោក Somdy Douangdy ក៏បានគោរពរាយការណ៍ជូន សម្តេច ហ៊ុន សែន អំពីការដែលលោកបានជួបជាមួយទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានធ្វើការពិភាក្សាគ្នាយ៉ាងស្អិតរមួត ហើយតាមរយៈជំនួបនោះ ក៏បានបង្កើននូវទំនាក់ទំនងដ៏ល្អ រវាងក្រសួងទាំងពីរ គឺក្រសួងហិរញ្ញវត្ថុកម្ពុជា និងក្រសួងហិរញ្ញវត្ថុឡាវ។ ទន្ទឹមនឹងនេះ គឺរិតតែបង្កើននូវ ទំនាក់ទំនងសហប្រតិបត្តិការកាន់តែល្អរឹងមាំ រវាងនាយកដ្ឋាន…

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បញ្ជាឲ្យអាជ្ញាធរ កម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវឃ្លាំតាមដានមើល និងចុះជួយប្រជាពលរដ្ឋឲ្យទាន់ពេលវេលា ចំពោះបញ្ហាទឹកជំនន់

FN ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា​ សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៧ ខែកក្កដានេះ បានបញ្ជាឲ្យអាជ្ញាធរ កងកម្លាំងគ្រប់លំដាប់ថ្នាក់ និងក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវឃ្លាំតាមដានមើល និងជួយប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ពិសេសប្រជាពលរដ្ឋរស់នៅតាមខេត្ត ប្រឈមនឹងបញ្ហាទឹកជំនន់ តាមតំបន់ជាប់មាត់ស្ទឹង និងសមុទ្រជាដើម។ សម្តេចតេជោ ហ៊ុន សែន បានសរសេរលើ Facebook របស់សម្តេចថា ភ្លៀងដែលបង្អុរធ្លាក់មកមិនដាច់ស្ទើរាល់ថ្ងៃ ដែលយើងបានឃើញ នៅក្នុងទីក្រុងភ្នំពេញតិចមែន តែនៅតាមបណ្តាខេត្តមួយចំនួន គឺកំពុងប្រឈមនឹងបញ្ហាទឹកជំនន់ ដោយសារកំរិតទឹកទឹកភ្លៀងនៅបន្តធ្លាក់ ហើយកម្ពស់ទឹកទន្លេ ក៏មានការកើនឡើងជាបន្តបន្ទាប់ ក្នុងនោះមានដូចជា ខេត្តឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង បន្ទាយមានជ័យ កំពង់ចាម កំពត និងខេត្តមួយចំនួនទៀត។ សម្តេចតេជោ បានបញ្ជាក់ទៀតថា តាមការប្រកាសរបស់ក្រសួងធនធានទឹក បានឲ្យដឹងថា ក្នុងរដូវវស្សាឆ្នាំនេះ កម្ពុជាអាចនឹងទទួលរងនូវឥទ្ធិពល ENSO Neutral Condition ដែលបង្កឲ្យមានភ្លៀងធ្លាក់ ពីកម្រិតមធ្យមទៅច្រើន ដែលធ្វើឲ្យទឹកក្នុងអាងទន្លេមេគង្គ និងទាំងនៅក្នុងប្រទេសកម្ពុជា ទាំងមូលមានការកើនឡើង។ សម្តេចនាយករដ្ឋមន្ត្រី…

ឯកអគ្គរដ្ឋទូតបារាំងថ្មី សរសើររាជរដ្ឋាភិបាលកម្ពុជា ដែលបានចុះបញ្ជីតំបន់ «ប្រាសាទសំបូរព្រៃគុក» ជាបេតិកភណ្ឌពិភពលោក

FN ៖ លោកស្រី អ៊ីវ៉ា ង្វៀនប៊ិញ (Eva Ngauyen Binh) ឯកអគ្គរដ្ឋទូតបារាំងថ្មីប្រចាំកម្ពុជា បានសម្តែងនូវការអបអរសាទរចំពោះ រាជរដ្ឋាភិបាលកម្ពុជា ដែលបានខិតខំចុះបញ្ជី តំបន់ប្រាសាទ សំបូរព្រៃគុកជាបេតិកភណ្ឌពិភពលោក។ ការកោតសរសើររបស់ អគ្គរដ្ឋទូតបារាំងដែលមានដើមកំណើតវៀតណាមរូបនេះ បានធ្វើឡើងក្នុងជំនួបសម្តែងការគួរសមជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅវិមានសន្តិភាព នាព្រឹកមិញនេះ ។ លោកស្រីឯកអគ្គរដ្ឋទូត បានលើកឡើងថា រយៈពេល៣ឆ្នាំកន្លងមកនេះទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ច រវាងកម្ពុជា និងបារាំង បានកើនឡើងទ្វេរដង។ ចំពោះបេសកកម្ម របស់លោកស្រីមកកាន់កម្ពុជា នៅពេលនេះ គឺដើម្បីខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពធ្វើយ៉ាងណាឲ្យទំនាក់ទង រវាងប្រទេសទាំងពីរកាន់តែរឹងមាំខ្លាំងឡើង រួមទាំងកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណ ចំពោះលោកស្រីឯកអគ្គរដ្ឋទូត ដែលបាន ប្តេជ្ញាចិត្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ អោយកាន់តែល្អរឹងមាំ។ សម្តេចតេជោ ក៏បានស្នើសុំឲ្យជំរុញកិច្ចសហប្រតិបត្តិការ ជាពិសេសចំពោះការងារ ក្រោមឆ័ត្រ អង្គការ…