១១ខែ ឆ្នាំ២០១៧នេះ កម្ពុជានាំចេញអង្ករបានជិត៦០ម៉ឺនតោន កើនឡើង១៧ភាគរយ, ចិននៅតែបន្តនាំមុខគេក្នុងការទិញអង្ករពីកម្ពុជាច្រើនជាងគេ​

FN ៖ រយៈពេល១១ខែ ឆ្នាំ២០១៧ ចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០១៧ កម្ពុជាបាននាំចេញអង្ករទៅកាន់ទីផ្សារអន្ដរជាតិជិត៦០ម៉ឺនតោន កើនឡើង១៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៦។ របាយការណ៍ផ្លូវការ ពីលេខាធិការដ្ឋានច្រកចេញចូលតែមួយ សម្រាប់ការបំពេញបែបបទនៃការនាំចេញអង្ករ ដែលអង្គភាពសារព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧នេះ បានបញ្ជាក់ឲ្យដឹងថា ចាប់ពីខែមករា ដល់វិច្ឆិកា ឆ្នាំ២០១៧ កម្ពុជាបាននាំចេញអង្ករបានចំនួន៥៦២,២៣៧តោន កើនឡើង១៧.២០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៦ ដែលមានចំនួន៤៧៩,៦៨៩តោន។ យោងតាមរបាយការណ៍ ប្រទេសចំនួនជិត៦០ ត្រូវបានកម្ពុជានាំចេញអង្ករទៅលក់នៅទីនោះ ហើយប្រទេសដែលទិញអង្ករច្រើនជាងគេនៅកម្ពុជា គឺប្រទេសចិន ដែលមានចំនួនជាង១៦ម៉ឺនតោន បន្ទាប់មកគឺបារាំង ដែលមានចំនួនជាង៧ម៉ឺនតោន និងជាប់ចំណាត់ថ្នាក់លេខ៣ គឺប្រទេសប៉ូឡូញ ដែលមានចំនួនជាង៤ម៉ឺនតោន។ នៅឆ្នាំ២០១៦កន្លងទៅ កម្ពុជាបាននាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ បានចំនួនជាង៥៤ម៉ឺនតោន ខណៈរាជរដ្ឋាភិបាល មានផែនការជំរុញការនាំចេញអង្ករ ឲ្យបាន១លានតោនក្នុង១ឆ្នាំៗ៕

ធនាគារជាតិនៃកម្ពុជា ប្រកាសដល់គ្រប់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់ ហាមធ្វើប្រតិបត្តិការពាក់ព័ន្ធនឹងការ​ចរាចរ​លុយអេឡិចត្រូនិក ពពួក Bitcoin, អ្នកលើ្មសនឹងទទួលទោសតាមច្បាប់

FN ៖ ធនាគារជាតិនៃកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មានមួយ ទៅដល់គ្រប់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់​នៅកម្ពុជា ហាមធ្វើប្រតិបត្តិការពាក់ព័ន្ធ នឹងការចរាចរ រូបិយវត្ថុ Crypto (លុយអេឡិចត្រូនិក)។ ការចេញសេចក្ដីប្រកាសរបស់​ធនាគារជាតិនេះ ធ្វើឡើងបន្ទាប់ពីបានពិនិត្យឃើញថាបច្ចុប្បន្ននេះ មានការចរាចរ ទិញ លក់ ទូទាត់ ផ្សព្វផ្សាយ រូបិយវត្ថុ Crypto ដែលជាពពួក Bitcoin និងឧបករណ៍អេឡិចត្រូនិកប្រហាក់ប្រហែល ទាំងនេះមិនត្រូវបានទទួលស្គាល់ពីធនាគារជាតិនៃកម្ពុជា​នោះឡើយ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ធនាគារជាតិនៃកម្ពុជាដែលអង្គភាព Fresh News ទើបទទួលបាននៅថ្ងៃទី៧ ខែធ្នូ​ ឆ្នាំ២០១៧នេះ បានឲ្យដឹងថា ការផ្សព្វផ្សាយ និងការធ្វើប្រតិបត្តិការទាំងនេះ អាចផ្ដល់ហានីភ័យដល់សារធារណជន និងជាមធ្យោបាយសម្រាប់ ការសម្អាតប្រាក់ហិរញ្ញវត្ថប្បទានភេវរកម្ម និងទីផ្សារងងឹត ដោយសារតែអ្នកប្រើប្រាស់ និងវិនិយោគ​មួយចំនួនមិនមានការយល់ដឹងពីរូបិយវត្ថុនេះនៅឡើយទេ ដែលងាយរងការឆបោកផ្សេងៗ។ ធនាគារជាតិនៃកម្ពុជា សង្ឃឹមយ៉ាងមុតមាំថា លោក លោកស្រី អគ្គនាយក អគ្គនាយិកា គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់ នឹងបន្ដគាំទ្រ សហការអនុវត្ត តាមសេចក្ដីណែនាំនេះ យ៉ាងមានប្រសិនភាពខ្ពស់។ ប្រសិនបើមានគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុណា…

រដ្ឋមន្ត្រីការងារ ព្រមានចាត់វិធានការតាមច្បាប់ ចំពោះសហគ្រាសណា មិនបង្កើតគិលានដ្ឋានសម្រាប់និយោជិត

FN ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក អ៉ិត សំហេង បានព្រមានចាត់ការយ៉ាងម៉ឹងម៉ាត់តាមផ្លូវច្បាប់ ចំពោះសហគ្រាស គ្រឹះស្ថានទាំងឡាងណាដែលមិនបង្កើតគិលានដ្ឋាន សម្រាប់ផ្ដល់សេវាសុខាភិបាលជូនកម្មករនិយោជិតរបស់ខ្លួន តាមគោលការណ៍ណែនាំស្ដីពី «ការរៀបចំគិលានដ្ឋានសហគ្រាស គ្រឹះស្ថាន» ដែលបានប្រកាសដាក់ឲ្យអនុវត្តចាប់ពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៧ នេះតទៅ។ ការប្រកាសដាក់ឲ្យអនុវត្តគោលការណ៍ណែនាំខាងលើ ត្រូវបានធ្វើឡើងនៅភោជនីយដ្ឋានទន្លេបាសាក់២ ក្នុងនោះដែរ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមានរោងចក្រ សហគ្រាស គ្រឹះស្ថានការងារចំនួន ៥១៣,៧៥៩កន្លែង ហើយអត្រា ៨៨% បានបង្កើតគិលានដ្ឋានក្នុងសហគ្រាស គ្រឹះស្ថានរបស់ខ្លួនរួចហើយ នៅឡើយតែប្រមាណ​ ១២% ទៀតដែលមិនទាន់បង្កើតគិលានដ្ឋាន។ លោកបានប្រកាសយ៉ាងម៉ឹងម៉ាត់ថា «ទី១. ចាប់ពីឆ្នាំ២០១៨ គ្រប់រោងចក្រទាំងអស់ត្រូវតែមានគិលានដ្ឋាន បើគ្មានទេ ក្រសួងនឹងចាត់វិធានការតាមច្បាប់ស្ដីពីការងារ មានទាំងពីការផាកពិន័យ ឬបញ្ជូនសំណុំរឿងទៅ (ទៅតុលាការ) ដើម្បីចាត់វិធានការឲ្យបានម៉ឹងម៉ាត់ ទី២. ត្រូវមានគ្រូពេទ្យច្បាស់លាស់ដែលមានជំនាញ ត្រូវតែមានថ្នាំ ត្រូវតែមានកន្លែងសម្រាកឲ្យបា​នគ្រប់គ្រាន់ជូនកម្មករនិយោជិត»។ លោក អ៉ិត សំហេង បានបន្ថែមថា គ្រប់សហគ្រាស គ្រឹះស្ថានការងារទាំងអស់ ត្រូវសហការជាមួយអគ្គនាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារ…