សម្រេចផ្អាកដំណើរការអាជីវកម្មហាងអ៉ីនធើណេត (Internet Coffee) ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍

FN ៖ អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងថ្មីមួយដោយសម្រេចផ្អាកដំណើរការ អាជីវកម្មហាងអ៉ីនធើណេត (Internet Coffee) ដើម្បីជាការចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍។ សេចក្តីជូនដំណឹងរបស់លោកអភិបាលបានបញ្ជាក់ថា «ដើម្បីចៀសវាងការឆ្លងជំងឺកូវីដ១៩ ក្នុងសហគមន៍ទ្រង់ទ្រាយកាន់តែធំទៅៗ រដ្ឋបាលរាជធានីភ្នំពេញ សម្រេចផ្អាកដំណើរការអាជីវកម្មសេវាអ៉ីនធើណេត វិស័យព័ត៌មាន នៅភូមិសាស្ត្ររាជធានីភ្នំពេញ ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី»។ ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំឲ្យគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ ម្ចាស់អាជីវកម្មហាងអ៉ីនធើណេតទាំងអស់ ក្នុងរាជធានីភ្នំពេញ ត្រូវអនុវត្តន៍ការសម្រេចផ្អាកនេះឲ្យមានប្រសិទ្ធភាពខ្ពស់។ សូមបញ្ជាក់ថា ការសម្រេចផ្អាកដំណើរការអាជីវកម្មហាងអ៉ីនធើណេតនេះ មិនមែនជាការផ្អាកដំណើរការក្រុមហ៊ុនផ្គត់ផ្គង់សេវាអ៉ីនធើណេត (ISP) នោះទេ៕

ដកស្រង់ប្រសាសន៍ជាសារសំឡេង ផ្ដើមយុទ្ធនាការ ១៥ ថ្ងៃ ដើម្បីចាក់វ៉ាក់សាំង AstraZeneca ចំពោះប្រជាពលរដ្ឋទូទៅ ដែលមានអាយុលើស ៦០ ឡើង នៅរាជធានីភ្នំពេញ

ផ្ញើជូនលោកជំទាវ ឱ វណ្ណឌីន, ឯកឧត្តម លោកជំទាវ អស់លោក លោកស្រីនៅក្នុងគណៈកម្មការចំពោះកិច្ច សម្រាប់ការចាក់វ៉ាក់សាំង ក៏ដូចជាបណ្ដាមន្ទីរពេទ្យ និងបងប្អូនជនរួមជាតិ! ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ គិតមកដល់ពេលនេះ គឺមានរយៈពេលមួយខែហើយ មិនទាន់ស្រាកស្រាន្ដ​នៅឡើយទេ។ ពិតមែនដែលយើងបានគ្រប់គ្រងសភាពការណ៍នៅខេត្តព្រះសីហនុបានល្អប្រសើរ ប៉ុន្តែសម្រាប់រាជធានីភ្នំពេញ និងមួយផ្នែករបស់ខេត្តកណ្ដាល ក៏កំពុងញាំញីនៅឡើយ ក្នុងពេលដែលខេត្តព្រៃវែង និងខេត្តកោះកុង ក៏កំពុងតែស្ថិតក្នុងស្ថានភាពនៃការទប់ទល់។ រយៈពេលមួយខែកន្លងទៅនេះ គឺចំនួនអ្នកឆ្លងមានរហូតទៅដល់ជាង ១០០០ នាក់ ដែលវាច្រើនជាង ២ ដងនៃចំនួនអ្នកឆ្លងជាងមួយឆ្នាំនៅក្នុងឆ្នាំ ២០២០ និងដើមឆ្នាំ ២០២១។ ជំងឺរាតត្បាតនេះ ​កំពុងតែបន្តគំរាមគំហែងនៅទីក្រុងភ្នំពេញ និងផ្នែកខ្លះរបស់ខេត្តកណ្ដាល ដែលទាមទារឱ្យយើងមានការយកចិត្តទុកដាក់បន្តទៀត ទៅលើការប្រយុទ្ធប្រឆាំង កូវីដ-១៩ តាមរយៈនូវវិធានការដែលបានដាក់ចេញរួចមកហើយ ដែលបងប្អូនជនរួមជាតិបានដឹង ទាក់ទិននឹង ៣ កុំ និង ៣ ការពារ។ ចំពោះដំណើរការចាក់វ៉ាក់សាំងវិញ គឺយើងបានចាប់ផ្ដើមចាក់វ៉ាក់សាំងដំណាក់កាលទី ១ គឺតាំងពីថ្ងៃ ១០ កុម្ភៈ គឺចាក់វ៉ាក់សាំង Sinopharm​…

សុន្ទរកថា ថ្លែងក្នុង “ពិធីប្រារព្ធខួបកំណើត ១០០ ឆ្នាំ របស់បិតាជាតិបង់ក្លាដែស” និង “ទិវាបុណ្យឯករាជ្យជាតិបង់ក្លាដែស ខួបលើកទី ៥០”

ឯកឧត្ដម អាប់ឌុល ហាមីឌ (Abdul Hamid) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស លោកជំទាវ សេក្ខ ហាស៊ីណា (Sheikh Hasina) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស ឯកឧត្ដម លោកជំទាវ ភ្ញៀវកិត្តិយសទាំងអស់ជាទីមេត្រី! ថ្ងៃនេះ តាំងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំមានកិត្តិយស និងសេចក្ដីសោមនស្សរីករាយជាអនេក ដែលបានចូលរួមថ្លែងសារ ដើម្បីអបអរសាទរការប្រារព្ធ ”ខួបកំណើត ១០០ ឆ្នាំ នៃបិតាជាតិបង់ក្លាដែស បង់ហ្កាបាន់ឌូ សេក្ខ មូជីប៊ួ រ៉ាម៉ាន់ (Bangabandhu Sheikh Mujibur Rahman)” និង “ទិវាបុណ្យឯករាជ្យជាតិបង់ក្លាដែសខួបលើកទី ៥០​” តាមប្រព័ន្ធវីដេអូ ទោះបីជាខ្ញុំមិនអាចទៅចូលរួមព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះដោយផ្ទាល់នៅទីក្រុងដាកា ដោយសារការរីករាលដាលនៃកូវីដ-១៩ក៏ដោយ។ នៅក្នុងឱកាសដ៏ឱឡារិកនេះ ខ្ញុំពិតជាមានសេចក្ដីរីករាយយ៉ាងក្រៃលែង សូមសម្ដែងនូវអំណរសារទរដោយស្មោះអស់ពីដួងចិត្ត និងសូមប្រសិទ្ធពរបវរមហាប្រសើរជូនចំពោះឯកឧត្ដម ប្រធានាធិបតី អាប់ឌុល ហាមីឌ និងលោកជំទាវ នាយករដ្ឋមន្រ្តី សេក្ខ​ ហាស៊ីណា និងប្រជាជនបង់ក្លាដែសជាមិត្តទាំងអស់ សូមប្រកប​ដោយសុខភាពមាំមួន សុភមង្គល និងវិបុលភាព។…