សម្ដេចតេជោ ហ៊ុន សែន ចុះទៅពិនិត្យមើល និងសួរសុខទុក្ខផ្ទាល់ ជនរងគ្រោះដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ

FN ៖ នៅវេលាម៉ោងជិត៥ល្ងាច ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចាកចេញពីកន្លែងកើតហេតុ ឆ្ពោះទៅកាន់មន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ ដើម្បីសួរសុខទុក្ខ និងពិនិត្យមើលដោយផ្ទាល់ ចំពោះជនរងគ្រោះដែលកំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យដោយសារការបាក់រលំអគារកម្ពស់៧ជាន់។ ក្រុមប្រតិបត្តិការសង្គ្រោះបានឲ្យដឹងថា គិតត្រឹមម៉ោង០៤៖១៥នាទី រសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩នេះ រកឃើញមនុស្សចំនួន៤នាក់ទៀតហើយ ប៉ុន្ដែ២នាក់បានបាត់បង់ជីវិត ដែលធ្វើឲ្យចំនួនអ្នកស្លាប់កើនដល់២៨នាក់ និងអ្នករបួស២៦នាក់ នៅក្នុងគំនរបាក់បែកនៃអគារ។ តុល្យការចុងក្រោយ នៃឧបទ្ទវហេតុរលំអគារនេះ បានបណ្តាលឱ្យមនុស្សស្លាប់ និងរងរបួសចំនួន៥៤នាក់ ក្នុងនោះស្លាប់ចំនួន២៨នាក់ (ស្រី៤នាក់) ហើយអ្នករងរបួសចំនួន២៦រូប (ស្រី២នាក់)។ ក្រុមសង្គ្រោះនៅតែបន្តបេសកកម្មស្វែងរកមនុស្ស ដែលសង្ស័យថា អាចមាននៅក្នុងគំនរអគារដួលរលំនេះបន្តទៀត។ សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្ទាប់ពីត្រឡប់មកពីចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន នៅទីក្រុងបាងកក ប្រទេសថៃ ដល់មាតុភូមិកម្ពុជាវិញ មិនបានប៉ុន្មានម៉ោងផង ក៏ធ្វើដំណើរទាំងយប់ឆ្ពោះទៅកាន់ក្រុងព្រះសីហនុ ដើម្បីពិនិត្យមើលស្ថានភាព នៃការជួយសង្គ្រោះមនុស្សចេញពីគំនរអគារដែលបាក់រលំអគារ ដែលកើតឡើងកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ នៅក្នុងក្រុងព្រះសីហនុ៕

សម្តេចតេជោ ហ៊ុន សែន យល់ព្រមឱ្យ លោក យន្ត មីន លាលែងពីតំណែង ហើយផ្ទេរលោក គួច ចំរើន មកជាអភិបាលខេត្តព្រះសីហនុ និងដកតួនាទី លោក ញឹម វណ្ណដា

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានយល់ព្រមឱ្យ លោក យន្ត មីន លាលែងពីតំណែងអភិបាលខេត្តព្រះសីហនុ ហើយសម្រេចផ្ទេរ លោក គួច ចំរើន ពីអភិបាលខេត្តកំពង់ចាម មកជាអភិបាលខេត្តព្រះសីហនុវិញ។ ទន្ទឹមនឹងនេះ សម្តេចបានសម្រេចដក លោក ញឹម វណ្ណដា ពីតំណែងជាទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយដោយមូលហេតុខ្វះការទទួលខុសត្រូវនិងភូតភរ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់តាម Facebook យ៉ាងដូច្នេះថា៖ «ក្នុងពេលបំពេញការងារនៅខេត្តព្រះ សីហនុ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុបានទទួលស្គាល់កំហុសលើការគ្រប់គ្រងក្នុងដែនសមត្ថកិច្ចរបស់ខ្លួនដែលបណ្តាលអោយមានរឿងឈឺចាប់កើតឡើង។គាត់បានស្នើមកខ្ញុំដើម្បីលាលែងចេញពីអភិបាលខេត្តព្រះសីហនុ»។ សម្តេចបានបញ្ជាក់បន្តថា៖ «ខ្ញុំបានយល់ព្រមអោយគាត់លាលែងនិង បានពិភាក្សាជាមួយ សម្តេច ស ខេង យកឯកឧត្តម គួច ចំរើន ពីអភិបាលខេត្តកំពង់ចាម មកធ្វើជាអភិបាលខេត្តព្រះសីហនុវិញ។ ទោះជាមានការរៀបចំបែបនេះក៏ដោយក៏ ឯកឧត្តម យន្ត មីន នៅបន្តដឹកនាំ យុទ្ធនាការរុករក និងសង្រ្គោះតទៅទៀតរហូតចប់កិច្ចការនិងអភិបាលខេត្តថ្មីចូលកាន់តំណែង»។…

នាយករដ្ឋមន្រ្តកម្ពុជា-សិង្ហបុរី ចាត់ទុករឿងថ្នាំងថ្នាក់ ក្នុងទំនាក់ទំនងមួយរយៈពេលខ្លី កន្លងទៅនេះ ជាសុបិនអាក្រក់១យប់

FN ៖ ក្នុងឱកាសមានវត្តមាននៅទីក្រុងបាងកក ប្រទេសថៃ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩នោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក លី ស៊ានឡុង នាយករដ្ឋមន្រ្តីសិង្ហបុរី បានជួបសន្ទនាគ្នា ក្នុងពិធីទទួលទានបាយថ្ងៃត្រង់បញ្ចប់កិច្ចប្រជុំអាស៊ាន។ ក្នុងកិច្ចសន្ទនានោះ មេដឹកនាំទាំងពីរ បានចាត់ទុកថា ភាពថ្នាំងថ្នាក់ ក្នុងទំនាក់ទំនង ដែលបណ្តាលមកពីការលើកឡើងរបស់ លោក លី ស៊ានឡុង ថាវៀតណាមឈ្លានពានកម្ពុជានោះ គឺជាសុបិនអាក្រក់តែមួយយប់ប៉ុណ្ណោះ ហើយភាគីទាំងពីបានប្តេជ្ញារក្សាទំនាក់ទំនង និងកាន់ដៃគ្នាដើរទៅមុខ។ នេះបើតាម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។ បើតាម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន គឺក្នុងជំនួបសន្ទនានោះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងអំពីគុណបំណាច់របស់កម្ពុជា ដែលបានទទួលស្គាល់នូវឯករាជ្យភាពរបស់ប្រទេសសិង្ហបុរី ១ថ្ងៃបន្ទាប់ពីប្រទេសនេះ ប្រកាសឯករាជ្យនៅឆ្នាំ១៩៦៥ ហើយអះអាងថា ប្រទេសកម្ពុជា និងសិង្ហបុរី មានទំនាក់ទំនងល្អជាយូរណាស់មកហើយ។ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់…