សេចក្តីណែនាំ ស្តីពីការការពារការចម្លងជំងឺកូវីដ១៩ អំឡុងបុណ្យចូលឆ្នាំថ្មី

FN ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ បានចេញសេចក្តីណែនាំមួយ ស្តីពីការការពារការចម្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា នៅក្នុងអំឡុងបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ រយៈពេល៣ថ្ងៃ ខាងមុខនេះ។ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ នៅឆ្នាំនេះ នឹងប្រារព្ធឡើងចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ ខណៈដែលកម្ពុជា ប្រឈមនឹងការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងសហគមន៍។ ទោះជាយ៉ាងនេះក្តី កាលពីថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានចេញសារាចរ ណែនាំជំរុញឱ្យការពារ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងអំឡុងបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរខាងមុខនេះដែរ ខណៈដែលរាជរដ្ឋាភិបាល អនុញ្ញាតឱ្យមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករនិយោជិត ឈប់សម្រាកពីការងារ។ តាមសេចក្តីណែនាំដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន ក្រសួងសុខាភិបាល បានជំរុញឱ្យប្រជាពលរដ្ឋទាំងអស់ បន្តបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជូន និងគ្រប់ៗគ្នានូវវិធានការ «៣ការពារ» (ពាក់ម៉ាស់ លាងដៃញឹកញាប់ និងរក្សាគម្លាត) និង «៣កុំ» (កុំទៅកន្លែងមានមនុស្សកុះករច្រើន…

គម្រោងវិនិយោគថ្មីចំនួន១៣ ទុនវិនិយោគសរុបជាង ១៣០០លានដុល្លារ ត្រូវបានអនុម័ត

FN ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបញ្ជាក់ឲ្យដឹងថា នៅក្នុងខែមីនា ឆ្នាំ២០២១នេះ ខ្លួនបានអនុម័តគម្រោងវិនិយោគថ្មីៗចំនួន១៣ ដែលមានទុនវិនិយោគចំនួន ១,៣៦៩.២លានដុល្លារអាមេរិក បង្កើតបានការងារថ្មីរាប់ពាន់កន្លែង។ គម្រោងវិនិយោគថ្មីទាំង១៣នោះរួមមាន៖ ១៖ ក្រុមហ៊ុន ISLAND LABORATOIRE CO., LTD. គម្រោងបង្កើតរោងចក្រផលិតឱសថ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ៦.៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៦០កន្លែង។ ២៖ ក្រុមហ៊ុន FANG HUA POLYURETHANE MATERIAL (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផលិតអេប៉ុងស៍ ខ្នើយ គ្រែសាឡុងពូក និងគ្រឿងសង្ហារឹម ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ, មានទុនវិនិយោគចំនួន ១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤២០កន្លែង។ ៣៖ ក្រុមហ៊ុន HERBA (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រកែច្នៃ និងវេចខ្ចប់ផលិតផលកសិកម្ម ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ, មានទុនវិនិយោគប្រមាណ ៣.៦លានដុល្លារអាមេរិក…

ផ្អាកការចរាចរ សកម្មភាពអាជីវកម្មពេលយប់ ចាប់ពីម៉ោង៨យប់ ដល់ម៉ោង៥ភ្លឺ រយៈពេល២សប្តាហ៍

FN ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេចមួយ ដោយផ្អាកការចរាចរ រួមទាំងសកម្មភាពអាជីវកម្ម ការប្រមូលផ្តុំនានា នៅភូមិសាស្រ្តរាជធានីភ្នំពេញ នាពេលយប់ ចាប់ពីម៉ោង៨យប់ ដល់ម៉ោង៥ភ្លឺ រយៈពេល២សប្តាហ៍ ។ នេះបើតាមសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។ តាមប្រការ១ នៃសេចក្តីសម្រេចនេះ បានឱ្យដឹងថា «ត្រូវបានដាក់ចេញនូវវិធានការរដ្ឋបាលបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ នៅភូមិសាស្រ្តរាជធានីភ្នំពេញ ដែលមានថិរវេលាអនុវត្តរយៈពេល២សប្តាហ៍ គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១»។ ដោយឡែក ប្រការ២ បានបញ្ជាក់ថា ត្រូវបានផ្អាកជាបណ្តោះអាសន្ននូវសកម្មភាពអាជីវកម្មចំពោះតូបអាហារ អាហារដ្ឋ ភោជនីយដ្ឋាន ហាងកាហ្វេ ហាងភេសជ្ជៈ និងភោជនីយដ្ឋាននៅតាមសណ្ឋាគារ ដែលទទួលអតិថិជនចូលមកទទួលទានអាហារភេសជ្ជៈ ឬទទួលទានគ្រឿងស្រវឹងនៅចន្លោះម៉ោង៨៖០០យប់ ដល់ម៉ោង៥៖០០ទៀបភ្លឺ ប៉ុន្តែទីតាំងអាជីវកម្មទាំងអស់អាចលក់ជាលក្ខណៈវេជ្ជខ្ចប់បាន។