ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ខ្លួនបានដាក់ចេញយន្តការជាច្រើន ដើម្បីស្វះស្វែងរកទីផ្សារសម្រាប់កសិផលរបស់កសិករ

FN ៖ ស្របពេលប្រជាពលរដ្ឋជាកសិករកំពុងត្អូញត្អែរថាកសិផលពួកគេមិនមានទីផ្សារនោះ ក្រសួងពាណិជ្ជកម្ម ដែលស្ថាប័នទទួលខុសត្រូវខ្ពស់ក្នុងការរកទីផ្សារសម្រាប់កសិផលរបស់ប្រជាពលរដ្ឋ បានចេញមកបញ្ជាក់ថា ខ្លួនមិនបានព្រងើយកន្តើយឡើយ ហើយបានដាក់ចេញយន្តការ និងប្រឹងប្រែងស្វះស្វែងរកទីផ្សារទាំងក្នុងស្រុក និងក្រៅស្រុក ដើម្បីពង្រីកទីផ្សារឲ្យបានកាន់តែច្រើនសម្រាប់កសិផលរបស់ខ្មែរ។ យោងតាមសេចក្តីជូនដំណឹងដែលចេញផ្សាយនៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៧នេះ ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា ដើម្បីបើកទីផ្សារជូនកសិផលខ្មែរឲ្យកាន់តែទូលាយនេះ ខ្លួនបានដាក់ចេញផែនការជាច្រើនដំណាក់កាល រួមមាន៖ ការចរចាបើកទីផ្សារ, ការជំរុញសកម្មភាពទីផ្សារទាំងក្នុង និងក្រៅប្រទេស តាមរយៈការរៀបចំព្រឹត្តិការណ៍ផ្សេងៗ, វិធានការសម្រាប់ដោះស្រាយបញ្ហារាំងស្ទះទំនិញកសិផល និងកិច្ចសម្រួលពាណិជ្ជកម្ម សម្រាប់សម្រួលដល់ការនាំចេញទំនិញកសិកម្មជាដើម។ ខាងក្រោម គឺជាសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម បង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីស្វែងរកទីផ្សារសម្រាប់កសិផលរបស់ខ្មែរកសិករខ្មែរ៖

ប.ស.ស អំពាវនាវឲ្យកម្មករចូលរួមគាំទ្រការអនុវត្តរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព

FN ៖ លោក សេង សក្តា ប្រធានក្រុមប្រឹក្សាភិបាល នៃបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៧នេះ បានអំពាវនាវឱ្យកម្មករ-កម្មការិដែលបានរៀបអាពាហ៍ពិពាហ៍ ត្រូវទៅចុះសំបុត្រអាពាហ៍ពិពាហ៍ នៅសាលាឃុំ-សង្កាត់ និងចូលរួមគាំទ្រការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព។ លោក សេង សក្ដា បានថ្លែងដូចនេះ ក្នុងឱកាសចុះសំណេះសំណាល និងផ្សព្វផ្សាយពីគោលនយោបាយរបបហានិភ័យការងារ របបថែទាំសុខភាព និងសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដល់កម្មករ-កម្មការិនីនៅរោងចក្រ Meng Da Footwear Industrial Co.,Ltd ស្ថិតនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ លោកបាននាំដំណឹងដ៏រីករាយមួយប្រាប់កម្មករ-កម្មការិនីឲ្យដឹងថា ប.ស.ស មានភារកិច្ច ផ្តល់ជូនរបបគ្រោះថ្នាក់ការងារ របបថែទាំសុខភាព និងរបបសោធននិវត្ត។ លោកបានឲ្យដឹងថា ពេលកម្មករគ្រោះថ្នាក់ការងារ ទទួលបានការធានារ៉ាប់រងពី ប.ស.ស ដូចខាក្រោម៖ ១៖ លុយថ្លៃដឹកជញ្ជូនជនរងគ្រោះ ២៖ លុយថ្លៃសង្គ្រោះបន្ទាន់ ៣៖ លុយថ្លៃព្យាបាលរហូតដល់ជាសះស្បើយ ៤៖ លុយឧបត្ថម្ភប្រចាំថ្ងៃពេលសម្រាកនៅមន្ទីរពេទ្យ ៥៖ លុយឧបត្ថម្ភដល់អ្នកចាំថែរក្សា និងអ្នកថែទាំជនរងគ្រោះ ៦៖ លុយឧបត្ថម្ភប្រចាំថ្ងៃ…

អគ្គនាយក EDC៖ រោងចក្រ និងសហគ្រាសធំៗ ដែលប្រើអគ្គិសនីមានកម្លាំងអានុភាព លើសពី 1MW ឡើងទៅ ទទួលបានការបញ្ចុះតម្លៃពិសេស

FN ៖ លោក កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹងដោយបញ្ជាក់ថា រោងចក្រ និងសហគ្រានធំៗ ដែលប្រើប្រាស់អគ្គិសនី តាមរយៈតង់ស្យុងមធ្យម ដែលមានកម្លាំងលើសពី 1MW ឡើងទៅ នៅរាជធានីភ្នំពេញ និងបណ្ដាខេត្តនានា ទទួលបានការបញ្ចុះតម្លៃពិសេស។ តាមសេចក្ដីជូនដំណឹងរបស់អគ្គិសនីកម្ពុជា ដែលអង្គភាព Fresh News ទទួលបានឲ្យដឹងថា «អគ្គិសនីកម្ពុជា សូមផ្ដល់ការលើកទឹកចិត្ត ដល់អ្នកប្រើប្រាស់ ជាប្រភេទអតិថិជនតង់​ស្យុងមធ្យម ដែលមានកម្លាំងអានុភាព លើសពី 1MW ឡើងទៅ នឹងធ្វើការបញ្ចុះតម្លៃពី ០.១៦៥ USD/kWh មកត្រឹម ០.១៤ USD/kWh សម្រាប់ការប្រើប្រាស់ថាមពល បរិមាណថាមពល ដែលប្រើលើសពីមធ្យមភាគនៃការប្រើប្រាស់៦ខែ ដើមឆ្នាំ២០១៧»។ សេចក្ដីជូនដំណឹង បានបញ្ជាក់ថា ថ្លៃអនុគ្រោះនេះចាប់អនុវត្តគិតពីខែកក្កដា ដល់ខែតុលា ឆ្នាំ២០១៧ ដោយឡែកសម្រាប់បរិមាណថាមពល ដែលប្រើប្រាស់ត្រឹមមធ្យមភាគ ឬក្រោម (៦ខែដើមឆ្នាំ២០១៧) គឺរក្សាតម្លៃនៅដដែល ០.១៦៥ USD/kWh៕