រដ្ឋមន្រ្តីការបរទេសកម្ពុជា និងឯកអគ្គរដ្ឋទូតចិនប្រចាំអាស៊ាន បារម្ភពីការបង្កអសន្តិសុខក្នុងតំបន់ពី​ក្រុមឥស្លាម​ជ្រុលនិយម

FN ៖ រដ្ឋមន្រ្តីការបរទេសកម្ពុជា លោក ប្រាក់ សុខុន និងឯកអគ្គរដ្ឋទូតចិនប្រចាំអាស៊ាន លោក Xu Bu បានបង្ហាញក្តីបារម្ភ ដូចគ្នាពីការបង្កអសន្តិសុខ និងអំពើភេរវកម្មនៅក្នុងតំបន់ពីសំណាក់ក្រុមឥស្លាមជ្រុលនិយម។ ការបង្ហាញក្តីព្រួយបារម្ភនេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងលោក ប្រាក់ សុខុន និងលោក Xu Bu នៅទីស្តីការក្រសួងការបរទេសនារសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧នេះ។ លោក កាន់ ផារិទ្ធ អនុរដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា បានថ្លែងប្រាប់ក្រុមអ្នកព័ត៌មានថា ក្នុងជំនួបពិភាក្សានោះ លោក ប្រាក់ សុខុន និងលោក Xu Bu បានពិភាក្សាផ្តោតជាសំខាន់អំពីបញ្ហាសន្តិសុខនៅក្នុងតំបន់។ ទាំងលោក ប្រាក់ សុខុន និងលោក Xu Bu បានចាត់ទុកការធ្វើភេរវកម្មដោយក្រុមឥស្លាមជ្រុលនិយម គឺជាការបង្កអសន្តិសុខនៅក្នុងតំបន់ ដែលទាមទារឲ្យប្រទេសជាសមាជិកអាស៊ាន និងប្រទេសក្នុងតំបន់ដទៃទៀតបង្កើនការយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀត។ បើតាមលោក កាន់ ផារិទ្ធ ក្នុងជំនួបនោះ ក៏បានពិភាក្សាពីទំនាក់ទ្វេភាគីកម្ពុជា-ចិនផងដែរ។ ទាំងលោក ប្រាក់ សុខុន និងលោក…

សម្តេចតេជោ ហ៊ុន សែន សម្រេចបង្កើតគណៈកម្មការសម្របសម្រួល គម្រោងសាងសង់ស្ពានឆ្លងកាត់ព្រំដែន ស្ទឹងបត់-បានណងអៀង, ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ជាប្រធាន

FN ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្ដីសម្រេចស្ដីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់ គណៈកម្មការសម្រប​សម្រួល គម្រោងសាងសង់ស្ពានឆ្លងកាត់ព្រំដែន ស្ទឹងបត់-បានណងអៀង ដែលមានទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្​តីក្រសួង​សាធារណការ និងដឹកជញ្ជូន ជាប្រធាន និងលោក សុខុម ភគវន្តមុនី រដ្ឋលេខាធិការក្រសួងសាធារណការ ជាអនុប្រធាន។ សេចក្ដីសម្រេច ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា «គណៈកម្មការ​នេះមានភារកិច្ច៖ ១.ដឹកនាំ និងតម្រង់ទិសនៃការអនុវត្តគម្រោង, ២.សហការ និងសម្របសម្រួលជាមួយភាគីថៃ ក្នុងការដំណើរ​អនុវត្តគម្រោង, ៣.សហការ និងរៀបចំកិច្ចព្រមព្រៀងសាងសង់ផ្សេងៗ ដែលពាក់ព័ន្ធជាមួយភាគីថៃ, ៤.រៀបចំគោលការណ៍​គ្រប់គ្រង និងត្រួតពិនិត្យការអនុវត្តគម្រោង, ៥.ណែនាំ និងដោះស្រាយបញ្ហាផ្សេងៗ ដែលកើតឡើងនៅក្នុង​ពេលអនុវត្ត​គម្រោង និង៦.ធ្វើរបាយការណ៍ស្ដីពី លទ្ធផលការងារជូនប្រមុខរាជរដ្ឋាភិបាល តាមរយៈទីស្ដីការគណៈរដ្ឋមន្រ្តី»។

ទីស្តីការគណៈរដ្ឋមន្រ្តី ប្រកាសអំពីលទ្ធផលផ្លូវការ នៃកិច្ចប្រជុំពេញអង្គ នាថ្ងៃសុក្រនេះ

FN ៖ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧នេះ ទីស្តីការគណៈរដ្ឋមន្រ្តី បានរៀបចំកិច្ចប្រជុំពេញអង្គ​ ដើម្បីអនុម័តលើសេចក្តីព្រាងចំនួន។ កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនៅវិមានសន្តិភាពក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ ខាងក្រោមនេះជាខ្លឹមសារទាំងស្រុងនៃលទ្ធផលកិច្ចប្រជុំទីស្តីការគណៈរដ្ឋមន្រ្តី៖ សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីថ្ងៃសុក្រ ទី ២៤ ខែ មីនា ឆ្នាំ ២០១៧ នៅព្រឹកថ្ងៃសុក្រទី២៤ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង៨ និង៣០នាទី នៅវិមានសន្តិភាព មានបើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងអាណត្តិទី៥ ដើម្បីឆ្លង៖   ១៖ សេចក្តីព្រាងច្បាប់ស្តីពីឧបាស្រ័យពាណិជ្ជកម្ម។ ២៖ សេចក្តីព្រាងក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥។ ៣៖ បញ្ហាផ្សេងៗ។ ក្រោយពីបានស្តាប់របាយការណ៍ និងមតិពិភាក្សាផ្លាស់ប្តូរយោបល់រួចមក អង្គប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី បានសម្រេចអនុម័ត៖ ១៖ សេចក្តីព្រាងច្បាប់ស្តីពីឧបាស្រ័យពាណិជ្ជកម្ម។ សេចក្តីព្រាងច្បាប់ស្តីពីឧបាស្រ័យពាណិជ្ជកម្ម រៀបចំឡើងដោយក្រសួងពាណិជ្ជកម្មមានគោលបំណងការពារ និងដោះស្រាយផលប៉ះពាល់ជាអវិជ្ជមានចំពោះឧស្សាហកម្មកម្ពុជាបណ្តាលមកពីការធ្វើពាណិជ្ជកម្មនាំចូលដោយមិនស្មោះត្រង់ និងការនាំចូលដោយគំហុក ដោយប្រើប្រាស់វិធានការឧបាស្រ័យពាណិជ្ជកម្ម…