កម្ពុជាគ្រោងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប នៅឆ្នាំ២០២០

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា កម្ពុជាគ្រោងធ្វើជាម្ចាស់នៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបនៅឆ្នាំ២០២០ខាងមុខ។ ការបញ្ជាក់បែបនេះ បានធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងសម្តេចតេជោ និងលោក ប៊ួយកូ បូរីសូវ (Boyko Borissov) នាយករដ្ឋមន្រ្តីប៊ុលហ្ការី នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ ម៉ោងនៅញូវយ៉ក សហរដ្ឋអាមេរិក។ សម្តេចតេជោ ហ៊ុន សែន បានប្រាប់នាយករដ្ឋមន្ត្រីប៊ុលហ្ការីថា បំណងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំដ៏មានសារៈសំខាន់មួយនេះ ត្រូវបានប្រទេសអាស៊ាន រួមទាំងប្រទេសនៅអឺរ៉ុបមួយចំនួនឯកភាពរួចហើយ។ សម្តេចតេជោ ក៏បានស្វែងរកការគាំទ្រពីប៊ុលហ្ការីផងដែរ។ នាយករដ្ឋមន្រ្តីប៊ុលហ្ការី បានឯកភាពចំពោះសំណើររបស់សម្តេចតេជោ និងបានចាត់ទុកថា វាជាឱកាសឲ្យឲ្យរូបលោកបានអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា៕

សំណើធំៗចំនួន៣ ត្រូវបានសម្តេចតេជោ ដាក់ទៅកាន់អគ្គលេខា UN, សម្តេចសម្រេចឲ្យការិយាល័យសិទ្ធិមនុស្ស UN មានវត្តមាននៅកម្ពុជា២ឆ្នាំទៀត

FN ៖ សំណើធំចំនួន៣ ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដាក់ទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គូតេរ៉េស (Antonio Guterres) នៅក្នុងជំនួបពិភាក្សាការងារនាទីក្រុងញូវយ៉ក់ សហរដ្ឋអាមេរិក នៅរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ ម៉ោងនៅញូវយ៉ក សហរដ្ឋអាមេរិក។ សំណើទាំង៣ ដែលត្រូវបានលើកឡើងនៅក្នុងជំនួបនោះរួមមាន៖ ១. បញ្ហាការិយាល័យអង្គការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនៅក្នុងប្រទេសកម្ពុជា, ២. កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអង្គការសហប្រជាជាតិស្តីពីសាលាក្តីខ្មែរក្រហម និងទី៣. ការបញ្ជូនកងកម្លាំងរក្សាសន្តិភាព។ ពាក់ព័ន្ធបញ្ហាការិយាល័យអង្គការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ដែលត្រូវផុតកិច្ចព្រមព្រៀងនៅឆ្នាំ២០១៨នេះ, សម្តេចតេជោ ហ៊ុន សែន បានសម្រេចអាណត្តិឲ្យរយៈពេលពីរឆ្នាំបន្តទៀត​ ហើយនៅក្នុងខែតុលាខាងមុខ ពេលសម្តេចអញ្ជើញទៅបំពេញទស្សនកិច្ចនៅទីក្រុងហ្សឺណែវ នឹងមានការចុះហត្ថលេខារវាងឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា ជាមួយនិងតំណាងស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។ សម្រាប់បញ្ហាទី២. សម្តេចតេជោ បានបញ្ជាក់ថា កម្ពុជានៅបន្តផ្តល់ថវិកាលើការចំណាយសម្រាប់ប្រាក់ខែរបស់មន្ត្រី និងបុគ្គលិកបម្រើការនៅសាលាក្តីខ្មែរក្រហម។ ដោយឡែកបញ្ហាទី៣វិញ គឺរាជរដ្ឋាភិបាលកម្ពុជានឹងបន្តចូលរួមឲ្យកាន់តែសកម្មថែមទៀត លើបេសកកម្ម នៃការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ ពោលបើប្រទេសណាត្រូវការកងទ័ពមួកខៀវរបស់កម្ពុជា ចូលរួមបំពេញបេសកកម្មមនុស្សធម៌ ក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ គឺកម្ពុជានឹងបញ្ជូនបន្ថែមទៀត។ ជាការឆ្លើយតបអគ្គលេខាធិការអង្គការសហប្រជាជាតិ…

សម្តេចតេជោ ហ៊ុន សែន ស្នើកូរ៉េខាងត្បូង ជួយកសាងឡើងវិញកំណាត់ផ្លូវទៅកោះកុង និងជួយទិញកសិផលរបស់ខ្មែរ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើរដ្ឋាភិបាលកូរ៉េខាងត្បូងពន្លឿនការកសាងឡើងវិញកំណាត់ផ្លូវជាតិលេខ៤៨ ពីស្រុកស្រែអំបិល ទៅកាន់ទីរួមខេត្តកោះកុង ដែលរងការខូចខាតធ្ងន់ធ្ងរដោយសារគ្រោះធម្មជាតិជំនន់ទឹកភ្លៀង ហើយក៏បានស្នើឲ្យពិនិត្យលទ្ធភាពទិញ និងនាំចូលកសិផលរបស់កម្ពុជាទៅកាន់កូរ៉េខាងត្បូង ឲ្យបានច្រើនថែមទៀត។ សំណើរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពេលជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក លី ណាក់យ៉ុន នៅទីក្រុងហាណូយ ប្រទេសវៀតណាម នៅរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨នេះ។ នៅក្នុងជំនួបនោះនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ ក៏បានរំលឹកឡើងវិញពីភាពវិវឌ្ឍន៍ដ៏ល្អប្រសើរនៃទំនាក់ទំនងរវាងប្រទេសទាំងពីរដែលផ្តួចផ្តើមបង្កើតឡើងដោយសម្តេចតេជោ ហ៊ុន សែន ក្នុងរយៈពេល២១ឆ្នាំមកនេះ។ សម្តេចតេជោនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណរាល់ជំនួយឧបត្ថម្ភទាំងអស់របស់សាធារណរដ្ឋកូរ៉េ ក្នុងការស្តារ និងអភិវឌ្ឍសេដ្ឋកិច្ច សង្គម របស់ប្រទេសកម្ពុជាឡើងវិញ ពិសេសការទទួលយកពលករកម្ពុជាទៅធ្វើការនៅសាធារណរដ្ឋកូរ៉េ ដែលរហូតមកដល់ពេលនេះមានចំនួនប្រមាណ ៦ម៉ឺននាក់ហើយ។ សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញការគាំទ្រដល់ការប្រារព្វខួបនៃទំនាក់ទំនងអាស៊ាន-សាធារណរដ្ឋកូរ៉េ ដែលគ្រោងធ្វើឡើងនៅឆ្នាំ២០១៩ខាងមុខ នៅសាធារណរដ្ឋកូរ៉េ។ សម្តេចនាយករដ្ឋមន្ត្រី ក៏មានបំណងចង់ឲ្យវេទិកាមេគង្គ-សាធារណរដ្ឋកូរ៉េ ក្លាយជាវេទិកាសម្រាប់ថ្នាក់ដឹកនាំកំពូល ដូចអ្វីដែលប្រទេសមេគង្គធ្លាប់បានធ្វើជាមួយប្រទេសជប៉ុន និងចិនជាដើម។ នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងលោក លី ណាក់យ៉ុន បានថ្លែងអំណរគុណសម្តេចតេជោ ដែលបានគាំទ្រការប្រារព្វខួបអាស៊ាន-សាធារណរដ្ឋកូរ៉េ…