វិស័យពុទ្ធចក្ររីកចម្រើនសព្វថ្ងៃ អាស្រ័យវិស័យអាណាចក្រ ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា

FN៖ លោក ហ៊ុន ម៉ាណែត បេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត របស់គណបក្សប្រជាជនកម្ពុជា បានថ្លែងថា វិស័យពុទ្ធចក្រ ដែលរីកចម្រើនដូចសព្វថ្ងៃ គឺអាស្រ័យលើវិស័យអាណាចក្រ ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។ លោកថ្លែងបែបនេះ ក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្តបុព្វកសុវារី ហៅវត្តជីទ្រុន ស្ថិតក្នុងនៅភូមិជីទ្រុន ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២។ លោក ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «សូមចូលរួមអបអរសាទរចំពោះសំណង់ព្រះវិហារថ្មីៗ និងសមិទ្ធផលនានាជាច្រើនទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ដែលត្រូវបានកសាងឡើងជាបន្តបន្ទាប់ នៅក្នុងមូលដ្ឋានឃុំត្រពាំងព្រីង ស្រុកតំបែរនេះ ក៏ដូចជានៅទូទាំងប្រទេស ដែលស្របទៅនឹងស្ថានភាពរួមនៃការអភិវឌ្ឍរីកចម្រើន របស់ប្រទេសជាតិទាំងមូល ជាពិសេសជីវភាពរស់នៅកាន់តែល្អប្រសើរ របស់ប្រជាពលរដ្ឋយើង។ ជាក់ស្តែងណាស់ នៅក្រោយគំនរផេះផង់បន្សល់ទុកដោយរបបប៉ុលពត រហូតមកដល់សព្វថ្ងៃនេះ កម្ពុជាមានវត្តព្រះពុទ្ធសាសនាជាង ៥,០០០ វត្តទៅហើយ ជាការបញ្ជាក់បានថា ការរីកចម្រើនរបស់ផ្នែកពុទ្ធចក្រ គឺអាស្រ័យទាំងស្រុងទៅនឹងកត្តាដឹកនាំខាងផ្នែកអាណាចក្រ ដូចដែលគណបក្សប្រជាជនកម្ពុជា ខិតខំសម្រេចបានក្នុងរយៈពេលជាង ៤០ កន្លងមកនេះ»។ លោកបន្តថា បើមានការដឹកនាំខុស គឺវិស័យសាសនា និងសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋក្នុងការគោរពប្រតិបត្តិសាសនា…

ក្រុមការងារគណបក្សប្រជាជនកម្ពុជា តែងតែបម្រើពលរដ្ឋជាប្រចាំ ខុសពីក្រុមនយោបាយអគតិមួយចំនួន

FN៖ លោក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់ក្រុមការងារគណបក្សប្រជាជនកម្ពុជា (CPP) ចុះជួយមូលដ្ឋានខេត្តកំពត ក៏ដូចជានៅទូទាំងប្រទេស ព្រមទាំងក្រុមការងារយុវជនគ្រប់យន្តការ ដែលបានយកអស់ កម្លាំងកាយចិត្ត ពេលវេលា និងធនធាន ក្នុងការបម្រើប្រជាពលរដ្ឋជាប់ជាប្រចាំ និងក្នុងគ្រប់កាលៈទេសៈលំបាកមានអាសន្ន ពោលគឺខុសពីក្រុមអ្នកនយោបាយអគិតមួយចំនួន ដែលតែងតែធ្វើសកម្មភាពប្រឆាំង។ លោកថ្លែងបែបនេះនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ ក្នុងឱកាសសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ មជ្ឈមណ្ឌលអប់រំអាល់អាហ្វាហ្វ របស់សមាគមប្រភពល្អកម្ពុជា ស្ថិតក្នុងភូមិកំពង់កណ្តាល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត។ លោក ហ៊ុន ម៉ាណែត បានថ្លែងថា «សកម្មភាពរបស់ក្រុមការងារគណបក្សប្រជាជនកម្ពុជា] ខុសពីក្រុមអ្នកនយោបាយអគតិមួយចំនួន ដែលប្រើប្រាស់ពេលវេលាធ្វើតែសកម្មភាពញុះញង់ និងបំផិតបំភ័យប្រជាពលរដ្ឋ ដូចជាករណីបំផុសបំផុលមិនឱ្យចាក់វ៉ាក់សាំងជាដើម ហើយទីបំផុតអំពើដ៏គួរឱ្យខ្មាស់អៀន និងអមនុស្សធម៌ទាំងអស់នេះ ត្រូវបានកាច់បំបាក់យ៉ាងអាម៉ាស់បំផុត ដោយសារប្រជាពលរដ្ឋលោកមានការចេះដឹង និងពិចារណាហេតុផលត្រឹមត្រូវ ព្រមទាំងមានជំនឿទុកចិត្តយ៉ាងមុតមាំលើភាពជាអ្នកដឹកនាំរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី»។ លោកបន្ថែមថា ប្រជាពលរដ្ឋយើងជិត ១៥លាននាក់ហើយ បានចូលរួមចាក់វ៉ាក់សាំងគ្រប់ៗគ្នានៅទូទាំងប្រទេស ដើម្បីថែរក្សាការពារអាយុជីវិតរបស់ខ្លួន ក្រុមគ្រួសារ និងសហគមន៍ឱ្យរួចឆ្លងផុតពីវិនាសកម្មនៃជំងឺកូវីដ-១៩ ដែលកំពុងសម្លាប់រង្គាលប្រជាជននៅទូទាំងពិភពលោកជាង ០៦ លាននាក់រួចមកហើយ។ ក្នុងឱកាសនោះដែរ លោក…

ប្រតិបត្តិករ៣យ៉ាងដែលកម្ពុជា ទទួលបានជោគជ័យលើសង្គ្រាមប្រយុទ្ធជាមួយជំងឺកូវីដ១៩

FN ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញសម្ពោធឆ្លងដាក់ឱ្យប្រើប្រាស់ជាផ្លូវការកុដិ បណ្ណាល័យ និងសមិទ្ធផលនានា ក្នុងវត្តកងត្រង់ណឹង ស្ថិតក្នុងឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម នាថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២។ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សូមអបអរសាទរចំពោះសមិទ្ធផលថ្មីៗ ដែលកើតមានទ្បើងជាបន្តបន្ទាប់សម្រាប់អ្នកស្រុកកងមាស ទាំងការកសាងហេដ្ឋាររចនាសម្ព័ន្ធ និងសំណង់ពុទ្ធសាសនានានា ជាពិសេសជីវភាពកាន់តែល្អ ប្រសើររបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដែលទាំងនេះពិតជាបង្ហាញឱ្យឃើញអំពីការរីកចម្រើនស្របគ្នាទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ដោយមិនអាចកាត់ផ្តាច់ពីគ្នាបាន និងពឹងអាស្រ័យគ្នាទៅវិញទៅមក។ ជាមួយគ្នានេះ ឧត្តមសេនីយ៍ឯកមេបញ្ជាការកងទ័ពជើងគោក បានសូមអបអរសាទរផងដែរចំពោះភាពជោគជ័យលើសង្គ្រាមប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលកម្ពុជាទទួលបាន ហើយជោគជ័យនេះកើតមានទ្បើងដោយសារប្រតិបត្តិករ ០៣សំខាន់រួមមាន៖ *ទី១៖ គឺតួអង្គ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានធ្វើការដឹកនាំផ្ទាល់នូវយន្តការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ តាំងតែពីដើមដំបូងមក ដើម្បីការពារអាយុជីវិតរបស់ប្រជាពលរដ្ឋពីការស្លាប់ដោយជំងឺដ៏កាចសាហាវមួយនេះ។ សម្តេច បានធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវ រួមជាមួយការសិក្សាស្រាវជ្រាវល្អិតល្អន់ពីក្រុមការងារបច្ចេកទេសជំនាញដែលមានការពាក់ព័ន្ធ ក្នុងការជ្រើសរើសវ៉ាក់សាំង និងបើកយុទ្ធនាការចាក់វ៉ាក់សាំងនៅទូទាំងផ្ទៃប្រទេស ដើម្បីកាត់បន្ថយ ការឆ្លងរាលដាល, ភាពធ្ងន់ធ្ងរនៃជំងឺ និងអត្រាមរណភាព ក៏ដូចជាផលប៉ះពាល់ធ្ងន់ធ្ងរដល់ស្ថានភាពសេដ្ឋកិច្ច-សង្គម។ *ទី២៖ គឺការរួមពួតដៃចូលរួមសហការគ្នាពីសំណាក់មន្ត្រីរាជការ អាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ…