ក្រសួងអប់រំសម្រេចផ្អាកការសិក្សាសាលារដ្ឋ និងឯកជន នៅរាជធានីភ្នំពេញ និងទីរួមខេត្តកណ្ដាល ជាបណ្ដោះអាសន្ន ចំនួន២សប្តាហ៍

FN ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅល្ងាចថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹងបន្ទាន់មួយ ដោយសម្រេចផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ជាបណ្ដោះអាសន្ន រយៈពេល០២សប្តាហ៍ នៅរាជធានីភ្នំពេញ និងទីរួមខេត្តកណ្ដាល។ នេះបើតាមសេចក្តីជូនដំណឹង ដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបានននៅមុននេះបន្តិច។ ក្រសួងអប់រំបញ្ជាក់ថា ការផ្អាកនេះដោយសារកង្វះព័ត៌មាន និងកិច្ចសហការពីសំណាក់មាតាបិតា និងអ្នកអាណាព្យាបាល ដែលមានការពាក់ព័ន្ធ ក្រសួងអប់រំ យុវជន និងកីឡា មិនមានលទ្ធភាពប្រមូលព័ត៌មានបានគ្រប់ជ្រុងជ្រោយពីមាតាបិតា និងអ្នកអាណាព្យាបាលចំនួនប្រមាណ ៩០០នាក់ ដែលបានប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលជាមួយ គណៈប្រតិភូនៃប្រទេសហុងគ្រី និងដែលមានកូនចៅសិក្សា នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន។ លោកបន្តថា «ដើម្បីចៀសវាងការឆ្លងជំងឺកូវីដ-១៩ ចូលក្នុងសាលារៀន និងរីករាលដាលក្នុងសហគមន៍ និងដើម្បីរង់ចាំលទ្ធផលនៃការធ្វើតេស្តរកវីរុសកូវី-១៩ ព្រមទាំងទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡាសម្រេចផ្អាកដំណើរការគ្រឹះស្ថានសិក្សា សាធារណៈ និងឯកជន ជាបណ្ដោះអាសន្ន រយៈពេល ០២ សប្តាហ៍ នៅរាជធានីភ្នំពេញ និងទីរួមខេត្ត…

ក្រសួងអប់រំសម្រេចបិទស្តាតអូឡាំពិកជាបណ្តោះអាសន្ន មិនអនុញ្ញាតឲ្យមានសកម្មភាពលេងកីឡា និងហាត់ប្រាណគ្រប់ប្រភេទ ចាប់ពីថ្ងៃនេះរហូតដល់មានការជូនដំណឹងជាថ្មី

FN ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹងសម្រេចបិទជាបណ្តោះអាសន្ន ពហុកីឡដ្ឋានជាតិអូឡាំពិក ដោយមិនឲ្យមានសកម្មភាពចេញ-ចូល លេងកីឡា ឬហាត់ប្រាណគ្រប់ប្រភេទ ដែលមានលក្ខណៈប្រមូលផ្តុំនោះឡើយ។ ការសម្រេចបិទនេះ ក្រោយរកឃើញអង្គរក្សរួមដែលឆ្លងកូវីដ១៩ និងជាគ្រូបង្វឹក បានមកបង្ហាត់កីឡាករ២រូប នៅក្នុងបរិវេណនៃពហុកីឡដ្ឋានជាតិអូឡាំពិក និងបានទាក់ទងការងារផ្ទាល់ និងដោយប្រយោលជាមួយបុគ្គិល៥នាក់ នៃមជ្ឈមណ្ឌលជាតិហ្វឹកហាត់កីឡា។ សេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ បានបញ្ជាក់យ៉ាងដូច្នេះថា «ក្រសួងសម្រេចផ្អាកការលេងកីឡា និងការហាត់ប្រាណគ្រប់ប្រភេទ ដែលមានលក្ខណៈប្រមូលផ្តុំជាបណ្តោះអាសន្ន និងផ្អាកដំណើរការសកម្មភាព និងការចេញចូលបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់មានការជូនដំណឹងតាមក្រោយ»៕