កាកបាទក្រហមកម្ពុជា ឧបត្ថម្ភអំណោយមនុស្សធម៌ជាលើកទី​៥​ ជូនដល់សមាគមរស្មីកុមារកម្ពុជា

FN ៖ នៅព្រឹកថ្ងៃទី ១១​ ខែសីហា​ ឆ្នាំ២០១៧ នេះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានឧបត្ថម្ភគ្រឿងឧបភោគ-បរិភោគ​ អាហារ​មួយពេល​ និងថវិកាមួយចំនួន ជូនដល់សមាគមរស្មីកុមារកម្ពុជា ដែលមានកុមារកំព្រា​ កុមារក្រីក្រ​ សិស្សស្នាក់នៅក្នុង-ក្រៅសមាគម​ និងគ្រូ-បុគ្គលិក​ សរុបចំនួន​ ១១៧នាក់​ ដែលមានទីតាំងស្ថិតនៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្នុងឱកាសសំណេះសំណាល​ និងប្រគល់អំណោយមនុស្សធម៌នោះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើការសួរសុខទុក្ខ ក្តីអាណិត ស្រឡាញ់ និងសូមឱ្យកុមារ សិស្ស-និស្សិតទាំងអស់ដែលកំពុងស្នាក់នៅ និងទទួលការអប់រំ រៀនសូត្រ វិជ្ជាជីវៈ​ នៅក្នុងសមាគម​នេះ ត្រូវចេះស្រឡាញ់គ្នា​ សាមគ្គីគ្នា​ និងចេះជួយយកអាសារគ្នាទៅវិញទៅ-មក​ ដូចពាក្យចាស់ថា​ «នៅផ្ទះម្តាយទីទៃ​ នៅព្រៃម្តាយតែមួយ»។​…

កម្ពុជា គ្រោងធ្វើម្ចាស់ផ្ទះ Miss Globle នៅចុងឆ្នាំនេះ

FN ៖ ក្នុងជំនួបពិភាក្សាជាមួយលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅទីស្ដីការក្រសួងទេសចរណ៍ នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧នេះ លោក អឿន រតនៈ ប្រធានប្រតិភូ Miss Globle ប្រទេសកម្ពុជា ត្រៀមធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំព្រិត្តិការណ៍ប្រឡងបវរកញ្ញាពិភពលោក (Miss Globle ) នាខែវិច្ឆិកា ឆ្នាំ២០១៧ ខាងមុខ ដោយមានការចូលរួមពីបវរកញ្ញាតំណាងប្រទេសប្រមាណ៨០ ចូលរួមផងនោះ។ ក្នុងជំនួបនោះ លោករដ្ឋមន្រ្តីបានណែនាំឲ្យអ្នកដឹកនាំ សហការជាមួយផ្នែកជំនាញរបស់ក្រសួងទេសចរណ៍ ដើម្បីធ្វើគម្រោងផែនការកម្មវិធីឲ្យបានច្បាស់លាស់ រាប់ទាំងកម្មវិធីទស្សនកិច្ច របស់ប្រតិភូបវរកញ្ញាទៅកាន់គោលដៅទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ ធម្មជាតិសំខាន់ៗ ដើម្បីស្នើសុំគោលការណ៍អនុញ្ញាតពីរាជរដ្ឋាភិបាលជាមុន។ លោកបានបញ្ជាក់ថា ក្រសួងទេសចរណ៍សូមស្វាគមន៍ និងគាំទ្រព្រឹត្តិការណ៍ពិភពលោកដ៏ធំនេះ ដោយលោកបានលើកឡើងថា វាបានជួយលើកកិត្តិនាម ទេពកោសល្យរបស់បវរកញ្ញាកម្ពុជា វាក៏ជាឱកាសជួយផ្សព្វផ្សាយពីកម្ពុជា ទៅកាន់ពិភពលោកផងដែរ។ លោក អឿន រតនៈ បានឲ្យដឹងថា ព្រឹត្តិការណ៍ Miss Globle នៅកម្ពុជា ឆ្នាំ២០១៧នេះ នឹងផ្ដល់ផលប្រយោជន៍ជាច្រើនជូនជាតិកម្ពុជា ពិសេសគឺការផ្សព្វផ្សាយតាមរយៈខ្សែវីដេអូ ដោយលោកបានមើលឃើញពីការរីកចម្រើនរបស់វិស័យទេសចរណ៍របស់ជាតិ…