ផ្អាកបណ្ដោះអាសន្នការធ្វើដំណើរចេញ-ចូលឆ្លងកាត់ព្រំដែនកម្ពុជា-វៀតណាម រយៈពេល១ខែ អនុវត្តចាប់ពីថ្ងៃទី១៨ ខែកក្កដា តទៅ

FN​ ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្អាកជាបណ្ដោះអាសន្នសម្រាប់ការធ្វើដំណើរចេញ-ចូល ឆ្លងកាត់ព្រំដែនកម្ពុជា-វៀតណាម របស់កម្មករជំនាញ អ្នកបច្ចេកទេស បុគ្គលិកក្រុមហ៊ុននានារបស់វៀតណាម រយៈពេល១ខែ ដោយអនុវត្តចាប់ពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ខាងមុខតទៅ។ នេះបើតាមលិខិតរបស់ ក្រសួងការបរទេស ផ្ញើជូនឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសវៀតណាម ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១។ ក្នុងលិខិតដដែលនោះ បានបញ្ជាក់អំពីករណីលើកលែងមួយចំនួនផងដែរ រួមមាន អ្នកជំងឺដែលត្រូវទៅព្យាបាលនៅប្រទេសវៀតណាម, អ្នកកាទូត, មន្ដ្រីរាជការ ដែលមានបេសកកម្មតាមការអញ្ជើញរបស់អាជ្ញាធរ នៃប្រទេសទាំងពីរ រួមទាំងនិស្សិត សិក្ខាកាម ដែលបានបញ្ចប់វគ្គសិក្សា ឬករណីមានការអនុញ្ញាតពិសេសពីរាជរដ្ឋាភិបាល។ ចំពោះបុគ្គលិក និងកម្មករជំនាញរបស់ក្រុមហ៊ុនវៀតណាម ដែលបានចូលមកកម្ពុជារួចហើយ ទាំងអ្នកដែលបានធ្វើចត្តាឡីស័ករួច និងអ្នកដែលកំពុងធ្វើចត្តាឡីស័ក មិនត្រូវបានអនុញ្ញាតឲ្យវិលត្រឡប់ទៅប្រទេសវៀតណាមវិញទេ ក្នុងអំឡុងពេលនៃការផ្អាកការចេញ-ចូលបណ្ដោះអាសន្ននេះ។ ជាមួយគ្នានេះ ក្រសួងការបរទេស ក៏បានប្រាប់ឲ្យឯកអគ្គរាជទូតកម្ពុជា នៅប្រទេសវៀតណាម សហការជាមួយអាជ្ញាធរវៀតណាម ដើម្បីស្នើឲ្យអាជ្ញាធរនៃប្រទេសទាំងពីរ ជួយសម្របសម្រួលកិច្ចដំណើរការនៃការដឹកជញ្ជូននាំចេញ និងនាំចូលទំនិញនានាដោយអនុវត្តឲ្យបានម៉ឺងម៉ាត់ តាមវិធានការសុខាភិបាលប្រទេសទាំងពីរ។ សូមជម្រាបថា គិតត្រឹមថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ វៀតណាមមានករណីឆ្លងកូវីដ-១៩…

ក្រសួងសុខាភិបាល ពន្យល់ពីលក្ខខណ្ឌនៃការអនុញ្ញាតឱ្យព្យាបាលអ្នកជំងឺកូវីដ១៩ កម្រិតស្រាល នៅតាមផ្ទះ

FN ៖ ក្នុងសន្និសីទសារព័ត៌មានរួម រវាងក្រសួងសុខាភិបាល និងរដ្ឋបាលសាលារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាល បានពន្យល់អំពីលក្ខខណ្ឌ នៃការអនុញ្ញាតឱ្យអ្នកជំងឺកូវីដ១៩ ព្យាបាលនៅតាមផ្ទះ។ លោក ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងថា ដើម្បីដាក់អ្នកជំងឺកូវីដ១៩នោះឱ្យព្យាបាល នៅតាមផ្ទះ គឺឆ្លងកាត់ការវាយតម្លៃពីក្រុមគ្រូពេទ្យ និងមានការព្រមព្រៀង។ ក្រៅពីមានសភាពស្រាល ឬមិនចេញរោគសញ្ញា គឺផ្ទះគាត់ត្រូវមានអំណោយផលដោយមានបន្ទប់ដាច់ដោយឡែក មិនមែននៅបន្ទប់នៅរួមគ្នា ឬប្រើបន្ទប់ទឹករួមគ្នានោះទេ។ មុននឹងសម្រេចអនុញ្ញាត ឬផ្ដល់សិទ្ធិឱ្យព្យាបាលនៅតាមផ្ទះ ក៏ត្រូវទទួលបានព័ត៌មានលម្អិតពីអាជ្ញាធរមូលដ្ឋាន ដូចជាមេភូមិ ចៅសង្កាត់ ឬអាជ្ញាធរពាក់ព័ន្ធដែលនៅជិតបំផុតផងដែរ។ ជាងនេះទៅទៀត លោកអះអាងថា សម្រាប់ការព្យាបាលតាមផ្ទះនេះ ក៏ត្រូវមានអ្នកថែទាំអ្នកជំងឺកូវីដ១៩ម្នាក់ ដែលមានសុខភាពរឹងមាំ មានការយល់ដឹងពីវិធានសុខាភិបាល ដើម្បីសួរនាំសុខភាពពីអ្នកជំងឺ និងផ្ដល់ព័ត៌មានមកគ្រូពេទ្យវិញ។ អ្នកថែទាំអ្នកជំងឺកូវីដ១៩ មិនត្រូវទៅប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកជំងឺកូវីដ១៩នោះទេ ដោយគ្រប់ប្រាស្រ័យទាក់ទង ត្រូវតែរក្សាគម្លាតយ៉ាងតិច២ម៉ែត្រ ត្រូវពាក់ម៉ាស លាងដៃសម្អាតជានិច្ច។ រដ្ឋលេខាធិការក្រសួងសុខាភិបាលរូបនេះ បានគូសបញ្ជាក់ទៀតថា «សម្រាប់អ្នកពាក់ព័ន្ធនៅក្នុងដំបូងផ្ទះតែមួយជាមួយអ្នកជំងឺកូវីដ១៩វិញ ត្រូវបានហាមឃាត់ដាច់ខាត ក្នុងការចេញធ្វើដំណើរទៅក្រៅ ប្រកបអាជីវកម្ម មុខរបរ ឬបំពេញកិច្ចការផ្សេងៗ ក្នុងរយៈពេលដែលចាប់ផ្ដើមដាក់អ្នកជំងឺព្យាបាលនៅផ្ទះ…

ក្រុមហ៊ុនឥណ្ឌាមួយ ដែលប្រើរូបប្រាសាទអង្គរវត្ត លើផលិតផលរបស់ខ្លួន បានយល់ព្រមបញ្ឈប់ ក្រោយមានការតវ៉ាពីកម្ពុជា

FN ៖ ក្រុមហ៊ុនអង្ករបរទេសមួយរបស់ឥណ្ឌា ដែលប្រើឈ្មោះ Angkor Wat Thai Hom Mali Jasmine Rice ដែលមានរូបប្រាសាទអង្គរវត្តជានាមសញ្ញា ដោយពុំមានការអនុញ្ញាតពីកម្ពុជា បានបញ្ឈប់សកម្មភាពរបស់ខ្លួនហើយ ក្រោយមានការតវ៉ាតាមផ្លូវការទូតពីកម្ពុជា។ នេះបើតាមសេចក្តីជូនព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១។ សេចក្តីជូនព័ត៌មានខាងលើ បានបញ្ជាក់ថា នៅខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក្រសួងពាណិជ្ជកម្មកម្ពុជា បានរួមគ្នាពិនិត្យឃើញថា មានផលិតផលអង្ករបរទេស ប្រើឈ្មោះ Angkor Wat Thai Hom Mali Jasmine Rice កំពុងចរាចរលក់តាមប្រព័ន្ធអនឡាញ ប្រើប្រាស់រូបប្រាសាទអង្គរវត្ត ដោយពុំមានការ អនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចកម្ពុជា។ ការខិតខំស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់របស់ក្រសួងទាំងពីរ ក្រោមកិច្ចសហប្រតិបត្តិការយ៉ាង ជិតស្និទ្ធជាមួយភាគីថៃ បានរកឃើញថា ម្ចាស់ផលិតអង្ករនេះ ជាក្រុមហ៊ុនឥណ្ឌា ឈ្មោះ Voyage India…