សម្តេចតេជោ ហ៊ុន សែន៖ កិច្ចប្រជុំកំពូលអាស៊ាន ទទួលបានលទ្ធផលល្អត្រចះត្រចង់ ដោយប្រទេសទាំងអស់ប្តេជ្ញាពង្រឹង និងជំរុញនូវសហប្រតិបត្តិការពាណិជ្ជកម្ម​ វិនិយោគ និងសន្តិសុខក្នុងតំបន់

FN ៖ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំកំពូលអាស៊ាន លើកទី៣២ នៅប្រទេសសិង្ហបុរី និងកំពុងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ធ្វើដំណើរ​វិលត្រឡប់ពីទីក្រុងសិង្ហបុរី ឆ្ពោះមកកាន់រាជធានីភ្នំពេញវិញ សម្តេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ានលើកនេះ ទទួលបានលទ្ធផលល្អត្រចះត្រចង់។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «កិច្ចប្រជុំនោះ ប្រទេសទាំងអស់បានប្តេជ្ញា ពង្រឹងនិងជំរុញនូវសហប្រតិបត្តិពាណិជ្ជកម្ម​ វិនិយោគពង្រឹងនូវសន្តិសុខក្នុងតំបន់​ ព្រមទាំងបង្កើតបណ្តាញទីក្រុងវៃឆ្លាតនៅក្នុងប្រទេសអាស៊ាន​ ដែលកម្ពុជាអាចចាប់ផ្តើមពីទីក្រុង​ភ្នំពេញ​ បាត់ដំបង​ និង​សៀមរាប​ ស្របពេលនៃដំណើការសមា​ហរណកម្មអាស៊ាន»។ ជាមួយគ្នានេះសម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ទៀតថា កម្ពុជាក៏ត្រូវជំរុញការ​បណ្តុះបណ្តាល នូវធនធានមនុស្សឲ្យមានសម្ថភាពគ្រប់គ្រាន់កាន់តែច្រើន ដើម្បីទទួល​ការងារនៅក្នុងក្របខ័ណ្ឌ​ អាស៊ាន​ដែល​នាំមកនូវអត្ថប្រយោជន៍ជាច្រើន ដល់ប្រទេសជាតិទាំង​មូល។ សូមជម្រាបថា កាលពីព្រឹកថ្ងៃទី២៧ ខែមេសា, សម្តេចតេជោ ហ៊ុន​ សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣២ នៅប្រទេសសិង្ហបុរីរយៈពេល២ថ្ងៃ ចាប់ថ្ងៃទី២៧-២៨ ខែមេសា ឆ្នាំ២០១៨។ សម្តេចនឹងទៅដល់រាជធានីភ្នំពេញ នៅរសៀលថ្ងៃនេះ៕

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ សាកលវិទ្យល័យក្រចេះ នាខេត្តក្រចេះ

FN ៖ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ សាកលវិទ្យាល័យក្រចេះ នៅខេត្តក្រចេះ។ សាកលវិទ្យាល័យក្រចេះ ត្រូវបានកសាងឡើងក្រោមការបរិច្ចាគ វិភាគទានដ៏ធំធេងខាងផ្នែកហិរញ្ញវត្ថុ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ទៅក្នុងអង្គការមូលនិធិឧត្តមសិក្សាក្រចេះ ព្រមជាមួយនឹងការឧបត្ថម្ភជាហិរញ្ញប្បទាន ឥតសំណងពីសាធារណរដ្ឋប្រជាមានិតចិន ក្នុងក្របខណ្ឌនៃកិច្ចព្រមព្រៀងរវាងសម្តេចតេជោនាយករដ្ឋមន្ត្រី និងលោក ស៊ី ជិនពីង ប្រធានាធិបតី នៃសាធារណរដ្ឋចិន។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន ប្រកាសដាក់ចេញបន្ថែមលើចក្ខុវិស័យខេត្តមួយ សាកលវិទ្យាល័យយ៉ាងតិចមួយ * សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា រហូតពេលនេះ ខេត្តកម្ពុជាមួយចំនួនមានសាកលវិទ្យាល័យរួចហើយ ក្នុងនោះមានខេត្ត បន្ទាយមានជ័យ បាត់ដំបង ព្រៃវែង ស្វាយរៀង និងខេត្តសៀមរាប * សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ការធ្វើសាកលវិទ្យាល័យមួយបាន ទាមទារឱ្យមានការអភិវឌ្ឍផ្នែកខាងក្រោមជាមុនសិនដូចជា បឋមសិក្សា…

សម្តេចតេជោ ហ៊ុន សែន គាំទ្រឱ្យបំផុសការយល់ដឹងជាសាធារណៈ ដើម្បីផ្លាស់ប្តូរផ្នត់គំនិត និងទម្លាប់ប្រជាជន ក្នុងការរស់នៅស្អាត

FN ៖ សម្តេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះគ្រប់សកម្មភាពទាំងអស់ ដែលកំពុងអនុវត្តក្នុងការជំរុញ និងបំផុសការយល់ដឹងជាសាធារណៈ ឱ្យកាន់តែទូលំទូលាយនៅទូទាំងប្រទេស ជាពិសេសនៅតាមទីជនបទ ដើម្បីផ្លាស់ប្តូរផ្នត់គំនិត និងទម្លាប់ប្រជាជន ក្នុងការប្រតិបតិ្តលើការរស់នៅស្អាត។ នេះបើយោងតាមសារលិខិតរបស់សម្តេចតេជោ ហ៊ុន​ សែន ផ្ញើជូនប្រជាជនទូទាំងពិភពលោក នាឱកាសប្រារព្ធពិធីទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ និងទិវាគ្រុនចាញ់ពិភពលោក ២៥ ខែមេសា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨នេះ។ នៅក្នុងសារលិខិតរបស់សម្តេចតេជោ បានបញ្ជាក់យ៉ាងដូច្នេះថា «ឆ្លៀតក្នុងឱកាសនេះ ខ្ញុំព្រះករុណា សូមសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះគ្រប់សកម្មភាពទាំងអស់ដែលនឹងកំពុងអនុវត្តក្នុងការជំរុញ និងបំផុសការយល់ដឹងជាសាធារណៈ ឱ្យកាន់តែទូលំទូលាយនៅទូទាំងប្រទេស ជាពិសេសនៅតាមទីជនបទ ដើម្បីផ្លាស់ប្តូរផ្នត់គំនិត និងទម្លាប់ប្រជាជនក្នុងការប្រតិបតិ្តលើការរស់នៅស្អាត»។ ជាមួយគ្នានេះសម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តថា ជំងឺគ្រុនចាញ់មិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់សុខភាព ចំណាយលុយកាក់តាមរយៈការចំណាយដោយផ្ទាល់លើការព្យាបាល ការខាតបង់ការងារ ការបាត់បង់ផលិតភាព និងអាយុជីវិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កផលប៉ះពាល់ជាអវិជ្ជមានដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរទៀតផង។ តាមទស្សនទាននេះយើងទាំងអស់គ្នាចាំបាច់ណាស់ត្រូវបន្តយកចិត្តទុកដាក់លើបញ្ហាជំងឺគ្រុនចាញ់ ដោយយើងមិនអាចមើលរំលងបានឡើង។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា ផ្ទុយទៅវិញប្រសិនបើប្រជាពលរដ្ឋមានសុខភាពល្អនឹងនាំឱ្យមានជីវភាពរស់នៅល្អប្រសើរ មានលទ្ធភាពខ្ពស់លើការបង្កើនចំណេះដឹង…