នៅព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន និងនាយក​រដ្ឋមន្រ្តីឡាវ អញ្ជើញសម្ពោធ​អគារទីស្នាក់ការ​ត្រួតពិនិត្យ​ច្រកអន្តរជាតិ នៅខេត្តស្ទឹងត្រែង

FN ៖ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្រ្តីឡាវ នឹង​អញ្ជើញ​ជាអធិបតីភាពរួមគ្នា ក្នុងពិធីសម្ពោធឱ្យប្រើប្រាស់​ជាផ្លូវការ​នូវអគារ​ទីស្នាក់ការត្រួត​ពិនិត្យច្រក​ទ្វារអន្តរជាតិ ត្រពាំងក្រៀង-ណងណុកខៀន នាព្រំដែនខេត្តស្ទឹងត្រែង ប្រទេសកម្ពុជា និងចំប៉ាសាក់ ប្រទេសឡាវ។ ក្នុងពិធីសម្ពោធនោះ សម្តេចតេជោ ហ៊ុន សែន និងលោក ថងលូន ស៊ីស៊ូលីត នឹងថ្លែងសុន្ទរកថាមួយចំនួន ។ បន្ទាប់ពីនោះសម្តេចតេជោ ហ៊ុន សែន នឹង​អញ្ជើញទៅ​ទស្សនាទំនប់វារី​អគ្គីសនីដនសាហុង ដែលមានទីតាំងនៅក្នុងខេត្តចំប៉ាសាក់តែម្តង។ ក្រសួងការបរទេសកម្ពុជា បានអះអាងថា ការបើកឱ្យប្រើប្រាស់ច្រកត្រួតពិនិត្យព្រំដែនជាមួយប្រទេសឡាវថ្មីនេះ បង្ហាញពីការរីកចំរើន​ថ្មីមួយក្នុង​ទំនាក់ទំនង​ទ្វេភាគី រវាងប្រទេសទាំងពីរ។ ការបើកឱ្យប្រើប្រាស់នេះក៏នឹងឆ្លើយតបផងដែរចំពោះតម្រូវការពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ព្រមទាំងជួយ​សម្រប​សម្រួល បន្ថែមទៀត ដល់ពាណិជ្ជកម្មតាមព្រំដែនទេសចរណ៍ និងការតភ្ជាប់រវាងប្រទេសទាំងពីរ។ អគារទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល បានចុះបឋមសិលានៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០០៩ និងបានសាងសង់រួចរាល់​នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ ដោយអគ្គនាយកដ្ឋានភស្តុភា និងហិរញ្ញវត្ថុក្រសួងមហាផ្ទៃ។ បច្ចុប្បន្នច្រកព្រំដែនអន្តរជាតិត្រពាំងក្រៀល…