ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រងជាង៣ពាន់នាក់

FN​ ៖ នៅព្រឹកថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) ប្រមាណ ៣,១៨៧នាក់ ក្នុងនោះនារី ១,៥៧៨នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ ខាងក្រោមនេះជាប្រសាស​ន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទេវតាពីរឆ្នាំនេះគឺល្អ ព្រោះមានភ្លៀងច្រើន ជាអំណោយផលដល់វិស័យកសិកម្ម។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការរៀបចំឲ្យមានការសិក្សាបង់ថ្លៃ គឺជាការអនុញ្ញាតមួយឲ្យវិស័យឯកជនចូលរួមវិនិយោគលើវិស័យអប់រំ * សម្តេចតេជោ បានថ្លែងថា ការចូលរួមពីគ្រប់តួអង្គ ជាពិសេសវិស័យអប់រំ គឺជាការរួមចំណែកដ៏ធំសម្រាប់ការបណ្តុះបណ្តាលនៅកម្ពុជា។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ធនធានមនុស្សរបស់កម្ពុជាមិនទាន់ឆ្លើយតបនឹងសន្ទុះនៃការវិវឌ្ឍរបស់ប្រទេសជាតិនៅឡើយនោះទេ។ ប្រការនេះសម្តេចតេជោ ស្នើឲ្យមានការយកចិត្តទុកដាក់បណ្តុះបណ្តាលលើធនធានមនុស្សនេះឲ្យកាន់តែខ្លាំងក្លាថែមទៀត។…

នាយករដ្ឋមន្ត្រីថៃ ប្តេជ្ញាចំពោះមុខសម្តេចតេជោ ហ៊ុន សែន ធ្វើយ៉ាងណាឲ្យកិច្ចប្រជុំគណៈកម្មការទន្លេមេគង្គលើកទី៣ ទទួលបាននូវភាពជោគជ័យ ដើម្បីបម្រើផលប្រយោជន៍រួម

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៥ ខែមេសានេះ បានអញ្ជើញជួបពិភាក្សាការងារ ជាមួយនាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចន្ទអ៊ូចា (Prayut Chan-o-cha) នៅសណ្ឋាគារសុខា សៀមរាប។ លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានប្រាប់ក្រុមអ្នកយកព័ត៌មាន ក្រោយជំនួបនោះថា ក្នុងជំនួបពិភាក្សាការងារ លោកនាយករដ្ឋមន្ត្រីថៃ បានសម្តែងនូវការអបអរសាទរ ចំពោះសម្តេចតេជោ ហ៊ុន សែន ក្នុងខួបកំណើតរបស់សម្តេច កាលពីថ្ងៃម្សិលមិញ ហើយក៏បានជូនពរដល់សម្តេចតេជោ នឹងប្រជាពលរដ្ឋកម្ពុជាទាំងអស់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរផងដែរ។ លើសពីនេះទៅទៀត នាយករដ្ឋមន្ត្រីថៃ បានបញ្ជាក់ថា លោកបានជួបសម្តេចតេជោ ជាញឹកញាប់ ដែលនេះជាការឆ្លុះបញ្ជាំង ពីកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងយ៉ាងជិតស្និត រវាងថ្នាក់ដឹកនាំក៏ដូចជាឆ្លុះបញ្ជាំងទំនាក់ទំនង រវាងប្រទេសទាំងពីរ ឲ្យកាន់តែល្អផងដែរ។ លោកនាយករដ្ឋមន្ត្រីថៃ ក៏បានបញ្ជាក់ទៀតថា កម្ពុជា និងថៃ កំពុងមានដំណើរការយ៉ាងល្អជាទីបំផុត ទោះយ៉ាងណាក៏ដោយ យើងត្រូវបន្តនូវសហប្រតិបត្តិការនេះបន្ថែមទៀត។…

កាដូថ្មីមួយទៀតមុនបុណ្យចូលឆ្នាំ! នាយករដ្ឋមន្រ្តីចេញអនុក្រឹត្យកាត់ដីជាង៥០០ហិកតា​ ពីរដ្ឋប្រគល់ជូនប្រជាពលរដ្ឋជិត៣០០គ្រួសារ​ រស់នៅលើកោះរ៉ុង​ និងកោះរ៉ុងសន្លឹម

FN ៖ ជាកាដូថ្មីមួយទៀតមុនឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជូនដល់ប្រជាពលរដ្ឋដែលរស់នៅលើកោះរ៉ុង និងកោះរ៉ុងសន្លឹម ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នៅពេលនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានចេញអនុក្រឹត្យមួយដោយកាត់ដីចេញទំហំ ៥២៨,៣៧ ហិចតា នៅសង្កាត់កោះរ៉ុង និងសង្កាត់កោះរ៉ុងសន្លឹម ចេញពីដីឯកជនរបស់រដ្ឋ ហើយប្រគល់ជូនប្រជាពលរដ្ឋចំនួន ២៩៨គ្រួសារ ដែលបានរស់នៅជាអចិន្ត្រៃយ៍ នៅលើកោះនេះ។ អនុក្រឹត្យរបស់រាជរដ្ឋាភិបាល បានសម្រេចដូចតទៅ៖ មាត្រា១៖ កាត់ដីទំហំ ៥២៨,៣៧ ហិចតា នៅសង្កាត់កោះរ៉ុង និងសង្កាត់កោះរ៉ុងសន្លឹម ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ចេញពីដីឯកជនរបស់រដ្ឋ កំណត់ដោយអនុក្រឹត្យលេខ ០៥ អនក្រ.បក ចុះថ្ងៃទី២១ ខែមករា ឆ្នាំ២០០៨ តាមប្រព័ន្ធកូអរដោណេ Project UTM Zone 48N Datum WGS 1984 និងមាននិយាមការដូចកំណត់ក្នុងផែនទីឧបសម្ព័ន្ធ នៃអនុក្រឹត្យនេះ។ មាត្រា២៖ ប្រទានកម្មជាកម្មសិទ្ធិជូនប្រជាពលរដ្ឋចំនួន ២៩៨គ្រួសារ ដែលរស់នៅអចិន្ត្រៃយ៍លើកោះរ៉ុង និងទំហំ…