វគ្គហ្វឹកហ្វឺនជំនាញបោសសម្អាតមីនដល់កម្លាំងកងទ័ពជើងគោក ជាផ្នែកមួយអនុវត្តផែនការយុទ្ធសាស្ត្រជាតិកម្ពុជា

FN ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានលើកឡើងថា វគ្គហ្វឹកហ្វឺនជំនាញបោសសម្អាតមីនដល់កម្លាំងកងទ័ពជើងគោក ជាផ្នែកមួយនៃការអនុវត្តភារកិច្ចរបស់កងទ័ពជើងគោក បន្ទាប់ពីរាជរដ្ឋាភិបាលចាត់តាំងឱ្យចូលរួមក្នុងវិស័យបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដើម្បីពន្លឿនដល់ការអនុវត្តផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ២០១៨-២៥ សំដៅសម្រេចបាននូវកម្ពុជាមួយដែលគ្មានមីនឆ្នាំ២០២៥ ក៏ដូចជាការចូលរួមក្នុងគម្រោងរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី សម្រាប់សកម្មភាពមីន ក្រោមមូលបទ «ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម»។ ការលើកឡើងបែបនេះ របស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញបោសសម្អាតមីនដល់កម្លាំងកងទ័ពជើងគោក និងពិធីសម្ពោធសមិទ្ធផលនានារបស់បញ្ជាការដ្ឋានវិស្វកម្ម កងទ័ពជើងគោក នៅខេត្តតាកែវ នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២។ ជាមួយគ្នានេះដែរ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សូមវាយតម្លៃខ្ពស់ចំពោះលទ្ធផលដ៏ត្រចះត្រចង់នៃវគ្គហ្វឹកហ្វឺនមូលដ្ឋានគ្រឹះជំនាញប្រើប្រាស់ម៉ាស៊ីនរាវមីន ដែលត្រូវបិទបញ្ចប់នាពេលនេះ បន្ទាប់ពីមានការរៀបចំការប្រឡងបញ្ចប់វគ្គដោយមានការកំណត់លក្ខណៈវិនិច្ឆ័យនៃអត្រាកំណែ និងនិយាមគរុកោសល្យសុក្រឹត្យត្រឹមត្រូវ និងសូមចូលរួមអបអរសាទរ និងកោតសរសើរចំពោះសិក្ខាកាមយោធិនទាំងអស់ មកពីបណ្តាកងឯកភាពនានាចំណុះបញ្ជាការដ្ឋានកងទ័ពជើងគោក ព្រមទាំងបញ្ជាការដ្ឋានអង្គរក្សដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ហ្វឹកហ្វឺនរៀនសូត្រ រហូតទទួលបានជោគជ័យបញ្ចប់វគ្គក្នុងពេលនេះ ជាពិសេសទទួលបានការផ្តល់មូលវិចារណ៍ដ៏ល្អពីសំណាក់គណៈគ្រប់គ្រងវគ្គ ដែលបានបញ្ជាក់ថា៖ សិក្ខាកាមយោធិនយើងទាំងអស់ បានបង្ហាញនូវសាមគ្គីភាព, រក្សាបាននូវវិន័យសណ្តាប់ធ្នាប់ និងគោរពបទបញ្ជាផ្ទៃក្នុង ទាំងក្នុងការសិក្សារៀនសូត្រ, ការអនុវត្តលើទីលាន…

ការប្រមូលចំណូលថវិការដ្ឋ សម្រេចបាន ៤ពាន់លានដុល្លារ ស្មើនឹង៧០%នៃច្បាប់ថវិកាជាតិ

FN​​ ៖ រយៈពេល៨ខែ ឆ្នាំ២០២២ ការប្រមូលចំណូលថវិការដ្ឋ សម្រេចបាន ១៦ ៤៣០ ប៊ីលានរៀល (ប្រមាណ៤ពាន់លានដុល្លារ) ស្មើនឹង៧០% ធៀបនឹងច្បាប់ថវិកាជាតិ ខណៈដែលចំណូលសារពើពន្ធ នៅតែបន្តរួមចំណែកខ្ពស់រហូតដល់៩៣% នៃចំណូលសរុប។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីលទ្ធផលនៃកិច្ចប្រជុំ គណៈកម្មាធិការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងក្រុមការងារបច្ចេកទេសសី្ដពី ការត្រួតពិនិត្យតាមដានវឌ្ឍនភាព នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៣ បូក២ ប្រចាំឆមាសទី១ ឆ្នាំ២០២២ នាថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ កិច្ចប្រជុំនេះ ធ្វើឡើងក្រោមអធិបតរីភាព អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (គ.ហ.ស.)។ ក្រសួងសេដ្ឋកិច្ចបានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងរយៈពេល៨ខែ នៃឆ្នាំ២០២២, ការប្រមូលចំណូលថវិការដ្ឋ សម្រេចបាន ១៦ ៤៣០ ប៊ីលានរៀល ស្មើនឹង៧០% ធៀបនឹងច្បាប់ ខណៈដែលចំណូល សារពើពន្ធនៅតែបន្តរួមចំណែកខ្ពស់រហូតដល់…