សមាគមជប៉ុនដែលមានសមាជិកជាង១ពាន់ក្រុមហ៊ុន ជំរុញរាជរដ្ឋាភិបាលកម្ពុជា ជ្រើសរើស និងបញ្ជូនកម្មសិក្សាការី​ ទៅទីក្រុងអ៊ីណូយ៉ាម៉ាក់ ឲ្យបានច្រើន

FN ៖ លោក ហីប៊ីណុ រីអូតារ៉ូ ប្រធានសមាគមសភាពាណិជ្ជកម្មអ៊ីណូយ៉ាម៉ាក់ នៃប្រទេសជប៉ុន បានជំរុញឲ្យរាជរដ្ឋាភិបាលកម្ពុជា បង្កើនការជ្រើសរើសបណ្ដុះបណ្ដាល និងបញ្ជូនកម្មសិក្សាការីកម្ពុជា ទៅបន្តការសិក្សា និងបម្រើការងារនៅទីក្រុងអ៊ីណូយ៉ាម៉ាក់ ឲ្យបានកាន់តែច្រើន ពីព្រោះទីនោះជាតំបន់មានសក្ដានុពលលើការអភិវឌ្ឍ ពិសេសសម្បូរការងារធ្វើ ថែមទាំងសម្បូរសាកលវិទ្យាល័យល្បីៗធំៗទៀតផង។ តម្រូវការកម្លាំងពលកម្មនេះ ត្រូវបានធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងលោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយលោកប្រធានសមាគមសភាពាណិជ្ជកម្មអ៊ីណូយ៉ាម៉ាក់ នាថ្ងៃចន្ទ ៨កើត ខែបុស្ស ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ គ.ស២០១៧ នៅទីស្ដីការក្រសួងការងារ។ ក្រោយបញ្ចប់ជំនួប លោករដ្ឋមន្ត្រី អ៉ិត សំហេង បានថ្លែងថា កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន កាន់តែត្រូវបានពង្រឹង និងពង្រីកយ៉ាងទំលូទំលាយ និងរឹងមាំ ដែលមិនត្រឹមតែថ្នាក់ជាតិប៉ុណ្ណោះទេ សូម្បីថ្នាក់ខេត្ត និងរវាងប្រជាជន និងប្រជាជនក៏កាន់តែពង្រីកថែមទៀតដែរ។ ដោយសារទំនាក់ទំនងយ៉ាងជិតស្និទ្ធនេះហើយ ទើបសភាពាណិជ្ជកម្មអ៊ីណូយ៉ាម៉ាក់ មានបំណងជំរុញឲ្យរាជរដ្ឋាភិបាលកម្ពុជា បង្កើនការជ្រើសរើសបណ្ដុះបណ្ដាល និងបញ្ជូនកម្មសិក្សាការីកម្ពុជា ទៅបន្តការសិក្សា និងធ្វើកម្មសិក្សានៅប្រទេសជប៉ុន ឲ្យបានច្រើនថែមទៀត ពិសេសក្នុងទីក្រុងអ៊ីណូយ៉ាម៉ាក់នេះតែម្ដង។ លោករដ្ឋមន្ត្រីបានបន្តថា…