ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រកាសបើកដំណើរការជាផ្លូវការនូវមូលនិធិគន្ធបុប្ផាកម្ពុជា

FN ៖ នៅព្រឹកថ្ងៃពុធ ១១រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញបើកដាក់ឲ្យដំណើរការជាផ្លូវការនូវមូលនិធិគន្ធបុប្ផាកម្ពុជា ដែលមូលនិធិសម្តេចផ្ទាល់ធ្វើជាប្រធានកិត្តិយស។ ពិធីធ្វើឡើងនៅវិមានសន្តិភាព។ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ការបង្កើតនូវមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីបន្តនូវសកម្មភាពមនុស្សធម៌របស់មន្ទីរពេទ្យ​ជួយព្យាបាលជំងឺកុមារកម្ពុជាដោយឥតគិតថ្លៃ។ ខាងក្រោមនេះជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឌបណ្ឌិត​​ បានសម្រេចចូលរួមបរិច្ចាក៥ម៉ឺនដុល្លារក្នុងមួយឆ្នាំ ដល់មូលនិធិគន្ធបុប្ជារយៈពេល៥ឆ្នាំ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ថ្ងៃនេះ គឺជាថ្ងៃប្រវត្តិសាស្ត្រមួយ ដែលកុមារកម្ពុជា នឹងបន្តទទួលបានការធានានូវការគាំពារផ្នែកសុខភាពប្រកបដោយគុណភាព និងដោយមិនគិតថ្លៃ។ ច្បាស់ណាស់នេះ គឺជាការសម្រាលបន្ទុកដ៏ធំមួយចំពោះឪពុកម្តាយទាំងអស់គ្នា ទាំងខាងទិដ្ឋភាពហិរញ្ញវត្ថុ និងទាំងខាងផ្លូវចិត្ត។ * សម្តេចតេជោ បានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់របស់លោកសាស្ត្រចារ្យ Beat Richner ដែលបានលះបង់ទាំងកម្លាំងកាយចិត្ត ប្រាជ្ញា…

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងឱកាសអញ្ជើញពិសាបាយសាមគ្គីជាមួយសមាគមខ្មែរ-ចិន

FN ៖ នៅរសៀលថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវថ្ងៃទី១០​ ខែមេសា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញពិសាបាយសាមគ្គីជាមួយថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគមសម្ព័ន្ធខ្មែរ-ចិន ដែលរៀបចំធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ ជំនួបពិសាអាហារសាមគ្គីរវាងសម្តេចតេជោ ហ៊ុន សែន ជាមួយថ្នាក់ដឹកនាំ និងសមាជិក សមាជិកសមាគមសម្ព័ន្ធខ្មែរ-ចិនឆ្នាំ២០១៨នេះ គឺជាឆ្នាំទី២ហើយ។ ការពិភាក្សាអាហារសាមគ្គីនេះ ធ្វើឡើងក្នុងគោលបំណងរឹតចំណងសាមគ្គីភាព និងដើម្បីពិភាក្សាលើការងារមួយចំនួនពាក់ព័ន្ធការវិនិយោគនៅកម្ពុជាផងដែរ។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពេញចិត្តដែលថ្នាក់ដឹកនាំសមាគមសម្ព័ន្ធខ្មែរ-ចិន បានរួមគ្នាជួយអភិវឌ្ឍន៍សេចក្តីកម្ពុជាឲ្យចម្រើន លូតលាស់ល្អប្រសើរ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ភាសាចិននៅកម្ពុជាកំពុងមានការចាប់អារម្មណ៍ខ្លាំង ព្រោះកំណើនវិនិយោគិន និងទេសចរណ៍ចិន។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ឧកញ៉ា…

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រងជាង៣ពាន់នាក់

FN​ ៖ នៅព្រឹកថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) ប្រមាណ ៣,១៨៧នាក់ ក្នុងនោះនារី ១,៥៧៨នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ ខាងក្រោមនេះជាប្រសាស​ន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទេវតាពីរឆ្នាំនេះគឺល្អ ព្រោះមានភ្លៀងច្រើន ជាអំណោយផលដល់វិស័យកសិកម្ម។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការរៀបចំឲ្យមានការសិក្សាបង់ថ្លៃ គឺជាការអនុញ្ញាតមួយឲ្យវិស័យឯកជនចូលរួមវិនិយោគលើវិស័យអប់រំ * សម្តេចតេជោ បានថ្លែងថា ការចូលរួមពីគ្រប់តួអង្គ ជាពិសេសវិស័យអប់រំ គឺជាការរួមចំណែកដ៏ធំសម្រាប់ការបណ្តុះបណ្តាលនៅកម្ពុជា។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ធនធានមនុស្សរបស់កម្ពុជាមិនទាន់ឆ្លើយតបនឹងសន្ទុះនៃការវិវឌ្ឍរបស់ប្រទេសជាតិនៅឡើយនោះទេ។ ប្រការនេះសម្តេចតេជោ ស្នើឲ្យមានការយកចិត្តទុកដាក់បណ្តុះបណ្តាលលើធនធានមនុស្សនេះឲ្យកាន់តែខ្លាំងក្លាថែមទៀត។…