សម្តេចតេជោ ហ៊ុន សែន យល់ព្រមឱ្យ លោក យន្ត មីន លាលែងពីតំណែង ហើយផ្ទេរលោក គួច ចំរើន មកជាអភិបាលខេត្តព្រះសីហនុ និងដកតួនាទី លោក ញឹម វណ្ណដា

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានយល់ព្រមឱ្យ លោក យន្ត មីន លាលែងពីតំណែងអភិបាលខេត្តព្រះសីហនុ ហើយសម្រេចផ្ទេរ លោក គួច ចំរើន ពីអភិបាលខេត្តកំពង់ចាម មកជាអភិបាលខេត្តព្រះសីហនុវិញ។ ទន្ទឹមនឹងនេះ សម្តេចបានសម្រេចដក លោក ញឹម វណ្ណដា ពីតំណែងជាទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយដោយមូលហេតុខ្វះការទទួលខុសត្រូវនិងភូតភរ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់តាម Facebook យ៉ាងដូច្នេះថា៖ «ក្នុងពេលបំពេញការងារនៅខេត្តព្រះ សីហនុ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុបានទទួលស្គាល់កំហុសលើការគ្រប់គ្រងក្នុងដែនសមត្ថកិច្ចរបស់ខ្លួនដែលបណ្តាលអោយមានរឿងឈឺចាប់កើតឡើង។គាត់បានស្នើមកខ្ញុំដើម្បីលាលែងចេញពីអភិបាលខេត្តព្រះសីហនុ»។ សម្តេចបានបញ្ជាក់បន្តថា៖ «ខ្ញុំបានយល់ព្រមអោយគាត់លាលែងនិង បានពិភាក្សាជាមួយ សម្តេច ស ខេង យកឯកឧត្តម គួច ចំរើន ពីអភិបាលខេត្តកំពង់ចាម មកធ្វើជាអភិបាលខេត្តព្រះសីហនុវិញ។ ទោះជាមានការរៀបចំបែបនេះក៏ដោយក៏ ឯកឧត្តម យន្ត មីន នៅបន្តដឹកនាំ យុទ្ធនាការរុករក និងសង្រ្គោះតទៅទៀតរហូតចប់កិច្ចការនិងអភិបាលខេត្តថ្មីចូលកាន់តំណែង»។…

នាយករដ្ឋមន្រ្តកម្ពុជា-សិង្ហបុរី ចាត់ទុករឿងថ្នាំងថ្នាក់ ក្នុងទំនាក់ទំនងមួយរយៈពេលខ្លី កន្លងទៅនេះ ជាសុបិនអាក្រក់១យប់

FN ៖ ក្នុងឱកាសមានវត្តមាននៅទីក្រុងបាងកក ប្រទេសថៃ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩នោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក លី ស៊ានឡុង នាយករដ្ឋមន្រ្តីសិង្ហបុរី បានជួបសន្ទនាគ្នា ក្នុងពិធីទទួលទានបាយថ្ងៃត្រង់បញ្ចប់កិច្ចប្រជុំអាស៊ាន។ ក្នុងកិច្ចសន្ទនានោះ មេដឹកនាំទាំងពីរ បានចាត់ទុកថា ភាពថ្នាំងថ្នាក់ ក្នុងទំនាក់ទំនង ដែលបណ្តាលមកពីការលើកឡើងរបស់ លោក លី ស៊ានឡុង ថាវៀតណាមឈ្លានពានកម្ពុជានោះ គឺជាសុបិនអាក្រក់តែមួយយប់ប៉ុណ្ណោះ ហើយភាគីទាំងពីបានប្តេជ្ញារក្សាទំនាក់ទំនង និងកាន់ដៃគ្នាដើរទៅមុខ។ នេះបើតាម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។ បើតាម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន គឺក្នុងជំនួបសន្ទនានោះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងអំពីគុណបំណាច់របស់កម្ពុជា ដែលបានទទួលស្គាល់នូវឯករាជ្យភាពរបស់ប្រទេសសិង្ហបុរី ១ថ្ងៃបន្ទាប់ពីប្រទេសនេះ ប្រកាសឯករាជ្យនៅឆ្នាំ១៩៦៥ ហើយអះអាងថា ប្រទេសកម្ពុជា និងសិង្ហបុរី មានទំនាក់ទំនងល្អជាយូរណាស់មកហើយ។ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់…

សម្តេចតេជោ ហ៊ុន សែន ប្រកាសសម្រេចជួយឧបត្ថម្ភដល់ជនរងគ្រោះក្នុងសោកនាដកម្មបាក់អគារនៅខេត្តព្រះសីហនុ ក្រុមគ្រួសារអ្នកស្លាប់ទទួលបាន៤០លានរៀល និងអ្នករងរបួសចំនួន៥លានរៀល និងទទួលការព្យាបាលដោយឥតគិតថ្លៃ

FN ៖ នៅរាត្រីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសសម្រេចយកថវិកាជាតិជួយឧបត្ថម្ភដល់ជនរងគ្រោះក្នុង សោកនាដកម្ម បាក់អគារនៅខេត្តព្រះសីហនុ អ្នកស្លាប់ទទួលបាន៤០លានរៀល (មួយម៉ឺនដុល្លារ) និងអ្នករងរបួស៥លានរៀល និងទទួលការព្យាបាលដោយឥតគិតថ្លៃ។ សម្តេចតេជោ ហ៊ុន សែន បានប្រកាសតាមរយៈ Facebook ជាមួយខ្លឹមសារយ៉ាងដូច្នេះថា៖ «បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់។ សោកនាដកម្មបាក់អគារនៅខេត្ត ព្រះសីហនុគឺជារឿងឈឺចាប់របស់ជាតិយើងពិសេសក្រុមគ្រួសារនៃអ្នកដែលបានបាត់បង់ជិវិតដែលជាភរិយា ឬស្វាមីឬកូនឬឪពុកម្តាយ។ល។ ដើម្បីចូលរួមមរណទុក្ខ និងជួយដល់ជីវភាពក្រុមគ្រួសារក្នុងនាម រាជរដ្ឋាភិបាលខ្ញុំសម្រេចបញ្ចេញថវិការជាតិជួយដល់ក្រុមគ្រួសារ អ្នកស្លាប់ក្នុងមួយនាក់៤០លានរៀល(សែសិបលានរៀល) ឬ១ម៉ឺនដុល្លា (10.000$)។ សម្រាប់អ្នកត្រូវរបួសទាំងអស់ត្រូវទទួលបានការព្យាបាលដោយឥតគិតថ្លៃនៅតាមមន្ទីរពេទ្យរដ្ឋ និងទទួលបានជំនួយក្នុងមួយនាក់ចំនួន៥លានរៀល (ប្រាំលានរៀល)»។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ឯកឧត្តម ប៊ិន ឈិន ឧបនាយរដ្ឋមន្ត្រីប្រចាំការ និងជារដ្ឋមន្រ្តីទីស្តីការគណៈរដ្ឋមន្ត្រីទទួលចាត់ចែង ថវិការនេះជូនបងប្អូន។ យប់នេះខ្ញុំនៅបន្តតាមដានការងាររុករក និងសង្រ្គោះជាមួយបងប្អូនតទៅទៀត»។ តុល្យការចុងក្រោយនៃឧបទ្ទវហេតុរលំអគារនេះគិតត្រឹមម៉ោង៦៖៣០នាទី មនុស្សស្លាប់ និងរងរបួសចំនួន៤១រូប ក្នុងនោះស្លាប់ចំនួន១៧នាក់ ហើយអ្នករងរបួសចំនួន២៤រូប៕