កម្ពុជាក្រ តែកម្រិតនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ មានខ្ពស់ដូចប្រទេសអ្នកមាន

FN ៖ បណ្ឌិត វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា ប្រទេសកម្ពុជាក្រ តែកម្រិតនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ស្ថិតនៅដូចជាមួយកម្រិតប្រទេសអ្នកមានដែរ។ ការលើកឡើងបែបនេះ បានធ្វើឡើងក្នុងសិក្ខាសាលាឈ្វេងយល់ អំពីការកសាងក្រមខណ្ឌគោលនយោបាយ ម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញាវត្ថុ សាធារណៈសម្រាប់រៀបចំសេចក្ដីព្រាងច្បាប់ ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២២ រវាងគណៈកម្មការទី២ នៃរដ្ឋសភា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១។ លោកថ្លែងថា «ពិភពលោកគិតជាមធ្យម អ្នកចាក់វ៉ាក់សាំងបាន១ដូសមាន៣២ភាគរយ ផ្ទុយទៅវិញប្រទេសអ្នកក្រទើបបានចាក់១.២ភាគរយទេ ក្រៅពីនោះប្រទេសអ្នកមានល្មម ប្រទេសអ្នកមានគេយកអស់ហើយវ៉ាក់សាំង ប៉ុន្ដែចំណែកកម្ពុជា ប្រទេសក្រ តែកម្ពុជានៅជាមួយប្រទេសអ្នកមាន ចំពោះកម្រិតនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩»។ លោកបញ្ជាក់ថា សម្រាប់សមត្ថភាពប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅកម្ពុជារយៈពេល២ខែកន្លងមកនេះ កម្ពុជាឡើងមកធម្មតាហើយ ខណៈក្នុងខែឧសភា និងមិថុនា ឆ្នាំ២០២១ កន្លងទៅកម្ពុជាជួបការលំបាកខ្លាំង។ បច្ចុប្បន្ននេះកម្ពុជា បានឡើងមកដំណាក់កាលល្អឡើងវិញ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ក្នុងនោះមានការចាក់វ៉ាក់សាំង និងវិធានការចាំបាច់ផ្សេងទៀត។ លោកថា នៅឆ្នាំ២០២២ខាងមុខ គឺនៅតែមិនប្រាកដប្រជា មិនដឹងថាជំងឺកូវីដ១៩ចប់ពេលណានោះទេ ព្រោះថា…

ថវិកា៩០លានដុល្លារ សម្រាប់ជួយដល់ការអភិវឌ្ឍន៍កម្ពុជា រយៈពេល៥ឆ្នាំ

FN ៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ បានអនុញ្ញាតឲ្យលោក PABLO KANG ឯកអគ្គរាជទូតនៃប្រទេសអូស្រ្ដាលី ប្រចាំកម្ពុជា ជួបពិភាក្សាការងារ តាមប្រព័ន្ធ Video Conference នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះ។ ក្នុងជំនួបពិភាក្សានេះ អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានសម្ដែងនូវក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាលអូស្រ្ដាលី ដែលតែងតែបន្តផ្ដល់ការគាំទ្រទាំងបច្ចេទេស និងហិរញ្ញវត្ថុសម្រាប់កិច្ចអភិវឌ្ឍនៅកម្ពុជា ស្ទើរលើគ្រប់វិស័យ ជាពិសេសវិស័យកសិកម្ម តាមរយៈកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា ជំហានទី១ និង ២ (Cambodia Agricultural Value Chain Program) ដែលផ្ដោតលើស្ដារ និង កសាងប្រព័ន្ធធារាសាស្រ្ដកសិកម្ម, ការលើកកម្ពស់ពាណិជ្ជូនីយកម្មកសិកម្ម និងភាពធន់កសិកម្ម ជាដើម។ ក្នុងឱកាសនោះ លោក PABLO KANG បានជម្រាបជូន លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ដ្រី…

សម្តេចតេជោ ហ៊ុន សែន ប្រកាសយកមៀនទិញពីកសិករ ទៅចែកកងទ័ព អាវុធហត្ថ នគរបាល គ្រូពេទ្យ អ្នកជំងឺ និងអ្នកកំពុងធ្វើចត្តាឡីស័ក

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសថា ផ្លែមៀនដែលសម្តេចប្រមូលទិញពីកសិករដាំដុះនៅតាមខេត្តជាប់ព្រំដែនថៃ នឹងយកទៅចែកជូនកងទ័ព អាវុធហត្ថ នគរបាល គ្រូពេទ្យ អ្នកជំងឺ និងប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក។ សម្តេចតេជោ បានហៅការប្រមូលទិញមៀនថា ជាវិធីដោះទាល់ក្នុងកាលៈទេសៈដ៏លំបាកកុំឱ្យកសិករក្រីក្រខាតបង់ធ្ងន់ធ្ងរពេក ហើយការទិញនេះ ក៏មិនបានប្រើថវិកាជាតិនោះដែរ។ សម្តេចតេជោ បានបញ្ជាក់ដូច្នេះ «ថ្មីៗនេះខ្ញុំបានចេញបញ្ជាឱ្យនាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង ដឹកនាំកម្លាំងទៅប្រមូលទិញផ្លែមៀនពីកសិករដែលមិនអាចរកទីផ្សារ ដើម្បីលក់មៀនបាន។ នៅពេលប្រមូលទិញបានខ្ញុំនឹងយកទៅចែកជូនកងទ័ព នគរបាល អាវុធហត្ថ គ្រូពេទ្យ អ្នកជំងឺ បងប្អូនដែលកំពុងធ្វើចត្តាឡីស័ក ទទួលទានដោយមិនគិតថ្លៃ»។ សម្តេចតេជោ បានបន្ថែមថា «នេះជាវិធីដោះទាល់ក្នុងកាលៈទេសៈដ៏លំបាកកុំឱ្យកសិករក្រីក្រយើងខាតបង់ធ្ងន់ធ្ងរពេកហើយខ្ញុំក៏មិនប្រើថវិកាជាតិដើម្បីទិញនោះដែរ»។ សម្តេចតេជោ បានរំលឹកដល់នាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង, លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង, លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ត្រូវទិញពីកសិករ គឺសំដៅដល់កសិករក្រីក្រ ដែលដាំមៀនដោយផ្ទាល់។ សម្រាប់ចំការមៀនរបស់មន្ត្រីទាំងសុីវិលទាំងកងកម្លាំងប្រដាប់អាវុធ ឬរបស់ឧកញ៉ា អ្នកឧកញ៉ា ឬអ្នកជំនួញត្រូវរកទីផ្សារដោយខ្លួនឯង។…