កម្ពុជានាំចេញអង្ករបានជិត៤០ម៉ឺនតោន កើនឡើង១៦% នៅរយៈពេល៨ ខែឆ្នាំ២០១៧, ចិនជាប់លេខ១ នាំចូលបាន១០ម៉ឺនតោន

FN ៖ រយៈពេល៨ខែ ឆ្នាំ២០១៧ ពោលចាប់ពីខែមករា ដល់ខែសីហា កម្ពុជាបាននាំចេញអង្ករទៅកាន់ទីផ្សារអន្ដរជាតិជិត៤០ម៉ឺនតោន កើនឡើង១៦ភាគរយ បើធៀបដូចគ្នាឆ្នាំ២០១៦។ របាយការណ៍ផ្លូវការ ពីលេខាធិការដ្ឋានច្រកចេញចូលតែមួយ សម្រាប់ការបំពេញបែបការនាំចេញអង្ករ ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧បានបញ្ជាក់ថា ចាប់ពីខែមករា ដល់សីហា ឆ្នាំ២០១៧ កម្ពុជាបាននាំចេញអង្ករបាន ចំនួន៣៧២,១៩០តោន កើតឡើង១៦.៣០% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៦ ដែលមានចំនួន៥៤២,៣៩៦តោន។ យោងតាមរបាយការណ៍ ប្រទេសចំនួនជិត៦០ ត្រូវបានកម្ពុជានាំចេញអង្ករទៅលក់នៅទីនោះ ហើយប្រទេសដែលទិញអង្ករច្រើនជាងនៅកម្ពុជា គឺប្រទេសចិន ដែលមានចំនួនជាង១០ម៉ឺនតោន បន្ទាប់មកគឺប្រទេសបារាំង ដែលមានចំនួនជិត៥ម៉ឺនតោន និងចំណាត់ថ្នាក់ទី៣ ប្រទេសប៉ូឡូញដែលមានចំនួនជាង៣ម៉ឺនតោន។ នៅឆ្នាំ២០១៦កន្លងទៅកម្ពុជា បាននាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ បានចំនួនជាង៥០ម៉ឺនតោន ខណៈរាជរដ្ឋាភិបាល មានផែនការជំរុញការនាំចេញអង្ករ ឲ្យបាន១លានតោនក្នុង១ឆ្នាំ៕

រដ្ឋមន្រ្តីក្រសួងសុខាភិបាល ចេញសេចក្តីណែនាំដល់ប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្តទាំងអស់ ត្រូវពង្រឹងការងារផ្តល់សេវាសុខាភិបាល

FN ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចេញសេចក្តីណែនាំដល់ប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្តទាំងអស់ ឲ្យពង្រឹង​ការងារផ្តល់សេវាសុខាភិបាល ជាពិសេសថែទាំផ្នែកសម្ភព ដោយផ្តោតការយកចិត្តទុកដាក់ឲ្យបានខ្ពស់បំផុត។ តាមសេចក្តីណែនាំរបស់រដ្ឋមន្រ្តីក្រសួងសុខាភិបាលដែលភ្នាក់ងារ Fresh News ទទួលបាននៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧នេះ បានឲ្យដឹងថាដើម្បីលើកកម្ពស់ ការផ្តល់សេវាថែទាំ និងព្យាបាលជំងឺប្រកបដោយគុណភាពឲ្យបានកាន់តែល្អប្រសើរឡើងជូនប្រជាពលរដ្ឋនៅតាមមណ្ឌលសុខភាព និងមន្ទីរ ពេទ្យបង្អែកស្របតាមគោលការណ៍ គោលនយោបាយអភិវឌ្ឍន៍ និងកំណែទម្រង់ប្រព័ន្ធតែទាំសុខភាពសង្គមក្នុងក្របខណ្ឌគោលនយោបាយ ជាតិគាំពារសង្គម២០១៦ ដល់២០២៥៕

រដ្ឋមន្ត្រីកសិកម្មនៃប្រទេសមហាអុនតំបន់មេគង្គ ឯកភាពបង្កើនកិច្ចសហប្រតិបត្តិការ ក្នុងការជម្រុញសុវត្ថិភាពចំណីអាហារ នៅក្នុងតំបន់មេគង្គ

FN ៖ ថ្ងៃនេះ រដ្ឋមន្ត្រីកសិកម្មនៃមហាអនុតំបន់មេគង្គ (GMS) បានប្រកាសគាំទ្រយុទ្ធសាស្ត្ររយៈពេល៥ឆ្នាំ និង ផែនការសកម្មភាព ដើម្បី កសាងប្រព័ន្ធសុវត្ថិភាពចំណីអាហារមួយនៅទូទាំងតំបន់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ADB ដែលអង្គភាព Fresh News ទទួលបាន។ ប្រព័ន្ធនេះនឹងផ្អែកលើបទដ្ឋាន ដែលមានមូលដ្ឋានផ្អែកលើវិទ្យាសាស្ត្រ និងមានការទទួលស្គាល់ទៅវិញទៅមក ការតាមដានប្រភពផលិតផល និង ការចែករំលែកព័ត៌មាន ជាពិសេស ព័ត៌មានអំពីបញ្ជីរាយនាមគ្រោះថ្នាក់ សម្រាប់មុខទំនិញសំខាន់ៗមួយចំនួន។ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដើរតួនាទីជាលេខាធិការដ្ឋាន នៃមហាអនុតំបន់មេគង្គ ដែលរួមមានសមាសភាពចូលរួមដូចជា ប្រទេសកម្ពុជា សាធារណរដ្ឋប្រជាមានិតចិន (ជាពិសេសគឺខេត្ត Yunnan និង តំបន់ ស្វយ័តGuangxi Zhuang) សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវ ប្រទេសមីយ៉ាន់ម៉ា ប្រទេសថៃ និង ប្រទេសវៀតណាម។ លោក វ៉េង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានឲ្យដឹងថា «យុទ្ធសាស្ត្រមហាអនុតំបន់មេគង្គ ឆ្នាំ២០១៨-២០២២ និង ផែនការសកម្មភាពក្រុងសៀមរាប នឹងជួយឱ្យយើងក្លាយជាអ្នកផ្គត់ផ្គង់…