ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកសន្និសីទក្រោមប្រធានបទវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា សំរាប់ឧស្សាហូបនីកម្ម កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេសកម្ពុជា

FN ៖ នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញបើកសន្និសីទក្រោមប្រធានបទវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា សំរាប់ឧស្សាហូបនីកម្ម កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេសកម្ពុជា នៅសណ្ឋាគារសូហ្វីតែល រាជធានីភ្នំពេញ។ ខាងក្រោមប្រសាសន៍សំខាន់របស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា សន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០១៨ ក្រោមប្រធានបទ «វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសម្រាប់ឧស្សាហូបនីយកម្ម កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេសកម្ពុជា» ពិតជាមានសារៈសំខាន់សម្រាប់កម្ពុជាយកមកគិតគូរបន្ថែមទៀត អំពីការបង្កើតមូលដ្ឋានគាំទ្រដល់ការរីកលូតលាស់ក្នុងរយៈពេលវែង ខណៈដែលកម្ពុជាបានប្រឹងប្រែងកសាងសមត្ថភាពស្ថាប័ន, ការធ្វើទំនើបកម្មមូលដ្ឋានសម្ភារបច្ចេកទេស, ការពង្រឹងប្រសិទ្ធភាពប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍ ពិសេសឈានទៅសម្រេចចក្ខុវិស័យកម្ពុជាឲ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ * សម្តេចប្រមុខរាជរដ្ឋាភិបាលបន្តថា ជាការពិតចរន្តនៃការរីកចម្រើននៃវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្នុងសកលលោក គឺជាកត្តាកំណត់មួយក្នុងពេលអនាគត ពិសេសក្នុងបរិការណ៍បដិវត្តន៍ឧស្សាហកម្ម។ * សម្តេចតេជោ បានគូសបញ្ជាក់ថា ការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នឹងជួយជំរុញផលិតភាព កំណើន ចំណេះដឹង និងសមត្ថភាពផ្នែកបច្ចេកទេស ដែលនឹងជួយកម្ពុជាកសាងបាន…

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធស្ពានឆ្លងទន្លេទៅកោះប៉ែន ដែលសាងសង់ដោយកូនខ្មែរ និងថវិការបស់រាជរដ្ឋាភិបាលតម្លៃ ១៣លានដុល្លារ

FN ៖ ស្ពានឆ្លងកាត់ទន្លេពីក្រុងកំពង់ចាមទៅកាន់កោះប៉ែន ដែលសាងសង់ដោយកូនខ្មែរសុទ្ធសាធ និងប្រើថវិកាផ្ទាល់របស់​រាជរដ្ឋា​ភិបាល​កម្ពុជាតម្លៃប្រមាណ ១៣លានដុល្លារអាមេរិក ត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃពុធ ១៣រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨នេះ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ស្ពានកោះប៉ែន គឺជាស្ពានឆ្លងទន្លេទី២ហើយ ដែលបានលេចចេញជារូបរាងនៅលើទឹកដីនៃខេត្តកំពង់ចាម បន្ទាប់ពីស្ពានគីហ្សូណា ខណៈដែលស្ពានឆ្លងទន្លេមួយទៀត គឺស្ពានស្ទឹងត្រង់-ក្រូចឆ្មារ កំពុងដំណើរការសាងសង់។ ស្ពានគីហ្សូណា និងស្ពានស្ទឹងត្រង់-ក្រូចឆ្មារ គឺជាស្ពានដែលសាងសង់ឡើងដោយបរទេស និងប្រើប្រាស់ថវិកាជំនួយ និងកម្ចីរបស់បរទេស ដោយឡែកស្ពានកោះប៉ែន ត្រូវបានសាងសង់ឡើងដោយថវិការបស់រាជរដ្ឋាភិបាល ហើយក៏សាងសង់ឡើងដោយដៃកូនខ្មែរផងដែរ។ ខាងក្រោមនេះជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជាសប្បាយរីករាយ ដែលបានចូលរួមស្ពោធដាក់ឲ្យប្រើប្រាស់ស្ពានឆ្លងកាត់ដៃទន្លេមេគង្គឆ្លងពីក្រុងកំពង់ចាម មកកាន់កោះប៉ែន កោះត្រុំ…។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចាប់ពីពេលនេះតទៅនៅពេលកម្ពុជាប្រមូលផ្តុំគ្រប់កម្លាំងទាំងអស់ គឺកម្ពុជាអាចសាងសង់ស្ពានឆ្លងកាត់ទន្លេនៅគ្រប់កន្លែងទាំងអស់។ *…

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ១ នាព្រឹកថ្ងៃនេះ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃអង្គារ ១២រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨នេះ អញ្ជើញសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ១ ដំណាក់កាលទី៤ មានប្រវែងសរុប ៤គីឡូម៉ែត្រគត់គិតចាប់ពីទីប្រជុំជន ត្រង់ចំណុចគល់ស្ពានព្រះមុនីវង្ស ត្រើយខាងកើត គីឡូម៉ែត្រលេខ០+០០០ ដល់គីឡួម៉ែត្រ ៤+០០០ ក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ក្រៅពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា កម្មវិធីសម្ពោធកំណាត់ផ្លូវដែលបម្រើដល់ការដឹកជញ្ជូន និងធ្វើដំណើរដ៏សំខាន់មួយនេះ ក៏នឹងមានការអញ្ជើញចូលរួមពីឯកអគ្គរដ្ឋទូតជប៉ុន មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងបងប្អូនប្រជាពលរដ្ឋជាច្រើនពាន់នាក់។ ខាងក្រោមនេះជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ បានថ្លែងថា ការបញ្ចប់ការសាងសង់ផ្លូវជាតិលេខ១ ប្រៀបដូចជាការយកបានកម្លាំងខ្មែរក្រហមផងដែរ។ សម្តេចតេជោ បានថ្លែងថា បញ្ហាផ្លូវលេខ១នេះប្រហែលគ្មាន រដ្ឋមន្ត្រីក្រសួងសាធារណការណាមួយ ឬអភិបាលរាជធានីភ្នំពេញ គេចផុតពីការស្តីបន្ទោសរបស់សម្តេចនោះឡើយ។ * សម្តេចតេជោ បានរំលឹកថា ពាក់ព័ន្ធបញ្ហាផ្លូវជាតិលេខ១នេះ…