អនុញ្ញាតឲ្យគ្រឹះស្ថានសិក្សាឯកជន ប្រឡងបញ្ចប់បឋមសិក្សា និងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ តាមកាលបរិច្ឆេទរៀងៗខ្លួន

FN​​ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាតឲ្យគ្រឹះស្ថានសិក្សាចំណេះដឹងទូទៅឯកជន ដែលជាសមាជិកសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា រៀបចំការប្រឡងបញ្ចប់បឋមសិក្សាថ្នាក់ទី៦ និងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ថ្នាក់ទី៩) ឆ្នាំសិក្សា២០២០-២០២១ ទៅតាមប្រតិទិនប្រឡងរៀងៗខ្លួន។ តាមរយៈលិខិតរបស់លោក ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា ក្រសួងអប់រំ នឹងផ្ដល់ការទទួលស្គាល់ចំពោះលទ្ធផល នៃការប្រឡងនេះ នឹងធ្វើអធិការកិច្ចប្រសិនបើចាំបាច់៕

វ៉ាក់សាំងកូវីដ-១៩ Sinovac និង Sinopharm ចំនួន ១ លានដូសមកដល់កម្ពុជាទៀតហើយ

ព្រឹកថ្ងៃអង្គារ៍ ទី ០៨ ខែ មិថុនា ឆ្នាំ២០២១ នេះ វ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ស៊ីណូវ៉ាក់ (Sinovac Vaccine) ចំនួន ៥០ ម៉ឺនដូស និងស៊ីណូហ្វាម (Sinopharm Vaccine) ចំនួន ៥០ ម៉ឺនដូស របស់ក្រុមហ៊ុននៃប្រទេសចិន សរុបថ្ងៃនេះចំនួន ១ លានដូសទៀត បានដឹកមកដល់ប្រទេសកម្ពុជាយើងទៀតហើយ សម្រាប់ទុកចាក់ជូនប្រជាពលរដ្ឋយើងជាបន្តបន្ទាប់ទៀត។ វ៉ាក់សាំង ១ លានដូស ដែលបានដឹកមកដល់កម្ពុជានៅថ្ងៃនេះ គឺជាវ៉ាក់សាំងជើងទី ៦ ហើយ ដែលរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញពីក្រុមហ៊ុនស៊ីណូវ៉ាក់ ខណៈជើងទី ១ មានចំនួន ១,៥ លានដូស ត្រូវបានដឹកមកដល់កម្ពុជា កាលពីថ្ងៃទី ២៦ ខែ មីនា, ជើងទី ២ មានចំនួន ៥០ ម៉ឺនដូស ដឹកមកដល់កម្ពុជា នៅថ្ងៃទី ១៧ ខែ មេសា, ជើងទី…

អនុរដ្ឋមន្ត្រីការបរទេសអាមេរិក ទទួលសំណើសម្តេចតេជោ ហ៊ុន សែន រឿងបំណុលកម្ពុជា ជំពាក់អាមេរិកសម័យសង្គ្រាមទៅពិចារណា

FN ៖ អនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រី Wendy Ruth Sherman បានព្រមទទួលយកសំណើរបស់សម្តេចតេជោ ហ៊ុន សែន រឿងបំណុលកម្ពុជាជំពាក់សម័យសង្គ្រាមទៅជូនប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ពិចារណា។ ជំនួបសម្តែងការគួរសមរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោកស្រី Wendy Ruth Sherman អនុរដ្ឋមន្ត្រីការបរទេសអាមេរិក ដែលមានរយៈពេលប្រមាណជាពីរម៉ោង នៅរសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១នេះ បានពិភាក្សាច្រើនលើការងារពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យនានា ហើយក៏បានជជែករឿងបំណុលដែលកម្ពុជាជំពាក់អាមេរិកក្នុងសម័យសង្គ្រាមផងដែរ។ បើតាមលោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ក្រោយជំនួបថា សម្តេចតេជោ ហ៊ុន សែន បានស្នើទៅលោកស្រីអនុរដ្ឋមន្ត្រីការបរទេសអាមេរិក ឱ្យរដ្ឋាភិបាលអាមេរិកពិចារណា និងដោះស្រាយលើបញ្ហាបំណុល ដែលកម្ពុជាជំពាក់អាមេរិកក្នុងរបប លន់ ណុល ជិត ៧០០លានដុល្លារ (ទាំងការ និងដើម)។ លោក អ៊ាង សុផល្លែត បានបញ្ជាក់ថា…