ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពាក់មេដាយ, ជូនរង្វាន់ និងសំណេះសំណាលជាមួយកីឡាជនពិការ នៅវិមានសន្តិភាព

FN ៖ នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញបំពាក់មេដាយ និងជូនរង្វាន់ដល់កីឡាករ ជ័យលាភី ក្នុងការប្រកួតកីឡាប៉ារ៉ាឡាំពិកយុវជនជនពិការរដូវក្ដៅ នៅសាធារណៈរដ្ឋកូរ៉េ និងការសំណេះសំណាលជាមួយជាមួយប្រតិភូកីឡាប៉ារ៉ាឡាំពិកកម្ពុជា ទៅចូលរួលរួមប្រកួតកីឡាជនពិការអាស៊ាន លើកទី៩ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន​ សែន៖ * សម្តេចតេជោ ហ៊ុន សែន កោតសរសើរដល់កីឡាពិការកម្ពុជា ដែលបញ្ជូនទៅក្រៅប្រទេសមកវិញបានមេដាយ ឬទទួលបានជោគជ័យច្រើនជាងគេ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ខ្ញុំទទួលការប្រមាថច្រើនពេកហើយ ជាពិសេសទទួលការប្រមាថពីពួកតិរច្ឆាន ដែលហៅសម្តេចថា «អាខ្វាក់»។ * សម្តេចនាយករដ្ឋមន្រ្តី ប្រកាសថា សម្តេចនឹងរស់នៅជាមួយជនពិការរហូត ហើយអំពាវនាវឱ្យជនពិការទាំងអស់កុំអស់សង្ឃឹម។ * ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ចង់បង្ហាញពិភពលោកថា ជនពិការដូចជាសម្តេច បានធ្វើនាយករដ្ឋមន្រ្តីច្រើនឆ្នាំ មិនមែននាយករដ្ឋមន្រ្តី ឆក់កណ្តៀតនោះទេ * សម្តេចតេជោ ហ៊ុន សែន…

សម្តេចតេជោ ហ៊ុន សែន បង្ហាញរូបភាព Selfie យ៉ាងស្និទ្ធស្នាលជាមួយអាជីវករផ្សារ នៅខេត្តស្ទឹងត្រែង

FN ៖ នាគ្រាដែលចុះសំណេះសំណាល សួរសុខទុក្ខ និងស្តាប់យោបល់ពីអាជីវករនានា នៅផ្សារសាមគ្គីខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្តែងភាពស្និទ្ធស្នាល ព្រមទាំងបានថតរូប Selfie ជាមួយអាជីវករទាំងនោះផងដែរ។ ផ្សារសាមគ្គីខេត្តស្ទឹងត្រែង ដែលទើបបានសាងសង់រួច កាលពីពេលថ្មីៗនេះ គឺជាអំណោយដ៏ថ្លៃថ្លាបំផុតរបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលលោកទាំងទ្វេតែងតែមានព្រហ្មវិហារធម៌ចំពោះប្រជាពលរដ្ឋ។ ផ្សារស្ទឹងត្រែងនេះពីមុនគឺបានឆេះខ្ទេចខ្ទីរដោយសារអគ្គីភ័យ ហើយបន្ទាប់មកត្រូវបាន សម្តេចទាំងទ្វេ ធ្វើជូនឡើងវិញមិនឱ្យប្រជាពលរដ្ឋបង់លុយថ្លៃតូបឡើយ។ តូបផ្សាថ្មីៗធំទូលាយល្អ មានខ្យល់ចេញចូល ជាមួយទំនិញជាច្រើន មុខដែលមួយចំនួនជារបស់ក្នុងស្រុក និងមួយចំនួនទៀតនាំចូលមកពីប្រទេសក្រៅ។ សម្តេចតេជោ នាយករដ្ឋមន្រ្តី បានបញ្ជាក់សារជាថ្មីប្រាប់អាជីវករទាំងអស់ថា ផ្សារនេះគឺប្រគល់ជូនបងប្អូនលក់ដូរតកូនតចៅមួយជីវិត មិនមានឱ្យបង់ថ្លៃអ្វីទេ ក្រៅពីអនាម័យ ទឹកភ្លើង និងភាស៊ីបន្តិចបន្តួចប៉ុណ្ណោះ។ ប្រជាពលរដ្ឋ និអាជីវករទូទៅបានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ដែលលោកតែងតែ យកចិត្តទុកដាក់ ចំពោះជីវភាពរស់នៅ និងរួមសុខរួមទុក្ខជាមួយ ប្រជាពលរដ្ឋគ្រប់កាលៈទេសៈទាំងអស់។ កាយវិការដ៏សាមញ្ញរបស់ សម្តេចតេជោ…

សម្តេចតេជោ ហ៊ុន សែន ផ្តល់អគារថ្មី១ខ្នង ដល់មជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តស្ទឹងត្រែង​ និងពង្រីកអគារចាស់ពី១ខ្នង២ជាន់២០បន្ទប់ ទៅ១ខ្នង៣ជាន់៣០បន្ទប់

FN ៖ ខណៈដែលចុះសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ លោកគ្រូអ្នកគ្រូ និងគរុសិស្ស នៃមជ្ឈមណ្ឌលគរុកោសល្យ ភូមិភាគខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសឧបត្ថម្ភដល់ការពង្រីកអគារ បន្ថែមក្នុងនោះពង្រីកពីអគារ១ខ្នង២ជាន់២០បន្ទប់ ទៅកាន់១ខ្នង៣ជាន់៣០បន្ទប់ និងផ្តល់អគារសិក្សាថ្មី១ខ្នង២ជាន់ ២០បន្ទប់។ មិនតែប៉ុណ្ណោះ សម្តេចតេជោ ហ៊ុន សែន ពិសេសបានជួយសាងសង់ទីលានបាល់ទាត់ បាល់ទះ និងបាល់បោះ ដើម្បីប្រែក្លាយមជ្ឈមណ្ឌលនេះ ឲ្យ ក្លាយទៅជាទីកន្លែងបណ្តះបណ្តាលវិស័យកីឡា របស់ខេត្តស្ទឹងត្រែង ឲ្យមានភាពខ្លាំងក្លា និងមានការប្រកួតប្រជែងជាមួយនឹងបណ្តារាជធានី ខេត្តទូទាំងកម្ពុជាផងដែរ។ សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន កំពុងមានវត្តមាន នៅក្នុងខេត្តស្ទឹងត្រែង ដើម្បីត្រួតពិនិត្យមាន សមិទ្ធផលនានា ក៏ដូចជាវឌ្ឍនភាពក្នុងខេត្តនេះ បន្ទាប់ពីសម្តេចតេជោ បានជួបជាមួយថ្នាក់ដឹកនាំ និងកងទ័ព នៅយោធភូមិភាគទី១ នៅក្នុងខេត្តស្ទឹងត្រែង កាលពីម្សិលមិញ៕