កត្តាកំណត់អត្រា នៃការឆ្លងជំងឺកូវីដ-១៩ គឺអាស្រ័យលើការយកចិត្តទុកដាក់ និងភាពប្រុងប្រយ័ត្នរបស់យើងម្នាក់ៗ

FN៖ ថ្លែងក្នុងសន្និសីទសារព័ត៌មានក្រោយកិច្ចប្រជុំរវាងគណៈកម្មការទី៧ ជាមួយក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២នេះ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការ បានលើកទឹកចិត្តឲ្យសាធារណជនជាប្រជាពលរដ្ឋគ្រប់ៗរូប ចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានរបស់រាជរដ្ឋាភិបាល ៣កុំ ៣ការពារ ក៏ដូចជាសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីរួមគ្នាទប់ស្កាត់ការកើតឡើងនៃអត្រាឆ្លងជំងឺកូវីដ១៩ ក្នុងសហគមន៍។ លោកបានលើកឡើងថា «កត្តាកំណត់អត្រានៃការឆ្លងជំងឺកូវីដ-១៩ គឺអាស្រ័យលើការយកចិត្តទុកដាក់ និងភាពប្រុងប្រយ័ត្នរបស់យើងម្នាក់ៗ»។ ទន្ទឹមនឹងការលើកឡើងខាងលើ លោកក៏បានធ្វើការកត់សម្គាល់នូវដំណាក់កាលជាច្រើនដែលវិស័យអប់រំបានឆ្លងកាត់ក្នុងបរិបទកូវីដ១៩ ចាប់តាំងពីការបិទខ្ទប់ក្នុងអំឡុងនៃការរីករាលដាលដំបូង រហូតមកដល់ការសម្រេចបើកប្រទេសឡើងវិញលើគ្រប់វិស័យចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅ ដែលបានអនុញ្ញាតឲ្យសិស្សអាចវិលត្រឡប់ទៅរៀនដោយផ្ទាល់នៅសាលារៀនវិញបាន។ ជាមួយគ្នានេះ លោក ហ៊ុន ម៉ានី ក៏បង្ហាញពីការយកចិត្តទុកដាក់នូវកង្វល់នានារបស់សាធារណជន ជុំវិញការវិវត្តនៃវិស័យអប់រំកម្ពុជា ហើយលោកបានសំណូមពរអោយប្រជាពលរដ្ឋគ្រប់ៗរូប បន្តការជឿជាក់លើរាជរដ្ឋាភិបាល លើក្រសួងអប់រំ យុវជន និងកីឡា លើថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ហើយជាពិសេសលោកគ្រូអ្នកគ្រូ ដែលបាន និងកំពុងពុះពារលៈបង់ ដោយមិនគិតពីសុវត្ថិភាពសុខភាពខ្លួន ដើម្បីធ្វើយ៉ាងណាឲ្យប្អូនៗសិស្សនុសិស្សមានឱកាសបានបន្តការសិក្សារៀនសូត្រ ក្រៀបយកចំណេះដឹង បង្កើនសមត្ថភាពឆ្ពោះទៅភាពជោគជ័យនាថ្ងៃអនាគត នាំកត្តិយសជូនគ្រួសារ និងប្រទេសជាតិ។ សូមជម្រាបជូនថា លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ…

ការប្រែក្លាយវិបត្ដិកូវីដ-១៩ ទៅជាកាលានុវត្ដភាព នាំឱ្យវិស័យអប់រំកម្ពុជា ឈានចាប់យក និងអនុវត្តការអប់រំបែបឌីជីថល មុនការរំពឹងទុក

FN៖ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ក្នុងជំនួបជាមួយគណៈកម្មការទី៧ នៃរដ្ឋសភា នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ បានធ្វើការរាយការណ៍ពីការអនុវត្តផែនការយុទ្ធសាស្ត្រវិស័យអប់រំ ជាពិសេសក្នុងដំណាក់វិបត្តិកូវីដ-១៩ ដោយសង្កត់ធ្ងន់លើការប្រែក្លាយវិបត្ដិកូវីដ-១៩ ទៅជាកាលានុវត្ដភាពក្នុងការបង្កើតការអប់រំឌីជីថល។ ទន្ទឹមនេះ លោកបណ្ឌិតសភាចារ្យ បានបង្ហាញពីសមិទ្ធផលធំៗ ដែលក្រសួងអប់រំ យុវជន និងកីឡា សម្រេចបានកន្លងមករួមមាន៖ ការអប់រំឌីជីថល ការអប់រំពីចម្ងាយ ការបង្កើតជាវេទិកាឌីជីថល ការរៀបចំតម្លើងកម្មវិធីស័យសិក្សា MoEYS E-Learning ព្រមទាំងការទទួលជោគជ័យ ក្នុងការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២៧ ធ្នូ ២០២១ កន្លងទៅនេះផងដែរ។ ជាមួយនឹងសមិទ្ធផលខាងលើ លោករដ្ឋមន្ត្រី បានយកឱកាសនេះ ថ្លែងអំណរគុណ និងកោតសរសើចំពោះ លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំ ថ្នាក់ដឹកនាំគ្រឹះស្ថានអប់រំរដ្ឋ និងឯកជនទាំងអស់ដែលបានចូលរួមសហការគ្នា រួមគ្នាដើម្បីរក្សាគុណភាព សមធម៌ បរិយាប័ន្ន និងការអប់រំពេញមួយជីវិតជូនសិស្សានុសិស្ស។ លោកបានលើកឡើងថា៖ «បើគ្មានកូវីដ-១៩ ប្រហែលក្រសួងមិនអាចទាន់ឈានដល់ការអនុវត្តការរៀន និងបង្រៀនតាមបែបឌីជីថលនៅឡើយ។ ចាប់ផ្តើមពីការឯកភាពគ្នា…

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក

FN៖ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក មីកាមិ ម៉ាសាហ៉ីរុ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា អញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក លើផ្ទៃដីទំហំ៣ហិកតា ស្ថិតនៅភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ នៅក្នុងឱកាសអញ្ជើញបើកការដ្ឋាន សម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថាសំណេះសំណាលប្រមាណជាង១ម៉ោង, ខាងក្រោមជាខ្លឹមសារសំខាន់ៗ៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រយៈពេលប្រមាណតែមួយខែប៉ុណ្ណោះ គម្រោងហេដ្ឋារចនាសម្ព័ន្ធចំនួន៣ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ និងបើកការដ្ឋានសាងសង់ ក្រោមកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វាមិនមែនជាការងាយស្រួលទេ ក្នុងដំណាក់កាលអភិវឌ្ឍន៍ ហើយត្រូវរកទីតាំងសមស្របសម្រាប់រំដោះទឹកកខ្វក់។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើររដ្ឋបាលរាជធានីភ្នំពេញ ដែលបានសហការជាមួយអង្គការចៃការបស់ជប៉ុន ក្នុងការសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា…