សម្តេចតេជោ ហ៊ុន សែន ចាត់តាំងលោក គី តិច ឱ្យរៀបចំបង្កើតក្រុមមេធាវី ដើម្បីការពារក្តីជូនស្រ្តីក្រីក្រនៅកម្ពុជា

FN ៖ លោក គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់បទសម្ភាសន៍ជាមួយលោក លឹម ជាវុត្ថា ស្ថាបនិក និងជានាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News នៅយប់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះថា លោកត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ផ្តល់សេចក្តីទុកចិត្តចាត់តាំងឱ្យរៀបចំបង្កើតក្រុមមេធាវីសម្តេចតេជោ ហ៊ុន សែន ដើម្បីការពារក្តីជូនស្រ្តីក្រីក្រទូទាំងប្រទេស។ លោក គី តិច តាមរយៈបណ្តាញព័ត៌មាន Fresh News ក៏បានថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ដែលបានផ្តល់សេចក្តីទុកចិត្ត និងឱកាសដល់រូបលោកដើម្បីបង្កើត ក្រុមមេធាវីការពារក្តីជូនស្រ្តីក្រីក្រ ដែលខ្វះលទ្ធភាពរកសេវាមេធាវីជួយការពារក្តី នៅក្នុងប្រទេសកម្ពុជា។ ជាមួយគ្នានេះលោកមេធាវីដែលការពារក្តីចំពោះសំណុំរឿងធំៗជាច្រើនខាងលើ ក៏បានប្តេជ្ញារៀបចំ និងដោះស្រាយនូវរាល់រឿងក្តីទាំងឡាយ ដើម្បីផ្តល់យុត្តិធម៌ដល់ស្រ្តីក្រីក្រនៅពេលខាងមុខនេះ។ ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាលកម្ពុជារូបនោះ បានបញ្ជាក់ទៀតថា តាមអនុសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងជំហានទី១ នឹងឲ្យមានការរៀបចំ មេធាវីចំនួនប្រហែល៣០រូប ដែលភាគច្រើនជាស្រ្តី។ លោក គី​ តិច បានបន្ថែមប្រាប់នាយកប្រតិបត្តិអង្គភាពព័ត៌មាន…

សម្តេចតេជោ ហ៊ុន សែន ផ្តល់អនុសាសន៍១១ចំណុច ដល់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី សំដៅលើកកម្ពស់សិទ្ធិសេរីភាព ឋានៈ តួនាទី របស់ស្ត្រី !

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៨ និងលើកទិសដៅផែនការសកម្មភាពការងារឆ្នាំ២០១៩ របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី។ ក្នុងឱកាសដ៏មានតម្លៃនោះ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានផ្តល់អនុសាសន៍សំខាន់ៗចំនួន១១ចំណុច ក្នុងការចូលរួមអភិវឌ្ឍន៍ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រីរួមមាន៖ ១៖ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី គ្រប់ក្រសួង ស្ថាប័ន អាជ្ញាធរដែនដី និងសង្គមស៊ីវិល បន្តផ្សព្វផ្សាយអនុសញ្ញា ស្តីពីការលុបបំបាត់រាល់ទម្រង់ នៃការរើសអើងប្រឆាំងនឹងនារីភេទ និងឯកសារពាក់ព័ន្ធ តាមព្រះរាជានុសាសន៍ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី និងបន្តចុះតាមដានការអនុវត្តច្បាប់ និងបទបញ្ញត្តិពាក់ព័ន្ធនានា ដើម្បីលើកអនុសាសន៍ជូនរាជរដ្ឋាភិបាល។ គ្រប់ក្រសួង ស្ថាប័ន ត្រូវបន្តជំរុញការអនុវត្តផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រ របស់ខ្លួនឲ្យកាន់តែមានប្រសិទ្ធភាព។ ២៖ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ត្រូវបន្តចុះសិក្សាស្វែងយល់អំពីឧបសគ្គរារាំង ក្នុងការបំពេញតួនាទី និងភារកិច្ចរបស់ស្ត្រី ដែលមានតួនាទីក្នុងការធ្វើសេចក្តីសម្រេចទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងបន្តសិក្សាស្វែងយល់អំពីគោលការណ៍សំខាន់ៗ ដែលចាំបាច់សម្រាប់ការពង្រឹងសម្ថភាពរបស់ស្ត្រី។ ៣៖ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ របស់ក្រសួងមហាផ្ទៃ ទីស្តីការគណៈរដ្ឋមន្ត្រី…

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងារ របស់ក្រសួងមហាផ្ទៃ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីប្រកាសបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មីរបស់ក្រសួងមហាផ្ទៃ។ ខាងក្រោមនេះជាប្រសាសន៍ដ៏មានសារៈសំខាន់របស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន​ បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់កិច្ចខិតខំដល់មន្ត្រីរាជការស៊ីវិល និងកងកម្លាំងនគរបាលទាំងអស់ ដែលបានប្រឹងប្រែងបំពេញការងារ ដើម្បីជាប្រយោជន៍ជាតិ និងប្រជាជន។ * សម្តេចតេជោ ហ៊ុន សែន បានក៏បានវាយតម្លៃខ្ពស់ចំពោះការប្រឹងប្រែងរបស់កងកម្លាំងនគរបាល ដែលបានប្រឹងប្រែងការពាររក្សាសន្តិសុខសណ្តាប់ធ្នាប់ការពារបានសុខសន្តិភាពដែលប៉ុនប៉ងបំផ្លាញ របស់ក្រុមជ្រុលនិយម និងមជ្ឈដ្ឋានអគតិមួយចំនួន។ ជាពិសេសបានប្រឹងប្រែងធ្វើឲ្យដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ បានដំណើរការទៅប្រកបដោយជោគជ័យ។ * សម្តេចតេជោ ហ៊ុន សែន ក្រើនរំលឹកដល់កងកម្លាំងនគរបាលត្រូវបន្តថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សន្តិភាព អធិបតេយ្យ បូរណភាពទឹក និងប្រឆាំងដាច់ខាតរាល់បដិវត្តន៍ពណ៌។ * សម្តេចតេជោ ហ៊ុន សែន ក៏បានក្រើនរំលឹកមន្ត្រីពាក់ព័ន្ធប្រឹងប្រែងក្នុងការផ្តល់សេវាឲ្យកាន់តែមានប្រសិទ្ធិភាព។ ទប់ស្កាត់ការជួញដូរ ប្រើប្រាស់គ្រឿង ទប់ស្កាត់បទល្មើសនេសាទ…។ * សម្តេចនាយករដ្ឋមន្ត្រី បន្តសហប្រតិបត្តិការជាមួយអាជ្ញាធរ…