កម្ពុជា-ចិន ចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៦ ក្រោមអធិបតីភាពនាយករដ្ឋមន្ត្រីកម្ពុជា និងចិន

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន នៅថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០១៩នេះ បានអញ្ជើញជួបពិភាក្សាការងារជាមួយគ្នារយៈពេលប្រមាណជា ២៥នាទី។ ក្នុងជំនួបនេះ បានជជែកលើការងារជាច្រើនរវាងប្រទេសទាំងពីរជាពិសេសលើការវិនិយោគ និងធ្វើពាណិជ្ជកម្ម។ បន្ទាប់ពីជំនួបសម្តេចតេជោនាយករដ្ឋមន្ត្រី និងលោក លី ខឺឈាង បានអញ្ជើញធ្វើជាសាក្សី នៃពិធីចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀងសំខាន់ៗចំនួន៦រួមមាន៖ ទី១៖ អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីបញ្ជីគម្រោងគន្លឹះវង់ទី២ សម្រាប់កិច្ចសហប្រតិបត្តិការសមត្ថភាពផលិត និងការវិនិយោគ។ ចុះហត្ថលេខារវាងលោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយលោក ចាង យុង អនុប្រធានគណៈកម្មការកំណែទម្រង់ និងអភិវឌ្ឍន៍ជាតិ។ ទី២៖ អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ នៃការជួយគ្នាទៅវិញទៅមកក្នុងកិច្ចការគយ។ ចុះហត្ថលេខារវាងលោកអគ្គបណ្ឌិតសុភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតវិសាមញ…

លេខាបក្សកុម្មុនីស្តចិន ប្រកាសថាចិនជួយកម្ពុជាគ្រប់បញ្ហា រួមទាំងបញ្ហា EBA ផងដែរ

FN ៖ លោក វ៉ាន់ ហូនីង សមាជិកគណៈអចិន្ត្រៃយ៍ នៃការរិយាល័យនយោបាយ និងជាលេខាធិការនៃលេខាធិការដ្ឋានបក្សកុម្មុយនីស្តចិន បានបង្ហាញជំហរយ៉ាងមុងមាំរបស់រដ្ឋាភិបាលចិនក្នុងការជួយដោះស្រាយគ្រប់បញ្ហារបស់កម្ពុជាដែលជួយប្រទះដែលក្នុងនោះរួមមានទាំងបញ្ហាប្រព័ន្ធអនុគ្រោះពន្ធ (EBA) ដែលសហភាពអឺរ៉ុបគ្រោងនឹងព្យួរផងដែរ។ ការអះអាងរបស់លោក វ៉ាន់ ហូនីង បានធ្វើឡើងពេលអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួនជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានាទីក្រុងប៉េកាំង ប្រទេសចិន នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ម្សិលមិញនេះ។ ក្នុងជំនួបនេះសម្តេចតេជោ ហ៊ុន សែន និងលោក វ៉ាន់ ហូនីង បានពិភាក្សាគ្នាច្រើនទៅលើការពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការ និងការវិនិយោគនៃប្រទេសទាំងពីរ។ នេះបើយោងតាមការបញ្ជាក់របស់លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។ លោក កៅ គឹមហួន បានគូសបញ្ជាក់ថា ក្នុងជំនួបនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងពីស្ថានភាពវិវឌ្ឍន៍ផ្នែកនយោបាយ សេដ្ឋកិច្ច សង្គម និងការវិនិយោគនៅកម្ពុជា ដោយសម្តេចចង់ឃើញក្រុមហ៊ុនចិនដែលកំពុងរកស៊ីនៅកម្ពុជានៅតែបន្តមានវត្តមាននៅកម្ពុជា ហើយក៏បានស្នើឱ្យរដ្ឋាភិបាលចិនលើកទឹកចិត្តឱ្យអ្នកវិនិយោគ និងក្រុមហ៊ុនចិនថ្មីផ្សេងទៀតទៅបណ្តាក់ទុន និងធ្វើពាណិជ្ជកម្មនៅកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន ក៏បានឆ្លៀតបង្ហាញពីធ្វើកំណែទម្រង់មួយចំនួនរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈនយោបាយអនុគ្រោះពន្ធ ការបន្ថយតម្លៃដើមសេវា…

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិត NUM ជាងពីរពាន់នាក់ នៅកោះពេជ្រ

FN ៖ នៅព្រឹកថ្ងៃអង្គារ ៤រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីប្រគល់ សញ្ញាបត្រដល់ និស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) ប្រមាណ២២៨៧នាក់ បន្ទាប់ពីបានបញ្ចប់ការសិក្សាដោយជោគជ័យ។ និស្សិតជយលាភី ២២៨៧នាក់នេះ មាននិស្សិតជានារី ១,១៩៤នាក់។ កម្មវិធីនេះធ្វើឡើងនៅមជ្ឍមណ្ឌល និងពិពណ៌ក្រោះពេជ្រ។ ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * ជាកិច្ចផ្តើមសុន្ទរកថានៅព្រឹកថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានរំលឹកពីព្រឹត្តិការណ៍នៃកាច់បេតុងតភ្ជាប់ស្ពានឆ្លងព្រំដែនកម្ពុជា-ថៃ ការបើកការដ្ឋានសាងសង់អគាររដ្ឋបាលច្រក និងការតភ្ជាប់ផ្លូវដែករវាងប្រទេសទាំងពីរផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកព្រឹត្តិការណ៍នោះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ។ * សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា សាកលវិទ្យាល័យជាតិគ្រប់គ្រងជាសាកលវិទ្យាល័យមួយ បានរួមចំណែកយ៉ាងសំខាន់ក្នុងការអប់រំក្រោយប្រទេសរំដោះចេញពីរបបប្រល័យពូជសាសន៍ ប៉ុលពត។ ថ្នាក់ដឹកនាំប្រទេសជាច្រើន ក៏បានទទួលការបណ្តុះបណ្តាលចេញពីសាកលវិទ្យាល័យនេះផងដែរ ដូចជាអតីតរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍លោក សូ ឃុន។…