សម្ដេចពិជ័យសេនា ទៀ បាញ់៖ រយៈពេលជិត១២ឆ្នាំមកនេះ ទ័ពមួកខៀវកម្ពុជាជិត៥,០០០នាក់ ត្រូវបានបញ្ជូនទៅប្រទេសមួយចំនួន លើពិភពលោក ក្រោមឆត្រអង្គការសហប្រជាជាតិ

FN ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី​ រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានថ្លែងថា ក្នុងរយៈពេលជិត១២ឆ្នាំនេះ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជូនកម្លាំងរក្សាសន្ដិភាពជិត៥,០០០នាក់ ទៅកាន់ប្រទេសមួយចំនួនលើពិភពលោក ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ នៅតំបន់អាហ្វ្រិក មជ្ឈឹមបូព៌ា និងអឺរ៉ុប។ ការថ្លែងបែបនេះ របស់សម្ដេច ទៀ បាញ់ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨នេះ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីជូនដំណើរកងវិស្វកម្មលេខ៩៦៣ ទៅប្ដូរវេនកងវិស្វកម្មលេខ៣៦៩ ដែលបញ្ចប់បេសកកម្មរក្សាសន្ដិភាព របស់អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋលីបង់ និងកងវិស្វកម្មលេខ៤៥៩ បញ្ចប់បេសកកម្មនៅសាធារណរដ្ឋអាហ្វ្រិកកណ្ដាល។ ប្រមុខដឹកនាំក្រសួងការពារជាតិ បានលើកឡើងទៀតថា នេះជាសមិទ្ធិផលថ្មីមួយថែមទៀត លើសមិទ្ធិផលជាច្រើនដែលកម្ពុជាសម្រេចបាន លើការងារបញ្ជូនកម្លាំងទៅចូលរួមបេសកកម្មរក្សាសន្ដិភាព របស់អង្គការសហប្រជាជាតិ ក្នុងការរួមវិភាគទានដល់កិច្ចប្រឹងប្រែងរបស់សហគមន៍អន្ដរជាតិ ដើម្បីបុព្វហេតុ សន្ដិភាព សន្ដិសុខ និងមនុស្សធម៌លើពិភពលោក។ បើតាមសម្ដេច ទៀ បាញ់ សមិទ្ធិផលនេះ បានបង្ហាញឲ្យឃើញពីសមត្ថភាព បទពិសោធន៍ការងារប្រកបដោយវិជ្ជាជីវៈ ក្នុងការបំពេញបេសកកម្មរបស់កងយោធពលខេមរភូមិន្ទ ដែលជានិច្ចកាលមន្ដ្រីតំណាងអង្គការសហប្រជាជាតិ តែងតែវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះសេចក្ដីក្លាហាន វិជ្ជាជីវៈ ភាពប៉ិនប្រសប់ វិន័យល្អ…

ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន៖ ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ និងជាកម្លាំងដឹកនាំ ចរិយាធម៌សង្គម ឲ្យដើរផ្លូវល្អ

FN ៖ ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច តំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨នេះ បានលើកឡើងថា ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ និងជាកម្លាំងដឹកនាំ ចរិយាធម៌សង្គម ឲ្យមនុស្សគ្រប់រូប ដើរតាមផ្លូវល្អ។ ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានបន្ថែមទៀតថា មិនតែប៉ុណ្ណោះ ព្រះពុទ្ធសាសនា ក៏ត្រូវចូលរួមបំពេញកុសលទាំងឡាយ ដើម្បីជាគុណប្រយោជន៍ ដល់ការថែរក្សាការពារ សេចក្តីសុខ សន្តិភាព ស្ថេរភាព សាមគ្គីភាព ក្តីសង្ឃឹម លើកស្ទួយ ការកសាងជាតិ ឆ្ពោះទៅរកសេចក្តីថ្កុំថ្កើង រុងរឿងសម្បូរសប្បាយ។ ការលើកឡើងបែបនេះ ក្នុងឱកាសដែលឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន អញ្ជើញចូលរួមសម្ពោធដាក់ឲ្យ​ ប្រើប្រាស់សមិទ្ធ ផលនានា នៅវត្ដ ពោធិ៍សត្វ ស្ថិតនៅក្នុងឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្ដកណ្ដាល នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨នេះ។…

នគរបាលកម្ពុជា និងតម្រួតឡាវ ប្រជុំពិភាក្សាការងារទ្វេភាគី សម្រាប់កិច្ចសហប្រតិបត្តិការប្រឆាំងបទល្មើសគ្រឿងញៀនឆ្លងដែនខុសច្បាប់

FN  ៖ នាយឧត្តសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨នេះ បានដឹកនាំប្រតិភូនគរបាលកម្ពុជា អញ្ជើញបើកកិច្ចប្រជុំទ្វេភាគី ជាមួយអគ្គនាយកដ្ឋានតម្រួត នៃក្រសួងសន្តិសុខឡាវ នៅសណ្ឋាគារ Landmark ទីក្រុងវៀងចន្ទ ប្រទេសឡាវ។ កិច្ចប្រជុំនេះ ភាគីកម្ពុជាដឹកនាំដោយ លោក ម៉ក់ ជីតូ និងសមាជិកផ្សេងទៀតដែលអញ្ជើញចូលរួមមាន៖ ១៖ លោក ឧត្តមសេនីយ៍ទោ ងួន គឿន ស្នងការរតនគីរី, ២៖ លោក ឧត្តមសេនីយ៍ទោ ម៉ៅ តារា ស្នងការស្ទឹងត្រែង ៣៖ លោកឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការព្រះវិហារ, ៤៖ លោក ឧត្តមសេនីយ៍ត្រី ឡេង ប៊ុនណា នាយករងមន្ទីរប្រឆាំងគ្រឿងញៀន, ៥៖ លោក វរសេនីយ៍ឯក អ៊ិន សុង នាយការិយាល័យសេនាធិការ មន្ទីរប្រឆាំងគ្រឿងញៀន និង៦៖លោក វរសេនីយ៍ឯក…