នាយកប្រតិបត្តិផ្នែកសមាហរណកម្មពាណិជ្ជកម្ម WTO កោតសរសើរការធ្វើកំណែទម្រង់ពាណិជ្ជកម្មរបស់សម្តេចតេជោ ហ៊ុន សែន

FN ៖ លោកបណ្ឌិត រតនាការ អាឌីការី (Ratnakar Adhikari) នាយកប្រតិបត្តិនៃក្របខណ្ឌពង្រឹងសមាហរណកម្មពាណិជ្ជកម្ម របស់អង្គការពាណិជ្ជកម្មពិភពលោក WTO បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការធ្វើកំណែទម្រង់ពាណិជ្ជកម្មរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ជាពិសេសការដឹកនាំអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់កម្ពុជាឱ្យរក្សាបានក្នុងកំណើនប្រមាណ ៧ភាគរយក្នុងរយៈពេល ២០ឆ្នាំចុងក្រោងក្រោយនេះ។ ការថ្លែងកោតសរសើរនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩នេះ ក្នុងពេលដែលលោកបណ្ឌិត រតនាការ អាឌីការី អញ្ជើញចូលជួបពិភាក្សាការងារជាមួយសម្ដេចតេជោ ហ៊ុន សែន។ នៅក្នុងជំនួបនោះលោកនាយកប្រតិបត្តិ បានលើកឡើងថា លោកមានការចាប់អារម្មណ៍យ៉ាងខ្លាំងអំពីកំណើនសេដ្ឋកិច្ចកម្ពុជាដែលទទួលបានក្នុងរង្វង់ ៧%ក្នុងរយៈពេលជាង២ទសវត្សរ៍នេះ។ នាយកប្រតិបត្តិរូបនេះបានលើកឡើងថា អ្វីដែលកម្ពុជាបានអនុវត្តកន្លងមក គឺចេញជាលទ្ធផលគួរឲ្យកោតសរសើរជាពិសេសក្នុងការនាំចេញអង្ករផងដែរ។ លោកនាយកប្រតិបត្តិបានកោតសរសើរចំពោះសម្ដេចតេជោដែលកន្លងមកបានចូលរួមយ៉ាងសកម្មក្នុងការធ្វើសមាហរណកម្មពាណិជ្ជកម្មនេះ។ ជាការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍អញ្ជើញលោកនាយកប្រតិបត្តិឲ្យទៅទស្សនកិច្ចនៅប្រទេសកម្ពុជានៅពេលខាងមុខ ហើយសម្តេចក៏បានអរគុណចំពោះនាយកប្រតិបត្តិនិងស្ថាប័ន និងស្ថាប័នរបស់លោកដែលបានជួយដល់ប្រទេសកម្ពុជា ក្នុងការរៀបចំអភិវឌ្ឍនៃយុទ្ធសាស្ត្រសម្រាប់សមាហរណកម្មពាណិជ្ជកម្មនេះ។ សម្ដេចក៏បានគួរបញ្ជាក់ថា កន្លងមកកម្ពុជាបានទទួលការគាំទ្រប្រមាណ ៥៧លានកន្លះដើម្បីជំរុញការងាររបស់ប្រទេសកម្ពុជាក្នុងការសម្រួលដល់ការរៀបចំយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មរបស់ប្រទេសកម្ពុជានេះ។ ប្រទេសកម្ពុជាបានបន្តធ្វើបច្ចុប្បន្នភាព ជាពិសេសលើពាណិជ្ជកម្មនេះ និងជាពិសេសក្នុងការជំរុញធ្វើយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មក្នុងប្រទេសកម្ពុជា។ សម្តេចតេជោបានបញ្ជាក់ថា «យើងបានរៀបចំយុទ្ធសាស្រ្តនៃការធ្វើពាណិជ្ជកម្មកម្ពុជានៅ២០០១ មកម៉្លេះ។ ពិសេសក្នុងការរៀបចំយុទ្ធ សាស្ត្រចតុកោណរបស់ រដ្ឋាភិបាលដែលទទួលបានជោគជ័យកន្លងមក។ យើងចង់ឃើញបន្ទាប់ទៀត…

សម្តេចតេជោ ហ៊ុន សែន ស្នើហ្វាំឡង់បង្កើនការវិនិយោគនៅកម្ពុជា និងជំរុញទំហំពាណិជ្ជកម្មទ្វេភាគី

FN ៖ ក្នុងដំណើរបំពេញបេសកកម្មការងារនៅទីក្រុងហ្សឺណែវ ប្រទេសស្វីសនៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យលោក វិល ស្គីនណារី (Ville Skinnari) រដ្ឋមន្ត្រីសហប្រតិបត្តិបត្តិការអភិវឌ្ឍន៍ និងពាណិជ្ជកម្មអន្តរជាតិ ប្រទេសហ្វាំងឡង់ ចូលជួបសម្តែងការគួរសម និងពិភាក្សាលើការងារសំខាន់ៗមួយចំនួន។ ជាកិច្ចចាប់ផ្តើមនៃជំនួបសម្តេចតេជោ ហ៊ុន សែន និងលោក វិល ស្គីនណារី បានជជែកទៅលើការទិញម៉ាស៊ីនភ្លើងសម្រាប់ផលិតថាមពលនៅកម្ពុជា។ បើតាមលោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន នៅចំពោះមុខរដ្ឋមន្ត្រីហ្វាំងឡង់ បានថ្លែងអំណរគុណដល់ក្រុមហ៊ុនហ្វាំងឡង់ដែលបានលក់ម៉ាស៊ីនភ្លើងអាចផលិតថាមពលរហូតដល់ ២០០េមហ្គាវ៉ាត់ និងបញ្ចេញផ្សែងពុលតិច សម្រាប់ដោះស្រាយបញ្ហាខ្វះថាមពលនៅកម្ពុជា។ សមភាគីទាំងពីរក៏បានជជែកផងដែរទៅលើការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ពាក់ព័ន្ធការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងហ្វាំងឡង់នេះ លោករដ្ឋមន្ត្រីហ្វាំងឡង់ បានគូសបញ្ជាក់ថា ហ្វាំងឡង់កំពុងតែស្វែងរកកុងស៊ុលកិត្តិយស ដើម្បីជួយលើកតម្កើងដល់ទំនាក់ទំនងរវាងហ្វាំងឡង់ និងកម្ពុជានាពេលខាងមុខ។ ក្រៅពីបញ្ហាពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងហ្វាំងឡង់ សម្តេចតេជោ ហ៊ុន…

សម្តេចតេជោ ហ៊ុន សែន ស្នើសមាជិក និងដៃគូអភិវឌ្ឍន៍ WTO បន្តជួយកម្ពុជា ដើម្បីសម្រេចមហិច្ឆតាក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០

FN ៖ នៅចំពោះមុខថ្នាក់ដឹកនាំអង្គការពាណិជ្ជកម្មពិភពលោក (WTO) និងបណ្តាមេដឹកនាំរដ្ឋជាសមាជិក ព្រមទាំងដៃគូអភិវឌ្ឍន៍របស់អង្គការ ពាណិជ្ជកម្មពិភពលោកមួយចំនួនទៀត ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានថ្លែងអំពាវនាវទៅដល់រដ្ឋជាសមាជិក និងដៃគូអភិវឌ្ឍន៍អង្គការ WTO បន្តជួយលើគម្រោងសំខាន់ៗមួយចំនួនទៀត ដើម្បីឱ្យកម្ពុជាសម្រេចមហិច្ឆតាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូល ខ្ពស់នៅឆ្នាំ២០៥០។ ការទទូចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឡើងតាមរយៈសុន្ទរកថាគន្លឹះថ្លែងក្នុងពិធីបើកកិច្ចប្រជុំត្រួតពិនិត្យឡើងវិញជាសកលលើកទី៧ «ស្តីពីជំនួយសម្រាប់ពាណិជ្ជកម្ម» នៅទីស្នាក់ការអង្គការពាណិជ្ជកម្មពិភពលោក នាទីក្រុងហ្សឺណែវ ប្រទេសស្វីស នាថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩។ ប្រទេសកម្ពុជាបានក្លាយជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោកនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០០៤។ សម្តេចតេជោ ហ៊ុន សែន នៅទីស្នាក់ការងារអង្គការពាណិជ្ជកម្ម ពិភពលោកបានគូសរំលេចនូវអត្ថប្រយោជន៍ជាច្រើនក្នុងនាមជាសមាជិកពាណិជ្ជកម្មពិភពលោកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់កម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងនាមជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក កម្ពុជាបានខិតខំបំពេញនូវតួរនាទីប្រកបដោយភាពទទួលខុសត្រូវខ្ពស់ តាមរយៈការដាក់ចេញ និងការរៀបចំកម្មវិធីកែទម្រង់ប្រព័ន្ធសេដ្ឋកិច្ច, ច្បាប់, បទប្បញ្ញត្តិផ្សេងៗ និងវិធាននានា ដើម្បីឱ្យមានអនុលោមភាព និងសង្គតិភាពទាំងស្រុង ជាមួយបទប្បញ្ញត្តិអន្តរជាតិ ជាពិសេសឱ្យស្របតាមការសន្យារបស់កម្ពុជា ក្រោមក្របខ័ណ្ណនៃអង្គការពាណិជ្ជកម្មពិភពលោក។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានលើកឡើងទៀតថា ជាមួយការខិតខំបំពេញកាតព្វកិច្ចជាសមាជិករបស់អង្គការពាណិជ្ជកម្មពិភពលោក រាជរដ្ឋាភិបាលកម្ពុជា ក៏បានអនុវត្តយ៉ាងខាប់ខ្លួន…