នាយករដ្ឋមន្រ្តីកម្ពុជាផ្តល់ អាហារូបករណ៍៥កន្លែង នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ

FN ៖ នាយករដ្ឋមន្រ្តីកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានប្រកាសផ្តល់អាហារូបករណ៍ចំនួន៥កន្លែង ដល់សិស្សឆ្នើមដែលប្រឡងជាប់បាក់ឌុប​ ប៉ុន្តែខ្វះលទ្ធភាពបង់ថ្លៃសិក្សា សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកល វិទ្យាល័យអាមេរិកាំងភ្នំពេញ​ (AUPP)។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ AUPP នៅថ្ងៃពុធនេះ បានឱ្យដឹងថា អាហារូបករណ៍៥កន្លែងសម្រាប់ រយៈពេល៤ឆ្នាំពេញ នឹងផ្តល់ជូនលើជំនាញទំនាក់ទំនងអន្តរជាតិសម្រាប់ឆ្នាំសិក្សាថ្មី២០១៨-២០១៩។ AUPP ជាគ្រឹះស្ថានឧត្តមសិក្សាលំដាប់កំពូលមួយក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលផ្តល់នូវការអប់រំប្រកបដោយគុណភាពខ្ពស់បំផុត។ AUPP មានកម្មវិធីសិក្សាយកសញ្ញាបត្រពីរ សញ្ញាបត្រមួយចេញដោយ AUPP និងមួយទៀតចេញ ដោយសាកលវិទ្យាល័យអារីហ្សូណា (University of Arizona) ដែលមានការទទួលស្គាល់ជាសាកល។ ដើម្បីសម្រួលដល់ការទទួលព័ត៌មានជាក់លាក់ស្តីពីការផ្តល់អាហារូបករណ៍ខាងលើ សូមសិស្សដែលប្រឡងជាប់បាក់ឌុបទាំងអស់​ មកទទួលព័ត៌មាននៅ AUPP ឬនៅការិយាល័យអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់អាសយដ្ឋាន៖ ផ្ទះលេខ០៤ ផ្លូវលេខ៥២២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ឬទូរសព្ទលេខ៖ ០១៦ ៨២២ ៣២៣ / ០១២ ៧៦៥…

សម្តេចតេជោ ហ៊ុន សែន រំពឹងថាចិននឹងចែករំលែកចំណេះដឹង និងចំណេះធ្វើលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ដល់ប្រទេសសមាជិកអាស៊ាន

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា រួមនឹងឧបនាយករដ្ឋមន្ត្រីចិន និងមេដឹកនាំប្រទេសសមាជិកអាស៊ានជាច្រើនរូបទៀត នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨នេះ បានរួមគ្នាបើកពិព័រណ៍ចិន-អាស៊ានលើកទី១៥ នៅទីក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេសចិន។ ពិព័រណ៍នេះ ក៏មានការអញ្ជើញចូលរួមពីសហគ្រិន និងវិនិយោគិនរបស់ចិន និងអាស៊ានជាច្រើនរូបផងដែរ។ ក្នុងនាមជាប្រធានកិត្តិយសនៃការបើកពិព័រណ៍នេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះបើកពិព័រណ៍ចិន-អាស៊ានលើកទី១៥ ដែលធ្វើឡើងក្រោមមូលបទ «រួមគ្នាកសាងវិថីសូត្រសមុទ្រសតវត្សទី២១ និងនវានុវត្តសហគមន៍ចិន-អាស៊ាន» ផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពិព័រណ៍ចិន-អាស៊ាន បានក្លាយជាវេទិកានយោបាយកាទូត និងពាណិជ្ជកម្មប្រចាំឆ្នាំដ៏សំខាន់ និងមានប្រសិទ្ធភាបសម្រាប់ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ថ្នាក់ដឹកនាំ សហគ្រិន វិនិយោគិន និងវិនិយោគិនប្រទេសសមាជិកអាស៊ានទាំងអស់ជួបជុំពិភាក្សាផ្លាស់ប្តូរយោបល់និងស្វែងរកដៃគូពាណិជ្ជកម្ម និងវិនិយោគ។ ជាមួយគ្នានេះ ពិព័រណ៍ពាណិជ្ជកម្មចិន-អាស៊ាន បានដើរតួនាទីរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងការវិនិយោគរវាងចិន និងអាស៊ាន ក៏ដូចជាក្នុងការជួយជំរុញសមាហរណកម្មសេដ្ឋកិច្ចតំបន់ឲ្យកាន់តែរឹងមាំថែមទៀត។ សម្តេចប្រមុខរាជរដ្ឋាភិបាល បានគូសបញ្ជាក់ថា ការតភ្ជាប់ឌីជីថល គឺជាកត្តាចាំបាច់មិនអាចខ្វះបាន ដើម្បីឲ្យកិច្ចសហប្រតិបត្តិការចិន និងអាស៊ាន ដំណើរការទៅដោយរលូន…

នាយករដ្ឋមន្រ្ដីកម្ពុជា ស្វាគមន៍ក្រុមហ៊ុនចិន ដែលគ្រោងមកវិនិយោគនៅកម្ពុជា

FN ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា ប្រកាសគាំទ្រ និងស្វាគមន៍ដល់ក្រុមហ៊ុនចិនទាំងឡាយ ដែលមានបំណងមកវិនិយោគនៅកម្ពុជា ដោយមិនមានការរើសអើងនោះឡើយ។ ការប្រកាសគាំទ្ររបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពេលជួបជាមួយក្រុមហ៊ុនវិនិយោគធំៗរបស់ចិនចំនួន៨ នារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ចំពោះក្រុមហ៊ុនទាំងចាស់ទាំងថ្មីដែលមានបំណងវិនិយោគនៅកម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តលើកទឹកចិត្ត ដល់ក្រុមហ៊ុនទាំងអស់ ក្នុងការវិនិយោគនៅកម្ពុជា ដោយគ្មានការរើសអើងឡើយ»។ សូមជម្រាបថា ថ្នាក់ដឹកនាំក្រុមហ៊ុនវិនិយោគធំៗទាំង​៨របស់ចិន ដែលទទួលបានការអនុញ្ញាតឲ្យជួបសម្តេចតេជោនោះរួមមាន៖ ក្រុមហ៊ុន Xiaomi Corporation, Zhejiang Geely Holding Grou, CHINT Group Co., Ltd, Dongming Petrochemical Group, Futong Group Co., Ltd, Hollry Group, ENN Group Holding Limited, និង…