កម្ពុជា គ្រោងធ្វើម្ចាស់ផ្ទះ Miss Globle នៅចុងឆ្នាំនេះ

FN ៖ ក្នុងជំនួបពិភាក្សាជាមួយលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅទីស្ដីការក្រសួងទេសចរណ៍ នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧នេះ លោក អឿន រតនៈ ប្រធានប្រតិភូ Miss Globle ប្រទេសកម្ពុជា ត្រៀមធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំព្រិត្តិការណ៍ប្រឡងបវរកញ្ញាពិភពលោក (Miss Globle ) នាខែវិច្ឆិកា ឆ្នាំ២០១៧ ខាងមុខ ដោយមានការចូលរួមពីបវរកញ្ញាតំណាងប្រទេសប្រមាណ៨០ ចូលរួមផងនោះ។ ក្នុងជំនួបនោះ លោករដ្ឋមន្រ្តីបានណែនាំឲ្យអ្នកដឹកនាំ សហការជាមួយផ្នែកជំនាញរបស់ក្រសួងទេសចរណ៍ ដើម្បីធ្វើគម្រោងផែនការកម្មវិធីឲ្យបានច្បាស់លាស់ រាប់ទាំងកម្មវិធីទស្សនកិច្ច របស់ប្រតិភូបវរកញ្ញាទៅកាន់គោលដៅទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ ធម្មជាតិសំខាន់ៗ ដើម្បីស្នើសុំគោលការណ៍អនុញ្ញាតពីរាជរដ្ឋាភិបាលជាមុន។ លោកបានបញ្ជាក់ថា ក្រសួងទេសចរណ៍សូមស្វាគមន៍ និងគាំទ្រព្រឹត្តិការណ៍ពិភពលោកដ៏ធំនេះ ដោយលោកបានលើកឡើងថា វាបានជួយលើកកិត្តិនាម ទេពកោសល្យរបស់បវរកញ្ញាកម្ពុជា វាក៏ជាឱកាសជួយផ្សព្វផ្សាយពីកម្ពុជា ទៅកាន់ពិភពលោកផងដែរ។ លោក អឿន រតនៈ បានឲ្យដឹងថា ព្រឹត្តិការណ៍ Miss Globle នៅកម្ពុជា ឆ្នាំ២០១៧នេះ នឹងផ្ដល់ផលប្រយោជន៍ជាច្រើនជូនជាតិកម្ពុជា ពិសេសគឺការផ្សព្វផ្សាយតាមរយៈខ្សែវីដេអូ ដោយលោកបានមើលឃើញពីការរីកចម្រើនរបស់វិស័យទេសចរណ៍របស់ជាតិ…

សម្ដេចក្រឡាហោម ស ខេង ណែនាំឲ្យអគ្គនាយកដ្ឋានអត្ដសញ្ញាណកម្ម សិក្សាអំពីនីតិវិធី ក្នុងការធ្វើលិខិតឆ្លងដែន​ឲ្យបានឆាប់ សម្រាប់កាត់បន្ថយការចេញទៅធ្វើការ ក្រៅប្រទេសដោយខុសច្បាប់

FN ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំឲ្យអគ្គនាយកដ្ឋានអត្ដសញ្ញាណកម្ម ធ្វើការសិក្សាពីនីតិវិធី ក្នុងការពន្លឿនការផ្ដល់លិខិតឆ្លងដែន ជូនដល់ប្រជាពលរដ្ឋ និងពលករដែលធ្វើការនៅក្រៅប្រទេសឲ្យបានលឿន និងឆាប់រហ័សក្នុងគោលដៅជួយកាត់បន្ថយ ការចេញទៅធ្វើការនៅក្រៅប្រទេសដោយខុសច្បាប់ និងការជួញដូរមនុស្ស។ ថ្លែងក្នុងសិក្ខាសាលាស្ដីពីការផ្សព្វផ្សាយឯកសារគោល នៃផែនការសកម្មភាពជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សសម្រាប់អនុវត្ដន៍ឆ្នាំ២០១៧-២០១៨ នាព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧​ នៅទីស្ដីការក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា ការពន្លឿននីតិវិធីក្នុងការធ្វើលិខិតឆ្លង ដែនឲ្យបានលឿន និងឆាប់រហ័សនេះ ក្នុងគោលដៅចៀសវាង កាត់បន្ថយការចំណាយ ពេលវេលាថវិការបស់ប្រជាពលរដ្ឋ និងពលករដែលមកធ្វើលិខិតឆ្លងដែន។ សម្ដេច​ក្រឡាហោម បានបញ្ជាក់ថា ការធ្វើលិខិតឆ្លងដែននេះ ត្រូវកំណត់ឲ្យបាន​ច្បាស់លាស់ថា តើមានរយៈពេលប៉ុន្មានថ្ងៃ មាន២ថ្ងៃ ឬ៣ថ្ងៃយ៉ាងយូរ ដើម្បីកាត់បន្ថយ​ការធ្វើចំណាកស្រុក ដោយខុសច្បាប់ និងការជួញដូរមនុស្សផងដែរ។ សម្ដេច ស ខេង បានលើកឡើងថា កន្លងមកពលករកម្ពុជា ដែលបានចេញទៅ ធ្វើការនៅក្នុងប្រទេសថៃ ឬប្រទេសផ្សេងទៀតមួយចំនួន មិនមានលិខិតឆ្លងដែនទេ ដោយសារតែការធ្វើលិខិត​ឆ្លងដែន មានការពិបាក និងមានរយៈពេលយូររហូតដល់១ខែ…

លោកស្រី ម៉ែន សំអន៖ ប្រជាជនទូទាំងប្រទេស កំពុងមានសិទ្ធិសេរីភាព និងការរស់នៅប្រកបដោយសុភមង្គល ក្រោមដំបូលសន្តិភាព

FN ៖ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧នេះ បានថ្លែងថា ប្រជាជនទូទាំងប្រទេស កំពុងមានសិទ្ធិសេរីភាព និងការរស់នៅប្រកបដោយសុភមង្គល ក្រោមដំបូលសន្តិភាព និងស្ថេរភាពយ៉ាងពេញលេញ និងមានជីវភាពកាន់ តែធូរធារ។ ការថ្លែងបែបនេះក្នុងឱកាសដែលលោកស្រី ម៉ែន សំអន អញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបការងារ វេទិកាថ្នាក់ជាតិ របស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្ម វិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាល នៅខេត្តស្វាយរៀង នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧នេះ។ លោកស្រី ម៉ែន សំអន បានថ្លែងបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជាពីមួយអាណត្តិទៅមួយអាណត្តិ តែងតែយកចិត្តទុកដាក់ គិតគូរដល់សុខទុក្ខ របស់ប្រជាពលរដ្ឋទូទាំងប្រទេស ហើយក្នុងនាមលោកស្រី ជាសេនាធិការឲ្យរាជរដ្ឋាភិបាល ត្រូវយកចិត្តទុកដាក់ ទី១៖ ពង្រឹងសតិអារម្មណ៍ប្រជាពលរដ្ឋយើង តាមមូលដ្ឋានឲ្យមានភាពពជឿជាក់ និងកក់ក្តៅជាមួយ រាជរដ្ឋាភិបាលកម្ពុជា, ទី២៖ ជំរុញធ្វើឲ្យមន្ត្រីរាជការយើងយល់ដឹងកាន់តែច្បាស់ ពីស្ថានភាពជាក់ស្តែងខាងសេដ្ឋកិច្ច សន្តិសុខនៅមូលដ្ឋាន…