កម្ពុជាអនុម័តគម្រោងវិនិយោគ សរុបចំនួន២៥គម្រោង ទុនវិនិយោគជិត២៣០០លានដុល្លារ

FN ៖ ខែមករា ឆ្នាំ២០២២នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគចំនួន២៥គម្រោង ក្រោមទុនវិនិយោគជិត ២៣០០លានដុល្លារ។ នេះបើតាមរបាយការណ៍ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ របាយការណ៍របស់ CDC បានឲ្យដឹងទៀតថា ខែដំបូង ឆ្នាំ២០២២នេះ កម្ពុជាបានអនុម័តគម្រោងវិនិយោគលើគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ចំនួន៨គម្រោង, គម្រោងបង្កើតរោងចក្រកែច្នៃវេចខ្ចប់ផ្លែចេក និងកសិដ្ឋានដំណាំចេក, រោងចក្រវេចខ្ចប់សាច់ (មាន់ ទា ជ្រូក គោ) និងផលិតម្ហូបអាហារ ចំនួន៤គម្រោង, គម្រោងបង្កើតរោងចក្រកែច្នៃក្តារបន្ទះ និងផលិតសំបកកង់យានយន្តគ្រប់ប្រភេទ ចំនួន២គម្រោង, គម្រោងបង្កើតរោងចក្រផលិតការ៉ូជ័រ កម្រាលបាត ទ្រនាប់កម្រាលបាត និងជើងជញ្ជាំងជ័រ, ផលិត និងផ្គុំដំឡើងបន្ទះសូឡា ចំនួន២គម្រោង, គម្រោងសាងសង់ និងអាជីវកម្មមន្ទីរពេទ្យពហុព្យាបាល និងគម្រោងវិនិយោគអភិវឌ្ឍន៍វារីអគ្គិសនី ចំនួន២គម្រោង, គម្រោងវិនិយោគសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ និងវិនិយោគអភិវឌ្ឍន៍មណ្ឌលភ័ស្តុភារកម្ម និងកំពង់ផែពហុបំណង ចំនួន២គម្រោង, គម្រោងបង្កើតរោងចក្រផលិតម្សៅស៊ីលីកា និងរោងចក្រផលិតកេសកាតុង និងផលិតផលប្លាស្ទិក ចំនួន២គម្រោង, គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ, វ៉ាលិស និងថង់យួរគ្រប់ប្រភេទ ចំនួន៣គម្រោង។ ថ្លែងប្រាប់បណ្ដាញព័ត៌មាន…

ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ថៃ មានតម្លៃជិត៨ពាន់លានដុល្លារ កើនឡើង១០%

FN ៖ ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា-ថៃ ឆ្នាំ២០២១ សម្រេចបានទឹកប្រាក់ជិត៨ពាន់លានដុល្លារ កើនឡើង១០% ខណៈរដ្ឋាភិបាលថៃ ដាក់ផែនការបង្កើនទំហំពាណិជ្ជកម្មឆ្លងកាត់ព្រំដែនឱ្យបានពី៥%ទៅ៧%។ នេះបើតាមរបាយការរបស់ស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៨ ខែកុម្ភៈនេះ។ របាយការណ៍នេះបានបញ្ជាក់ថា «យោងតាមទិន្ន័យរបស់នាយកដ្ឋានចរចាពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្មថៃ ទឹកប្រាក់សរុបនៃការដោះដូរពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងថៃ នៅក្នុងឆ្នាំ២០២១ មានតម្លៃ៧.៩៧ពាន់លានដុល្លារអាមេរិក កើនប្រមាណឡើង១០% ធៀបនឹងឆ្នាំ២០២០ ដែលមានតម្លៃ ៧.២៣ពាន់លានដុល្លារអាមេរិក»។ ការនាំចេញពីកម្ពុជាទៅថៃ ក្នុងឆ្នាំ២០២១ ក្នុងទំហំទឹកប្រាក់ ៨៩៤លានដុល្លារអាមេរិកបានធ្លាក់ចុះ ២២% បើធៀបនឹងឆ្នាំ២០២០ ដែលមានតម្លៃទឹកប្រាក់ ១.១៥ពាន់លានដុល្លារអាមេរិក។ ចំណែកការនាំចូលពីថៃ បានកើនឡើង១៦% ពីទឹកប្រាក់ ៦.១ពាន់លានដុល្លារ ក្នុងឆ្នាំ២០២០ ដល់៧.១ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២១។ ប្រភេទមុខទំនិញដែលកម្ពុជា បានលក់ទៅកាន់ប្រទេសថៃ មានផលិតផលវាយនភណ្ឌ កសិផលត្បូងថ្មមានតម្លៃ វត្ថុធាតុដើម និងទំនិញពាក់កណ្តាលសម្រេច ហើយបានទិញចូលមកវិញនូវថាមពល ត្រី សាច់ បន្លែ និងផលិតផលសម្រេចដូចជា រថយន្ត ជីសរីរាង្គ ស៊ីម៉ង់ដ៍ ម្ហូបអាហារ…

ចំណូលជាង៦១១លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ

FN ៖ កម្ពុជារកចំណូលបានជាង៦១១លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ នៅឆ្នាំ២០២១។ នេះបើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២។ របាយការណ៍បានបញ្ជាក់ថា ចំណូលសរុបឆ្នាំ២០២១ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ មានចំនួន ៦១១,៧៧០,៨១៤ដុល្លារ ក្នុងនោះចំណូលពីការនាំចេញជ័រកៅស៊ូចំនួន ៦១០,២៥៥,៨០០ដុល្លារ និងចំណូលពីការនាំចេញឈើកៅស៊ូ ចំនួន១,៥១៥,០១៤.៨៤ដុល្លារ។ ចំពោះបរិមាណនៃការនាំចេញគិតត្រឹមឆ្នាំ២០២១ កម្ពុជាបាននាំចេញជ័រកៅស៊ូ ចំនួន៣៦៦,៣០០តោន កើនឡើងចំនួន២៨,០០០តោន ស្មើនឹង៨% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ រីឯការនាំចេញឈើកៅស៊ូវិញ សម្រេចបានចំនួន៤៥៤ម៉ែត្រគូប។ សម្រាប់តម្លៃលក់ជ័រកៅស៊ូមធ្យម គិតត្រឹមខែឆ្នាំ២០២១ ថ្លៃ១,៦៦៦ដុល្លារ ក្នុងមួយតោន បានកើនឡើងចំនួន២៨៤ដុល្លារ ក្នុងមួយតោន ស្មើនឹង២១% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ គិតត្រឹមឆ្នាំ២០២១ ផ្ទៃដីកៅស៊ូសរុបមានចំនួន ៤០៤,០៤៤ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន ៣១០,១៩៣ហិកតា ស្មើនឹង៧៧% និងផ្ទៃដីថែទាំមានចំនួន ៩៣,៨៥១ហិកតា ស្មើនឹង២៣%។ គូសបញ្ជាក់ថា ឆ្នាំ២០២០ កម្ពុជាបាននាំចេញជ័រកៅស៊ូជាង ៣៥ម៉ឺនតោន ទទួលបានចំណូលជាង ៤៨២លានដុល្លារ។…