យោធិនទាំងអស់ បន្តកិច្ចខិតខំប្រឹងប្រែងបំពេញតួនាទី និងភារកិច្ច ក្នុងនាមជាកងយោធខេមរភូមិន្ទ

FN ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានជំរុញឱ្យយោធិនទាំងអស់ បន្តកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត លើការបំពេញតួនាទី និងភារកិច្ចក្នុងនាមជាកងយោធខេមរភូមិន្ទ ស្របតាមរដ្ឋធម្មនុញ្ញ។ លោកជំរុញបែបនេះ ក្នុងពិធីបិទសិក្ខាសាលាបូកសរុបលទ្ធផលការងារយោធា-សន្តិសុខ ឆ្នាំ២០២១ ផ្សព្វផ្សាយផែនការ ឆ្នាំ២០២២ និងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា របស់កងពលតូចអន្តរាគមន៍លេខ១ នៅខេត្តកំពង់ឆ្នាំង នាថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២។ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះ «សូមគាំទ្រនិងជំរុញឱ្យយោធិនទាំងអស់ បន្តកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត លើការបំពេញតួនាទី និងភារកិច្ចក្នុងនាមជាកងយោធខេមរភូមិន្ទ ស្របតាមរដ្ឋធម្មនុញ្ញ ច្បាប់ និងនយោបាយការពារជាតិរបស់ព្រះរាជាណាចក្រកម្ពុជា ដើម្បីសម្រេចបានស្នាដៃ និងសមិទ្ធផលកាន់តែល្អប្រសើរជូនជាតិ ប្រជាជន និងមាតុភូមិយើង»។ លោកក៏បានចូលរួមអបអរសាទរ ចំពោះការសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានាជាច្រើន រួមមាន អគារទីបញ្ជាការ ១ ខ្នង សាលប្រជុំ ១ ខ្នង និងផ្លូវបេតុង ០៣ ខ្សែ ដែលជាអំណោយសម្តេចតេជោនាយករដ្ឋមន្ត្រី និងអង្គភាពសម្ព័ន្ធមេត្រីភាព ក៏ដូចជាការចូលរួមចំណែកជាបដិភាគផ្ទាល់របស់អង្គភាព ហើយសង្ឃឹមថា សមិទ្ធផលថ្មីទាំងនេះ…

ថ្នាក់ដឹកនាំកំពូលរបស់ប្រទេស ជាបុគ្គលសំខាន់ណាស់ក្នុងការកំណត់ទិសដៅអនាគត ធានាស្វែងរកសុខសន្តិភាព និងភាពសុខសាន្តសម្បូរសប្បាយជូនប្រទេសជាតិ និងប្រជាជន

FN៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី និងសម្ពោធឆ្លងសមិទ្ធផលនានាក្នុង វត្តសំរោងរ័ត្នស្ថិតក្នុង ភូមិចុងអង្ករ ឃុំពេជសារ ស្រុកកោះអណ្តែត ខេត្តតាកែវ នាថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២។ ជាដំបូង ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សូមអបអរសាទរចំពោះសមិទ្ធផលទាំងអស់នេះ ដែលកើតចេញពីសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទជិតឆ្ងាយ ដែលបានរួបរួមសាមគ្គីគ្នាកសាងទ្បើង សម្រាប់តម្កល់ទុកជាកេរដំណែល ក្នុងព្រះពុទ្ធសាសនា និងសម្រាប់ប្រជាពលរដ្ឋទាំងអស់បានប្រើប្រាស់ជួបជុំធ្វើបុណ្យទានទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា។ សមិទ្ធផលទាំងនេះ ក៏ជាតំណាងនៃការរីកចម្រើនរបស់ប្រទេសជាតិក្រោមនយោបាយ ឈ្នះឈ្នះ ដែលបាននាំមកនូវសន្តិភាពពេញលេញទូទាំងផ្ទៃប្រទេស និងបង្កើតភាពសុខដុមរមនាសម្បូរសប្បាយ ជាការបង្កលក្ខណៈឱ្យប្រជាពលរដ្ឋមានសិទ្ធិសេរីភាពក្នុងការរស់នៅ ប្រកបការងារតូចធំ និងធ្វើបុណ្យទាន តាមជំនឿសាសនារៀងៗខ្លួន ព្រមជាមួយនឹងលទ្ធភាព ចូលរួមចំណែកក្នុងការកសាងអភិវឌ្ឍសហគមន៍ និងសង្គមជាតិទាំងមូលឱ្យកាន់តែរីកចម្រើនរុងរឿងថែមទៀត។ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្ស ព្រមទាំងសមាជិក សមាជិកា បានកសាងបុណ្យកុសលធំធេងណាស់ តាមរយៈការប្តូរផ្តាច់យកជីវិតជាដើមទុនក្នុងការសង្គ្រោះជីវិតប្រជាពលរដ្ឋកម្ពុជាពីមាត់ជ្រោះមរណៈនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលរបបនេះបានបង្ខំឱ្យពលរដ្ឋធ្វើការហួសកម្លាំង…

យុវជន យុវនារី ត្រូវខិតខំប្រឹងប្រែងរៀនសូត្រឲ្យបានខ្ពង់ខ្ពស់ ដើម្បីក្លាយជាសសរទ្រូងដ៏រឹងមាំរបស់ជាតិ

FN៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកនៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធផលអគារសិក្សា នៃគ្រឺះស្ថានសិក្សា ចំនួន០៣ សាលាបឋមសិក្សា-អនុវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ដង្កោ សាលាបឋមសិក្សាស្ពានថ្ម ខណ្ឌដង្កោ និងសាលាបឋមសិក្សាព្រែកប្រាក្រោម ខណ្ឌច្បារអំពៅ។ ថ្លែងក្នុងឱកាសនោះ លោក ហ៊ុន ម៉ាណែត បានចូលរួមអបអរសាទរចំពោះដំណើរទៅមុខដែលកើតចេញពីការរួមគ្នាកសាងថ្នាលបណ្តុះបណ្តាលគ្រាប់ពូជ នៃធនធានមនុស្សដ៏សំខាន់សម្រាប់ប្រទេសកម្ពុជា ដែលគ្រាប់ពូជទាំងនេះ នឹងលូតលាស់ធំធាត់រីកដុះដាលសាយភាយទាំងក្នុង និងក្រៅប្រទេស។ លោកបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានបន្ដក្រើនរំលឹកផងដែរដល់យុវជន-យុវនារីកម្ពុជា ឲ្យខិតខំប្រឹងប្រែងរៀនសូត្រឲ្យបានខ្ពង់ខ្ពស់ ដើម្បីក្លាយខ្លួនជាសសរទ្រូងដ៏រឹងមាំ ប្រកបដោយសមត្ថភាពខ្ពស់ សម្រាប់ឱកាសបន្តវេន ក្នុងការចូលរួមចំណែកកសាងសង្គមជាតិ និងជាគំរូវីរភាពពីមួយជំនាន់ទៅមួយជំនាន់។ លោកក៏បានអំណរគុណចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បុគ្គលិកអប់រំ និងលោកគ្រូ អ្នកគ្រូ ក្នុងរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងប្រទេស ដែលបាននិងកំពុងយកចិត្តទុកដាក់លើការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ឲ្យបានកាន់តែល្អប្រសើរ និងមានប្រសិទ្ធភាព ជាពិសេសបានចូលរួមយ៉ាងសកម្មក្នុងការប្រយុទ្ធនឹងជំងឺកូវីដ១៩ រហូតបានទទួលជោគជ័យគួរជាទីមោទនៈ។ បន្ថែមពីនេះ…