មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច៖ រាជរដ្ឋាភិបាលបង្កើន និងតម្រង់ការចំណាយទៅលើការអភិវឌ្ឍ វិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន, ទឹកប្រាក់ជាង១ពាន់លានដុល្លារ ត្រូវចំណាយក្នុងមួយឆ្នាំៗ

FN ៖ មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគូសបញ្ជាក់ដែរថា រាជរដ្ឋាភិបាលបានបង្កើន និងតម្រង់ការចំណាយទៅលើការអភិវឌ្ឍ វិស័យហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន។ ជាក់ស្តែងប្រមាណជាង៨០% នៃចំណាយវិនិយោគសរុបរបស់រាជរដ្ឋាភិបាល ដែលមានទំហំប្រមាណជាង១ពាន់លានដុល្លារ ក្នុងមួយឆ្នាំៗ ឬត្រូវជាប្រមាណជិត៨% នៃផលិតផលសរុប (ផសស) ត្រូវបានចំណាយទៅលើការវិនិយោគវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត។ ការបញ្ជាក់បែបនេះ ត្រូវបានធ្វើឡើងនៅក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្តីពី វិស័យដឹកជញ្ជូន និងឡូជីស្ទីក ក្រោមប្រធានបទ «ការបំពេញតម្រូវការហេដ្ឋារចនាសម្ព័ន្ធ និងការពង្រឹងភាពប្រកួតប្រជែង» ក្រោមអធិបតីភាពលោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងលោក តូច ចាន់កុសល រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន។ សិក្ខាសាលានេះក៏មានការចូលរួមពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល, ដៃគូអភិវឌ្ឍន៍សំខាន់ៗដូចជា WB ADB JICA EU UNDP KOICA ILO, សភាពាណិជ្ជកម្ម, កំពង់ផែ, ស្ថាប័នស្រាវជ្រាវ, តំណាងសមាគមដឹកជញ្ជូនទំនិញ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា, សហព័ន្ធស្រូវអង្ករកម្ពុជា, ក្រុមហ៊ុនឯកជន មួយចំនួន ដែលកំពុងធ្វើប្រតិបត្តិការផ្ទាល់ក្នុងវិស័យដឹកជញ្ជូនផងដែរ។ លោក វង្សី វិស្សុត បានថ្លែងថា គោលបំណងនៃការរៀបចំសិក្ខាសាលាពិគ្រោះយោបល់នេះ ដើម្បីពិភាក្សា និងពិគ្រោះយោបល់ជាមួយតួអង្គពាក់ព័ន្ធ…

រដ្ឋមន្ត្រីម៉ម ប៊ុនហេង​ ជំរុញដល់មន្ដ្រីរបស់ខ្លួន ពង្រឹងការងារ ផ្តល់សេវាសុខភាព នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ

FN ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល ​លោកម៉ម ប៊ុនហេង បានថ្លែងជំរុញដល់គ្រូពេទ្យមណ្ឌលសុខភាពមាឡៃ ក្នុងការពង្រឹងការងារ ផ្ដល់សេវាសុខភាព នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ ជូនប្រជាពលរដ្ឋ ​ ។ រដ្ឋមន្ដ្រី​ថ្លែងបែបនេះ ក្នុងឱកាសចុះពិនិត្យ មណ្ឌលសុខភាពដែលនៅតាមព្រុំដែន កម្ពុជា-ថៃ ដើម្បីពង្រឹងការងារផ្តល់សេវាសុខភាព​ ព្រមទាំងជួបសំណេះសំណាល និងសាកសួរសុខទុក្ខដល់មន្រ្តីសុខាភិបាលនៅតាមមូលដ្ឋាននិង អ្នកជំងឺ ដែលកំពុងសម្រាកព្យាបាល ក្នុង​មូលដ្ឋានសុខាភិបាលសាធារណ:នៅថ្ងៃទី០៧ ខែកក្កដានេះ។ ទ​ន្ទឹមនឹងនោះ​ រដ្ឋមន្ដ្រីម៉ម ប៊ុនហេង ក៏បានសំដែងនូវការកោតសរសើរ យ៉ាងស្មោះជូន ដល់បុគ្គលិកពេទ្យទាំងអស់ ចំពោះការខិតខំប្រឹងប្រែងផ្តល់សេវាជូន ដល់បងប្អូនប្រជាពលរដ្ឋនៅតំបន់នោះផងដែរ៕

ចៅសង្កាត់ និងសមាជិកក្រុមប្រឹក្សាសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ត្រូវប្រកាសឲ្យចូលកាន់តំណែងជាផ្លូវការ នៅថ្ងៃនេះ, ចៅសង្កាត់មកពីគណបក្សប្រជាជន បន្តកាន់កាប់តំណែង៤អាណត្តិជាប់គ្នា

FN ៖ អភិបាលខណ្ឌជ្រោយចង្វារ លោក ឃ្លាំង ហួត នៅរសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧នេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់ សមាជិកក្រុមប្រឹក្សាសង្កាត់ព្រៃព្រែកតាសេកជាផ្លូវការ។ លោក អឿន ស៊ីផុន បានជាប់ឆ្នោតជាចៅសង្កាត់ព្រែកតាសេក ក្នុងអាណត្តិទី៤នេះ មកពីគណបក្សប្រជាជនកម្ពុជា ពោលបានកាន់កាប់តំណែង៤អាណត្តិជាប់គ្នាៗ។ ស្ថិតក្នុងឱកាសនោះ អភិបាលខណ្ឌ បានថ្លែងអំណរគុណដល់ក្រុមប្រឹក្សាសង្កាត់ ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការអភិវឌ្ឍមូលដ្ឋានឲ្យរីកចម្រើន ហើយបន្តកិច្ចការងារនេះ ឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ជាពិសេសត្រូវដោះស្រាយ ទុក្ខលំបាករបស់ប្រជាពលរដ្ឋ ទាំងសេវាតម្រូវការនិងសេវាសំណូមពរ គឺធ្វើយ៉ាងណាកុំឲ្យពលរដ្ឋថ្នាំងថ្នាក់។ លោក ឃ្លាំង ហួត បានបញ្ជាក់ថា «សមាជិកក្រុមប្រឹក្សាសង្កាត់ មិនត្រូវប្រកាន់និន្នការបក្ស ក្នុងម៉ោងបំពេញការងារនោះទេ និងត្រូវរួបរួមសាមគ្គីគ្នាធ្វើការបម្រើ ប្រជាពលរដ្ឋឲ្យបានល្អ និងសង្គមជាតិ»។ ជាមួយគ្នានេះ លោកអភិបាលខណ្ឌ បានណែនាំដល់លោកចៅសង្កាត់បន្តការងារកាន់តែខ្លាំង លើការដោះស្រាយបញ្ហាជូន ប្រជាពលរដ្ឋជាក់ស្តែងតាមមូលដ្ឋាន និងបង្កើនបម្រើសេវាសាធារណៈកាន់តែប្រសើរ មានប្រសិទ្ធភាពជូនពួកគាត់៕