ឯកឧត្ដម ហ៊ុន ម៉ាណែត៖ តើលោកមានភាពក្លាហាននិងមានឆន្ទៈនយោបាយពិតប្រាកដ ក្នុងការជ្រើសរើសបេក្ខជនបន្តវេនរបស់បក្សលោក ដូចថ្នាក់ដឹកនាំគណបក្សប្រជាជនបានធ្វើដែរឬទេ?

សូមផ្ញើសំណួរមួយទៀតជូនទៅលោក សម រង្សី ដែលជាអ្នកនយោបាយចាស់វស្សាដែលចូលចិត្តវាយប្រហារពីក្រោយខ្នង តែគ្មានភាពហានក្លា ក្នុងការចេញមកតតាំងផ្ទាល់ជាមួយក្មេង កាលពីឆ្នាំ២០១៩ ក្រោយពីខ្ញុំបបួលលោក សម រង្ស៊ី ភ្នាល់ដើម្បីឱ្យគាត់ការពារអំណះអំណាងរបស់គាត់ដែលបានលើកឡើងមកវាយប្រហារ ក្នុងគោលបំណងមាក់ងាយដល់សញ្ញាបត្ររបស់ខ្ញុំ ដែលបានទទួលពីសាលានាយទាហានសហរដ្ឋអាមេរិក (West Point)។ ពេលនោះលោក​ សម រង្ស៊ី ធ្វើការឆ្លើយតបជាបន្ទាន់ក្នុងរយៈពេលមិនដល់បីម៉ោងផង ដោយសុំមិនចាំបាច់ទៅស្បថស្បែ ឬភ្នាល់គ្នាដូចកូនក្មេងទេ។ ប៉ុន្តែចំពោះការបបួលភ្នាល់ម្ដងទៀតនៅពេលនេះ បន្ទាប់ពីលោក សម រង្ស៊ី នៅតែធ្វើការវាយប្រហារមួលបង្កាច់លើសញ្ញាបត្ររបស់ខ្ញុំជាថ្មីទៀត គឺអស់រយៈពេលពីរថ្ងៃហើយដែលលោក សម រង្ស៊ី មិនបានចេញសារឆ្លើយតបដូចលើកមុនទេ។ ភាពស្ងាត់ស្ងៀមបែបនេះ គឺជាចម្លើយមួយយ៉ាងច្បាស់ថាលោក សម រង្ស៊ីមិនហ៊ានចេញមកភ្នាល់ជាមួយខ្ញុំដើម្បីការពារអំណះអំណាងរបស់គាត់ទេ ព្រោះគាត់ដឹងថាគាត់និយាយគ្មានមូលដ្ឋានច្បាស់លាស់។ បើជ្រុលជាលោកមិនហ៊ានចេញមកតតាំងផ្ទាល់ជាមួយខ្ញុំដែលជាក្មេងជំនាន់ក្រោយទេ គួរតែលោកមានភាពក្លាហានក្នុងការបញ្ចេញយុវជនបន្តវេនរបស់លោក មកប្រកួតប្រជែងជាមួយខ្ញុំ និងជាមួយយុវជនជំនាន់ក្រោយរបស់គណបក្សប្រជាជនកម្ពុជាមក។ ខ្ញុំគិតថាលោកមានអាយុច្រើនហើយ ល្មមដល់ពេលលោកសម្រាកនិងហ៊ានលះបង់នូវមហិច្ចិតាចង់បានអំណាចរបស់លោក ដើម្បីទុកឱកាសឱ្យយុវជនជំនាន់ក្រោយបានលូតលាស់ផង។ បើតាមស្ដាប់កិច្ចសម្ភាសន៍របស់លោក សម រង្ស៊ី ជាមួយវិទ្យុអាស៊ីសេរីកាលពីថ្ងៃទី២៥ ធ្នូ ២០២១ កន្លងទៅនេះគឺលោក សម រង្ស៊ី បានបញ្ជាក់ច្បាស់ថា លោកមានយុវជនជាច្រើនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់អាចជ្រើសរើសធ្វើជាបេក្ខជនបន្តវេនរបស់បក្សប្រឆាំងបាន។ ហេតុដូច្នេះការដែលបក្សប្រឆាំងមិនទាន់ជ្រើសរើសបេក្ខភាពអ្នកបន្តវេនមកដល់ពេលនេះ ប្រហែលមកពីការខ្វះឆន្ទៈនយោបាយរបស់លោក…

សម្រេចបញ្ចប់ការផ្តល់ប្រាក់ឧបត្ថម្ភ ៤០ដុល្លារក្នុង១ខែ សម្រាប់កម្មករនិយោជិតដែលព្យួរកិច្ចសន្យាការងារក្នុងវិស័យកាត់ដេរ

FN ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបញ្ចប់ការអនុវត្តវិធានការរាជរដ្ឋាភិបាលក្នុងការផ្តល់ប្រាក់ឧបត្ថម្ភចំនួន ៤០ដុល្លារអាម៉េរិក ក្នុង១ខែ សម្រាប់កម្មករ និយោជិតដែលព្យួរកិច្ចសន្យាការងារក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប គិតចាប់ពីខែមករា ឆ្នាំ២០២២ តទៅខណៈកម្មករនិយោជិតដែលព្យួរកិច្ចសន្យាការងារក្នុងវិស័យទេសចរណ៍នៅទទួលបានប្រាក់ឧបត្ថម្ដដដែល រហូតដល់វិស័យនេះមានសភាពធូរស្បើយជាងនេះ។ សេចក្តីប្រកាសរបស់ក្រសួងការងារ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ឱ្យដឹងថា ដោយសារការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅតាមរោងចក្រ សហគ្រាស ត្រូវបានគ្រប់គ្រងប្រកបដោយ ប្រសិទ្ធភាពខ្ពស់ ដែលធ្វើឱ្យរោងចក្រ សហគ្រាស ភាគច្រើនបានចាប់ផ្តើមមានដំណើរការជាប្រក្រតីឡើងវិញ និងយោងសេចក្តីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជូនដំណឹងដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាស និងបងប្អូនកម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប មេត្តាជ្រាបថា រាជរដ្ឋាភិបាលបានសម្រេចបញ្ចប់ការអនុវត្តវិធានការរាជរដ្ឋាភិបាលក្នុងការផ្តល់ប្រាក់ឧបត្ថម្ភចំនួន ៤០ដុល្លារអាម៉េរិក ក្នុង១ខែ សម្រាប់កម្មករ និយោជិតដែលព្យួរកិច្ចសន្យាការងារក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប គិតចាប់ពីខែមករា ឆ្នាំ២០២២ តទៅខណៈបងប្អូនកម្មករនិយោជិតដែលព្យួរកិច្ចសន្យាការងារក្នុងវិស័យទេសចរណ៍នៅទទួលបានប្រាក់ឧបត្ថម្ដដដែល រហូតដល់វិស័យនេះមានសភាពធូរស្បើយជាងនេះ។…

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញបើកវេទិកាទេសចរណ៍អាស៊ាន នៅខេត្តព្រះសីហនុ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ានផងនោះ នៅរសៀលថ្ងៃអង្គារ ទី១៨ ខែមករា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីបើកវេទិកាទេសចរណ៍អាស៊ានលើកទី៤០ (ATF 2022) ដែលរៀបចំធ្វើឡើងនៅក្រុងព្រះសីហនុ។ វេទិកាទេសចរណ៍អាស៊ាន ជាវេទិកាដ៏មានសារៈសំខាន់ជំរុញផ្សព្វផ្សាយវិស័យទេសចរណ៍របស់ប្រទេសទាំង១០ ដែលជាសមាជិកអាស៊ាន។ ខាងក្រោមជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងឱកាសអញ្ជើញបើកវេទិកាទេសចរណ៍អាស៊ាន៖ * សម្តេចតេជោ ហ៊ុន សែន ចាប់ផ្តើមថ្លែងសុន្ទរកថា ក្នុងពិធីបើកវេទិកាទេសចរណ៍អាស៊ាន លើកទី៤០ (ATF 2022) នៅខេត្តព្រះសីហនុ * សម្តេចតេជោ ហ៊ុន សែន សម្តែងការស្វាគមន៍ចំពោះការចូលរួមពីភ្ញៀវជាតិ និងអន្តរជាតិទាំងអស់ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ២ឆ្នាំមកហើយ ដែលវិបត្តិកូវីដ១៩ បានជះឥទ្ធិពលអាក្រក់វិស័យទេសចរណ៍ * សម្តេចតេជោ ហ៊ុន សែន ថ្លែងថា កម្ពុជាមានក្តីសោមនស្សរីករាយ ដែលប្រទេសត្រូវបានបើកដំណើរការឡើងវិញ * សម្តេចតេជោ…