កាកបាទក្រហមកម្ពុជា ឧបត្ថម្ភអំណោយមនុស្សធម៌ជាលើកទី​៥​ ជូនដល់សមាគមរស្មីកុមារកម្ពុជា

FN ៖ នៅព្រឹកថ្ងៃទី ១១​ ខែសីហា​ ឆ្នាំ២០១៧ នេះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានឧបត្ថម្ភគ្រឿងឧបភោគ-បរិភោគ​ អាហារ​មួយពេល​ និងថវិកាមួយចំនួន ជូនដល់សមាគមរស្មីកុមារកម្ពុជា ដែលមានកុមារកំព្រា​ កុមារក្រីក្រ​ សិស្សស្នាក់នៅក្នុង-ក្រៅសមាគម​ និងគ្រូ-បុគ្គលិក​ សរុបចំនួន​ ១១៧នាក់​ ដែលមានទីតាំងស្ថិតនៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្នុងឱកាសសំណេះសំណាល​ និងប្រគល់អំណោយមនុស្សធម៌នោះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើការសួរសុខទុក្ខ ក្តីអាណិត ស្រឡាញ់ និងសូមឱ្យកុមារ សិស្ស-និស្សិតទាំងអស់ដែលកំពុងស្នាក់នៅ និងទទួលការអប់រំ រៀនសូត្រ វិជ្ជាជីវៈ​ នៅក្នុងសមាគម​នេះ ត្រូវចេះស្រឡាញ់គ្នា​ សាមគ្គីគ្នា​ និងចេះជួយយកអាសារគ្នាទៅវិញទៅ-មក​ ដូចពាក្យចាស់ថា​ «នៅផ្ទះម្តាយទីទៃ​ នៅព្រៃម្តាយតែមួយ»។​…

កម្ពុជា គ្រោងធ្វើម្ចាស់ផ្ទះ Miss Globle នៅចុងឆ្នាំនេះ

FN ៖ ក្នុងជំនួបពិភាក្សាជាមួយលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅទីស្ដីការក្រសួងទេសចរណ៍ នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧នេះ លោក អឿន រតនៈ ប្រធានប្រតិភូ Miss Globle ប្រទេសកម្ពុជា ត្រៀមធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំព្រិត្តិការណ៍ប្រឡងបវរកញ្ញាពិភពលោក (Miss Globle ) នាខែវិច្ឆិកា ឆ្នាំ២០១៧ ខាងមុខ ដោយមានការចូលរួមពីបវរកញ្ញាតំណាងប្រទេសប្រមាណ៨០ ចូលរួមផងនោះ។ ក្នុងជំនួបនោះ លោករដ្ឋមន្រ្តីបានណែនាំឲ្យអ្នកដឹកនាំ សហការជាមួយផ្នែកជំនាញរបស់ក្រសួងទេសចរណ៍ ដើម្បីធ្វើគម្រោងផែនការកម្មវិធីឲ្យបានច្បាស់លាស់ រាប់ទាំងកម្មវិធីទស្សនកិច្ច របស់ប្រតិភូបវរកញ្ញាទៅកាន់គោលដៅទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ ធម្មជាតិសំខាន់ៗ ដើម្បីស្នើសុំគោលការណ៍អនុញ្ញាតពីរាជរដ្ឋាភិបាលជាមុន។ លោកបានបញ្ជាក់ថា ក្រសួងទេសចរណ៍សូមស្វាគមន៍ និងគាំទ្រព្រឹត្តិការណ៍ពិភពលោកដ៏ធំនេះ ដោយលោកបានលើកឡើងថា វាបានជួយលើកកិត្តិនាម ទេពកោសល្យរបស់បវរកញ្ញាកម្ពុជា វាក៏ជាឱកាសជួយផ្សព្វផ្សាយពីកម្ពុជា ទៅកាន់ពិភពលោកផងដែរ។ លោក អឿន រតនៈ បានឲ្យដឹងថា ព្រឹត្តិការណ៍ Miss Globle នៅកម្ពុជា ឆ្នាំ២០១៧នេះ នឹងផ្ដល់ផលប្រយោជន៍ជាច្រើនជូនជាតិកម្ពុជា ពិសេសគឺការផ្សព្វផ្សាយតាមរយៈខ្សែវីដេអូ ដោយលោកបានមើលឃើញពីការរីកចម្រើនរបស់វិស័យទេសចរណ៍របស់ជាតិ…

សម្ដេចក្រឡាហោម ស ខេង ណែនាំឲ្យអគ្គនាយកដ្ឋានអត្ដសញ្ញាណកម្ម សិក្សាអំពីនីតិវិធី ក្នុងការធ្វើលិខិតឆ្លងដែន​ឲ្យបានឆាប់ សម្រាប់កាត់បន្ថយការចេញទៅធ្វើការ ក្រៅប្រទេសដោយខុសច្បាប់

FN ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំឲ្យអគ្គនាយកដ្ឋានអត្ដសញ្ញាណកម្ម ធ្វើការសិក្សាពីនីតិវិធី ក្នុងការពន្លឿនការផ្ដល់លិខិតឆ្លងដែន ជូនដល់ប្រជាពលរដ្ឋ និងពលករដែលធ្វើការនៅក្រៅប្រទេសឲ្យបានលឿន និងឆាប់រហ័សក្នុងគោលដៅជួយកាត់បន្ថយ ការចេញទៅធ្វើការនៅក្រៅប្រទេសដោយខុសច្បាប់ និងការជួញដូរមនុស្ស។ ថ្លែងក្នុងសិក្ខាសាលាស្ដីពីការផ្សព្វផ្សាយឯកសារគោល នៃផែនការសកម្មភាពជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សសម្រាប់អនុវត្ដន៍ឆ្នាំ២០១៧-២០១៨ នាព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧​ នៅទីស្ដីការក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា ការពន្លឿននីតិវិធីក្នុងការធ្វើលិខិតឆ្លង ដែនឲ្យបានលឿន និងឆាប់រហ័សនេះ ក្នុងគោលដៅចៀសវាង កាត់បន្ថយការចំណាយ ពេលវេលាថវិការបស់ប្រជាពលរដ្ឋ និងពលករដែលមកធ្វើលិខិតឆ្លងដែន។ សម្ដេច​ក្រឡាហោម បានបញ្ជាក់ថា ការធ្វើលិខិតឆ្លងដែននេះ ត្រូវកំណត់ឲ្យបាន​ច្បាស់លាស់ថា តើមានរយៈពេលប៉ុន្មានថ្ងៃ មាន២ថ្ងៃ ឬ៣ថ្ងៃយ៉ាងយូរ ដើម្បីកាត់បន្ថយ​ការធ្វើចំណាកស្រុក ដោយខុសច្បាប់ និងការជួញដូរមនុស្សផងដែរ។ សម្ដេច ស ខេង បានលើកឡើងថា កន្លងមកពលករកម្ពុជា ដែលបានចេញទៅ ធ្វើការនៅក្នុងប្រទេសថៃ ឬប្រទេសផ្សេងទៀតមួយចំនួន មិនមានលិខិតឆ្លងដែនទេ ដោយសារតែការធ្វើលិខិត​ឆ្លងដែន មានការពិបាក និងមានរយៈពេលយូររហូតដល់១ខែ…