សម្តេចតេជោ ហ៊ុន សែន ត្រូវបានក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុប ជ្រើសតាំងជា «ឯកអគ្គរដ្ឋទូតសុច្ឆន្ទៈពិភពលោក សម្រាប់វិស័យទេសចរណ៍ និងគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព»!

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ត្រូវបានក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុប ជ្រើសតាំងជា «ឯកអគ្គរដ្ឋទូតសុច្ឆន្ទៈពិភពលោក សម្រាប់វិស័យទេសចរណ៍ និងគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព, Gobla Ambassador for Tuorism and Sustainable Development Goals» ដោយពិធីប្រកាសទទួលស្គាល់ជាផ្លូវការ នឹងត្រូវរៀបចំឡើងនៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៧ នៅវិមានសន្តិភាព។ យោងតាមលិខិតជូនព័ត៌មានរបស់ក្រសួងទេសចរណ៍ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា ការផ្តល់វិញ្ញាបនបត្រទទួលស្គាល់ សម្តេចតេជោនាយករដ្ឋមន្ត្រី ជា «ឯកអគ្គរដ្ឋទូតសុច្ឆន្ទៈ ពិភពលោក សម្រាប់វិស័យទេសចរណ៍ និងគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព» នឹងធ្វើឡើងនៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៧ ដែលប្រគល់ដោយលោកសាស្ត្រាចារ្យបណ្ឌិត អានតុន ការ៉ាគា (Anton Caragea) ប្រធានក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុប។ ការផ្តល់នេះត្រូវបានគេដឹងថា ធ្វើឡើងបន្ទាប់ពីប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្តេច បានថែរក្សាសុខសន្តិភាពជូនប្រទេសជាតិ និងបានរុញច្រានឲ្យវិស័យទេសចរណ៍…