លោកបណ្ឌិត ហ៊ុន ម៉ាណែត រៀបចំពិធីពិសាអាហារថ្ងៃត្រង់ស្វាគមន៍គណៈប្រតិភូនៃសមាគមជប៉ុន-កម្ពុជា

FN៖ នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានរៀបចំពិធីពិសាអាហារថ្ងៃត្រង់ស្វាគមន៍គណៈប្រតិភូនៃសមាគមជប៉ុន-កម្ពុជា នៅភោជនីយដ្ឋាន Fu Lu Zu សណ្ឋាគារសូហ្វីតែលភ្នំពេញ។ ក្នុងពិធីនេះ លោកបណ្ឌិត បានថ្លែងអំណរគុណ និងបានសម្តែងនូវគាវរកិច្ចស្វាគមន៍យ៉ាងកក់ក្តៅដល់គណៈប្រតិភូនៃសមាគមជប៉ុន-កម្ពុជា ដឹកនាំដោយ លោក Takahashi Fumiaki ប្រធានសមាគម។ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានចាត់ទុកទស្សនកិច្ចរបស់ក្រុមហ៊ុនជប៉ុនចំនួន២៨ នៃគណៈប្រតិភូនៃសមាគមជប៉ុន-កម្ពុជា នៅកម្ពុជាថា ជាការរួមចំណែកពង្រឹងទំនាក់ទំនងប្រទេសទាំងពីរ និងជំរុញលើកទឹកចិត្តឱ្យមានការវិនិយោគពីប្រទេសជប៉ុនកាន់តែច្រើនបន្ថែមទៀតមកកម្ពុជា។ លោកបណ្ឌិតក៏សម្ដែងនូវក្ដីសង្ឃឹម និងលើកទឹកចិត្តឲ្យគណៈប្រតិភូនៃសមាគមជប៉ុន-កម្ពុជា បន្តទំនាក់ទំនងឲ្យកាន់តែប្រសើរថែមទៀតជាមួយដៃគូពាក់ព័ន្ធនានានៅកម្ពុជា ជាពិសេសជាមួយនឹងសម័្ពន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងសមាគមសហគ្រិនវ័យក្មេងកម្ពុជា ដើម្បីនាំមកនូវផលប្រយោជន៍សម្រាប់ការវិនិយោគនៃប្រទេសទាំងពីរ។ លោកបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានជម្រាបជូនគណៈប្រតិភូជប៉ុន អំពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឆ្លៀសវៃរបស់សម្តេចអគុ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបង្កើនឱកាសសម្រាប់ការវិនិយោគនៅកម្ពុជា ជាពិសេសវិនិយោគិនជប៉ុន ដូចជាការធ្វើវិសោធនកម្មច្បាប់ស្តីពីការវិនិយោគនៅកម្ពុជា និងយន្តការនៃកិច្ចប្រជុំផ្នែកសាធារណ:-ឯកជនកម្ពុជាជប៉ុន ជាដេីម។ លោកបណ្ឌិត ក៏បានជូនពរ អោយក្រុមហ៊ុនទាំងអស់ដែលបាននិងកំពុងវិនិយោគនៅកម្ពុជា ក៏ដូចជាមានគម្រោងមកវិនិយោគ…

ការថែរក្សាឱ្យបានសុខសនិ្តភាព ជាកត្តាចម្បងបំផុត ដើម្បីធានាក្តីសង្ឃឹម និងឱកាសប្រកបដោយនិរន្តរភាពក្នុងការអភិវឌ្ឍសង្គមជាតិលើគ្រប់វិស័យ

FN៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានថ្លែងថាការថែរក្សាឱ្យបានដាច់ខាតនូវសុខសនិ្តភាព ដែលជាកត្តាគ្រប់ដណ្តប់ចម្បងបំផុត ដើម្បីធានាបាននូវក្តីសង្ឃឹម និងឱកាសប្រកបដោយនិរន្តរភាពក្នុងការអភិវឌ្ឍសង្គមជាតិ លើគ្រប់វិស័យ។ ការថ្លែងបែបនេះ របស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងពិធីសម្ពោធអគារសិក្សា ១ ខ្នង និងផ្លូវបេតុង ១ខ្សែ ក្នុងវិទ្យាល័យ សុខ អាន ដូងខ្ពស់បូរីជលសារ ស្ថិតក្នុងភូមិដូងខ្ពស់ ឃុំដូងខ្ពស់ ស្រុកបូរីជលសារ ខេត្តតាកែវ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២នេះ។ ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ឯក សូមអបអរសាទរចំពោះសមិទ្ធផលដែលបន្តកើតមានក្នុងការសាលារៀន ដែលមានអាយុកាលជាង៣០ ឆ្នាំមួយនេះ ក្រោមកម្លាំងសាមគ្គីធម៌របស់សប្បុរសជនជិតឆ្ងាយ ក្នុងការចូលរួមចំណែកអភិវឌ្ឍវិស័យអប់រំនៅក្នុងស្រុកបូរីជលសារ ក៏ដូចជាក្នុងខេត្តតាកែវ និងនៅទូទាំងប្រទេស។ ជាមួយគ្នានេះ ក៏សូមសម្តែងនូវការរឭកនឹកគុណ និងឧទ្ទិសបុណ្យកុសលជូនដល់វិញ្ញាណក្ខន្ធរបស់សម្តេចវិបុលបញ្ញា សុខ អាន ដែលបានខិតខំជួយកសាងសមិទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់លើគ្រប់វិស័យ នៅក្នុងមូលដ្ឋានខេត្តតាកែវ សម្រាប់បន្សល់ទុកជាកេរដំណែលដល់ជំនាន់ក្រោយៗទៀត។ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សូមអបអរសាទរចំពោះឱកាសនៃការជួបជុំគ្នាប្រកបដោយភាពសប្បាយរីករាយនាពេលនេះ ជាពិសេសស្របពេលដែលប្រជាជនទូទាំងប្រទេសទើបបានកម្សាន្តសប្បាយក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលត្រូវបានប្រារព្ធទ្បើងយ៉ាងអាធិកអាធមដោយទំនុកចិត្តខ្ពស់ និងមិនមានការភ័យខ្លាច…

អនុស្សារណៈរវាងធនាគារព្រីនស៍ និងសមាគម TYDA ជាការចូលរួមការងារមនុស្សធម៌

FN៖ តាមរយៈអនុស្សរណៈនៃការយោគយល់រវាងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ជាមួយធនាគារព្រីនស៍ ម.ក លោក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគម TYDA បានបង្ហាញសុទិដ្ឋិនិយមថា ការចុះអនុស្សារណៈនាពេលនេះ គឺជាការរួមគ្នាការងារមនុស្សធម៌ ដើម្បីផ្ដល់ក្តីសង្ឃឹម ស្នាមញញឹម និងក្តីសុខជូនប្រជាពលរដ្ឋ។ អនុស្សរណៈនៃការយោគយល់នេះត្រូវបានចុះហត្ថលេខាដោយលោក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រយុវជនសម្តេចតេជោ និងលោក ហ៊ន់ សុរចនា អភិបាលលគ្រប់គ្រង និងប្រធាននាយកប្រតិបត្តិធនាគារព្រីនស៍ ព្រមទាំងមានការការចូលរួមរបស់លោកស្រី ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រយុវជនសម្តេចតេជោ នៅសណ្ឋាគារភ្នំពេញ ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២។ ការចុះអនុស្សរណៈនេះដែរគឺក្នុងគោលបំណងផ្តល់ការគាំទ្របន្ថែមដល់កម្មវិធី និងសកម្មភាពនានាក្នុងវិស័យថែទាំសុខភាព សុខភាពសាធារណៈ សម្រាប់ផ្ដល់ការពិនិត្យព្យាបាលជូនប្រជាជនដោយឥតគិតថ្លៃនៅទូទាំងប្រទេស។ លោក ហ៊ន់ សុរចនា បានលើកឡើងថា ចុះអនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងនូវមូលដ្ឋានសម្រាប់ការបង្កើត និងរក្សាទំនាក់ទំនងរវាងធនាគារ ព្រីនស៍ និង TYDA ដោយធនាគារ ព្រីនស៍ នឹងចូលរួមឧបត្ថម្ភលើផ្នែកហិរញ្ញវត្ថុដល់ TYDA រយៈពេល៣ឆ្នាំ ក្នុងចំនួនទឹកប្រាក់៣០០,០០០ដុល្លារអាមេរិក ក្នុងការដឹកនាំគម្រោងវេជ្ជសាស្រ្ត…