រដ្ឋាភិបាលចិនផ្ដល់ជំនួយជាសម្ភារ និងឧបករណ៍សម្រាប់ដោះមីន ជូនអាជ្ញាធរមីនកម្ពុជា មានតម្លៃជាងកន្លះលានដុល្លារ!

FN ៖ រដ្ឋាភិបាលចិន បានផ្ដល់ជំនួយជាសម្ភារ និងឧបករណ៍សម្រាប់ដោះមីន ជូនអាជ្ញាធរមីនកម្ពុជា ដែលមានតម្លៃជាងកន្លះលានដុល្លារអាមេរិក សម្រាប់ជំនួយប្រចាំ ឆ្នាំ២០១៧។ ពិធីប្រគល់-ទទួលជំនួយជាសម្ភារ និងឧបករណ៍សម្រាប់ដោះមីននេះ មានការអញ្ជើញចូលរួមពី លោកទេសរដ្ឋមន្ត្រី សេរី កុសល អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា និងលោក សុង ប៉ (Xiong Bo) ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧។ លោកទេសរដ្ឋមន្ត្រី សេរី កុសល បានឲ្យដឹងថា ជំនួយទាំងនោះរួមមាន៖ រទះជនពិការចំនួន១២០០​រទះ, ម៉ូតូចំនួន៤០គ្រឿង, កុំព្យូទ័រយូដៃ Laptop ចំនួន១០គ្រឿង, iPadចំនួន១០គ្រឿង, កុំព្យូទ័រលើតុ ចំនួន៤គ្រឿង, ខោអាវដោះមីនចំនួន១៨គ្រឿង, គ្រឿងសម្រាប់រកមីនចំនួន១៨គ្រឿង, ប្រដាប់សម្រាប់កំទេចមីន និងគ្រាប់ ចំនួន១៨គ្រឿងទៀតផងដែរ។ ទេសរដ្ឋមន្ត្រី សេរី កុសល បានបន្ដទៀតថា សម្ភារទាំងអស់នេះ ត្រូវបានប្រគល់មកអាជ្ញាធរមីន សម្រាប់ប្រតិបត្តិការប្រចាំឆ្នាំ រវាងអាជ្ញាធរមីន និងសាធារណៈរដ្ឋប្រជាមានិតចិន ដើម្បីយកទៅបែងចែក ទៅតាមការងារជាក់ស្ដែង…