ជម្រុញបន្ថែមការបោសសម្អាតមីន ការដាំដើមឈើ និងសហប្រតិបត្តិការ ត្បូង-ត្បូង

ក្នុងជំនួបជាមួយ លោកស្រី Helen Clark មន្ត្រីគ្រប់គ្រងរដ្ឋបាលអង្គការកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) នៅទីក្រុងប៉េកាំង នាថ្ងៃទី ១៦ តុលា សម្តេចតេជោ ហ៊ុន សែន បានស្នើ UNDP ឲ្យបន្តជួយដល់ការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ជាគោលដៅថ្មី ដែលកម្ពុជាបានដាក់បញ្ចូលជាមួយគោលដៅទាំង ៨ នៃការអភិវឌ្ឍសហស្ស វត្សរ៍របស់អង្គការសហប្រជាជាតិ និងគោលដៅទាំង ១៧ នៃការអភិវឌ្ឍប្រកបដោយចីរភាពក្រោយឆ្នាំ ២០១៥។ សម្តេចតេជោ សូមអោយ UNDP បន្តសហការក្នុងការដាំ ដើមឈើឡើងវិញនៅកម្ពុជា ព្រមទាំងជំរុញសហប្រតិបត្តិការ ត្បូង-ត្បូង ឲ្យមាននិរន្តរភាព។